អបអរឆ្នាំថ្មីប៊ូសស្ត្រងយកកំប៉ុងដ៏ប្រណិតជាង5000កំប៉ុងធ្វើជាឆ្នាំ2020
Boostrong December 25, 2019 Khmernote

កាន់តែវិសេសវិសាលគ្មានពីរសម្រាប់អបអរឆ្លងឆ្នាំសាកលឆ្នាំថ្មី 2020 បងប្អូនដែលមានបំណងទៅដើរលេងកំសាន្តនៅខេត្តបាត់ដំបងប្រាកដជាបានជួបជាមួយមហាព្រឹត្តិការណ៍ Boostrong 2020 the Countdown ដែលមានទីតាំងនៅសួនច្បារដងស្ទឹងសង្កែ ចាប់ពីថ្ងៃទី29 ដល់ថ្ងៃទី31 ធ្នូនេះមិនខាន។

ព្រឹត្តិការណ៍ណាត់ជួបគ្នារាប់ថយក្រោយសប្បាយៗនេះមានទាំងការតាំងពិពណ៌លក់ផលិតផលម្ចាស់ស្រុករាប់រយស្តង់មានទំនិញជាង២០២០មុខ និងមានការបាញ់កាំជ្រូចខ្នាតយក្ស២០២០ដើម រួមជាមួយការចែកប៊ូសស្ត្រងញ៉ាំដោយឥតគិតថ្លៃ 2020កំប៉ុង ហើយកាន់តែវិសេសជាងនេះទៀតគឺការប្រគំតន្ត្រីឆ្លងឆ្នាំថ្មីដ៏សប្បាយនិងមានន័យមិនអាចបំភ្លេចបានចំនួនបីរាត្រីពេញ។ ក្រៅពីនេះទៀតប៊ូសស្ត្រងបានរៀបចំកំប៉ុងប៊ូសស្ត្រងដ៏ប្រណិតចំនួន៥០០០កំប៉ុងដើម្បីផ្គុំគ្នាជារាងឆ្នាំ2020ដ៏ធំស្គឹងស្កៃនៅចំទីតាំងសួនច្បារដងស្ទឹងសង្កែដើម្បីអបអរឆ្នាំថ្មី២០២០ទាំងអស់គ្នាផងដែរ។ បើតាមប្រភពពីប៊ូសស្ត្រងបានឲ្យដឹងថាអក្សរ 2020 ដែលធ្វើឡើងពីកំប៉ុងប៊ូសស្ត្រងនេះមានប្រវែងជិត៨ម៉ែត្រ និងមានកំពស់ជិត៦ម៉ែត្រដែលរង់ចាំស្វាគមន៍បងប្អូនយើងចូលរួមទទួលឆ្នាំថ្មីទាំងអស់គ្នានាមាត់ស្ទឹងសង្កែ។

កុំភ្លេចមកចូលរួមមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីកុំបីខានជាមួយប៊ូសស្ត្រងទាំអស់គ្នា។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។