- Khmernote
- PR
នៅពីថ្ងៃទី ១១ ខែមករាខាងមុខនេះ COFFEE BERRY និងប្រារព្ធកម្មវិធី Soft Opening ចែកភេសជ្ជៈ Free ចាប់ពីម៉ោង ៣ ល្ងាច នៅសាខា AEON Mall សែនសុខស៊ីធី ជាន់ទី១ ដែលមានវត្តមានតារាល្បីៗជាច្រើនរូបចូលរួមដូចជាកញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella បានអញ្ជើញចូលរួមជាភ្ញៀវកត្តិយសក្នុងកម្មវិធីនេះ។ COFFEE BERRY មានវត្តមាននៅលើទីផ្សារប្រទេសថៃតាំងពីឆ្នាំ ២០០២ ដោយបានធ្វើការស្រាវជ្រាវ ស្វែងរកវត្ថុធាតុដើមនិងរូបមន្តដែលធ្វើអោយ កាហ្វេមានរសជាតិឆ្ងាញ់ចេញពីគ្រាប់ កាហ្វេអារ៉ាប៊ីកាពិត
January 8, 2020 - សេដ្ឋកិច្ច
(ផ្សាយឡើងវិញ) ប្រទេសថៃ៖ ស្លាកលេខរថយន្ត ៩៩៩៩ បានក្លាយទៅជាស្លាកលេខ ដែលមានតម្លៃខ្ពស់បំផុតក្នុងកម្មវិធីដេញថ្លៃស្លាកលេខប្រចាំឆ្នាំក្នុងប្រទេសថៃ។ តាមសារព័ត៌មានថៃបានរាយការណ៍ការ កម្មវិធីដេញថ្លៃស្លាកលេខប្រចាំឆ្នាំ ២០១៩ នេះត្រូវបានរៀបចំឡើងដោយការិយាល័យដឹកជញ្ជូនផ្លូវគោកនៅក្នុងខេត្តភូកេតប្រទេសថៃ។ ក្នុងកម្មវិធីនេះមានស្លាកលេខសម្រាប់ដាក់ដេញថ្លៃចំនួន ៣០១ លេខ ខណៈមានអ្នកចុះឈ្មោះចូលរួមដេញថ្លៃមានចំនួនរហូតដល់ ៣៣៩ នាក់។ ស្លាកលេខដែលមានតម្លៃខ្ពស់បំផុតគឺស្លាកលេខ ៩៩៩៩ ជាមួយនឹងតម្លៃ ៧១០,០០០ បាត (២៣,៤៤៧ ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា កម្មវិធីដេញថ្លៃស្លាកលេខសម្រាប់ប្រើប្រាស់លើរថយន្តឯកជនខ្នាតតូច (រថយន្តមានកៅអីមិនលើសពី ៧) នេះត្រូវបានគេរៀបចំឡើងចំនួន ១៥ ដងរួចមកហើយ ហើយប្រាក់ដែលបានមកពីការដេញថ្លៃត្រូវបានប្រគល់ជូនទៅមូលធិនិ ដើម្បីសុវត្ថិភាពចរាចរណ៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពឬយុទ្ធការណ៍ផ្សេងៗក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ បើតាមរបាយការណ៍បានបង្ហាញថា រហូតមកទល់នឹងពេលនេះមូលធិនិដើម្បីសុវត្ថិភាពចរាចរណ៍បានទទួលប្រាក់សរុបចំនួន
January 8, 2020 - អចលនទ្រព្យ
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីរបស់ខ្លួន ផាក លែន 50M ជាផ្លូវការ ពីថ្ងៃទី18—19 ខែមករា ឆ្នាំ២០២០ នៅទីតាំងគម្រោង ផាក លែន 50M ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់8% និងរំលស់100%។ ផាក លែន 50M ស្ថិតនៅតាមបណ្តោយផ្លូវ50M (ម៉ែត្រ) កែងផ្លូវ30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់ចំការដូង ដែលជាទីតាំងមានសក្តានុពលសេដ្ឋកិច្ច និងសន្ទុះអភិវឌ្ឍន៍ខ្លាំង។ គម្រោងនេះមានចង្ងាយត្រឹមតែ2នាទីប៉ុណ្ណោះពីផ្សារចំការដូង, 10នាទីពីផ្សារ AEON III
January 8, 2020 - សេដ្ឋកិច្ច
ការប្រកាសដាក់លក់ផ្លាកលេខពិសេសសម្រាប់សាធារណជនទូទៅ ដែលមានបំណងចង់បានផ្លាកលេខមួយ អាចធ្វើការដោះចេញទៅប្រើប្រាស់ជាមួយរថយន្តផ្សេងមួយទៀតបាន និងធ្វើជាផ្លាកលេខប្រចាំត្រកូល តកូនតចៅ បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោះក្នុងនោះដែរក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា ផ្លាកលេខពិសេសត្រូវបានដាក់លក់ក្នុងតំលៃចាប់ពីប្រមាណ២លានរៀលឡើងទៅ។ អ្វីដែលជាចម្ងល់របស់មហាជនជាច្រើនបានចោទសួរថា តើរថយន្តដែលមានផ្លាកលេខស្រាប់ រឺផ្លាកលេខស៊េរីចាស់ៗអាចធ្វើផ្លាកលេខពិសេសផ្ទាល់ខ្លួនបានទេ? ជាការពិតណាស់ក្រសួងបានបញ្ជាក់ប្រាប់ថា ចំពោះរថយន្តដែលមានផ្លាកលេខស្រាប់ អាចស្នើសុំប្តូរទៅផ្លាកលេខពិសេសផ្ទាល់ខ្លួនបាន ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១. ម្ចាស់រថយន្តត្រូវស្នើសុំរក្សាទុកលេខចុះបញ្ជីរថយន្តដែលកំពុងប្រើប្រាស់ សម្រាប់យកទៅចុះបញ្ជីបំពាក់ឱ្យរថយន្តថ្មីមួយទៀតរបស់ខ្លួនបាន។ មានន័យថា លុះត្រាតែរថយន្តចាស់ត្រូវបានធ្វើបច្ចុប្បន្នភាពចប់សព្វគ្រប់ ទើបអាចប្តូរលេខចុះបញ្ជីបាន។ ២. ម្ចាស់រថយន្តត្រូវបំពេញបែបបទផ្ទេរកម្មសិទ្ធិរថយន្ត។ ការស្នើសុំទុករក្សាលេខចុះបញ្ជី ត្រូវបង់កម្រៃសេវាសាធារណៈតាមប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
January 7, 2020 - សេដ្ឋកិច្ច
នារសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០ នេះដែរក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមអធិបតិយភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ស្លាកលេខពិសេសជាផ្លូវការនៅផ្សារទំនើបអ៊ីអនសែនសុខ។ ស្លាកលេខពិសេសដែលអាចប្រើប្រាស់តកូនតចៅនេះដែរ ត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសារធារណៈជនអាចធ្វើការទិញស្លាកលេខនេះទៅប្រើប្រាស់បាន។ ក្រៅពីនេះដែរក្រសួងក៏បានបញ្ជាក់ផងដែរថា ស្លាកលេខពិសេសនេះអាចនឹងប្រើប្រួលទៅតាមលក្ខខណ្ឌផ្សេងៗ ក៏ដូចជាមានការដេញថ្លៃផងដែរទៅតាមស្លាកលេខដែលជាឈ្មោះពេញនិយម។ គួរបញ្ជាក់ផងដែរថា ស្លាកលេខពិសេសនេះដែរយើងអាចធ្វើការដាក់អក្សរនិងលេខ រហូតដល់ទៅ៨ខ្ទង់យ៉ាងច្រើនបំផុត ហើយស្លាកលេខខ្លះតម្រូវអោយមានការដេញថ្លៃ ខ្លះទៀតតម្រូវអោយមានការស្នើរសុំ និងខ្លះទៀតមានដាក់លក់ជាមួយតំលៃជាក់លាក់ស្រាប់ផងដែរ៕
January 7, 2020 - សេដ្ឋកិច្ច
ក្រសួងកសិកម្មនៃប្រទេសថៃគ្រោងនឹងសាងសង់កន្លែងស្តុកទឹកទុកចំនួន ៤២១ ទីតាំងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតទឹកដែលកំពុងកើនឡើងហើយត្រូវបានគេជឿជាក់ថាជារឿងអាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ យោងតាមរដ្ឋមន្រ្តីកសិកម្មបានឲ្យដឹងថាគ្រឿងបរិក្ខារនឹងត្រូវបានផ្គត់ផ្គង់សម្រាប់គម្រោងប្រភពទឹកថ្មីខ្នាតធំ មធ្យម និងតូច រួមទាំងតំបន់ស្តុកទឹក Kaem Ling ផងដែរ។ ប្រភពដដែលបានបន្ថែមថាកន្លែងស្តុកទឹកថ្មីទាំងអស់នេះនឹងបង្កើនសមត្ថភាពទឹកចំនួន ៩៤២លានម៉ែត្រគូប ដោយផ្ទៃដីរហូតដល់ ១៩២,០០០ ហិកតានឹងត្រូវបានស្រោចស្រមជាថ្មីហើយទទួលបានប្រយោជន៍ជាច្រើនពីគម្រោងនេះ។ បន្ថែមពីនេះទៅទៀតការសាងសង់កន្លែងស្តុកទឹកបន្ថែមនេះគឺជារឿងចាំបាច់បំផុត ខណៈពេលដែលប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់មិនទៀងទាត់ ដែលធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីមួយនេះកំពុងឈានទៅរកកម្រិតទឹកទាបខុសពីធម្មតានៅក្នុងអាងស្តុកទឹក និងទន្លេ។ សូមបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅលោកនាយករដ្ឋមន្រ្តីថៃបានប្រកាសឲ្យប្រជាជនត្រៀមខ្លួនដោះស្រាយគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅខែមករា និងមានរយៈពេលរហូតដល់ខែឧសភាឆ្នាំ២០២០។ ហើយយោងតាមនាយកដ្ឋានឧតុនិយមថៃគ្រោះរាំងស្ងួតនឹងឡើងដល់កំរិតខ្ពស់បំផុតនៅខែមករា និងកុម្ភៈ ខណៈដែលខេត្តចំនួន ៤៣ នៅតំបន់ខាងជើង កណ្តាល និង ឦសានត្រូវបានគេព្យាករណ៍ថានឹងទទួលរងឥទ្ធិពលដ៏អាក្រក់បំផុត៕ អត្ថបទ៖ លីនី
January 6, 2020 - គំនិតអប់រំ
កាលពីពេលអាហ្រ្វិកខាងត្បូងទទួលបានឯករាជ្យពីមេដឹកនាំស្បែកស ក្នុងឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់លោក ណិលសុន ម៉ាន់ដេឡា (Nelson Mandela) អ្នកគាំទ្ររបស់គាត់ដែលភាគច្រើនជាកុលសម្ព័ន្ធអាហ្វ្រិក បានទាមទារខដាក់លក្ខខណ្ឌកក់កន្លែងនៅក្នុងវិស័យអប់រំ វិស័យរដ្ឋាភិបាល និងក្នុងវិស័យឯកជន។ ប៉ុន្តែលោក ណិលសិន ម៉ាន់ដេឡា ពេលនោះបានឆ្លើយតបថា លោកនឹងមិនអនុញ្ញាតឱ្យមានការដាក់លក្ខខណ្ឌណាមួយនៅក្នុងវិស័យណាមួយទេ ដូចជាវិស័យអប់រំ វិស័យរដ្ឋាភិបាល និងវិស័យឯកជនជាដើម ព្រោះថាការដាក់លក្ខខណ្ឌ និងផលិតផលនៃការដាក់លក្ខខណ្ឌ នឹងបំផ្លាញប្រទេសជាតិទាំងមូល! សម្រង់សម្ដីដ៏ល្បីល្បាញរបស់លោក ណិលសុន ម៉ាន់ដេឡា ដែលសព្វថ្ងៃត្រូវបានបង្ហាញនៅច្រកចូលសាកលវិទ្យាល័យរបស់អាហ្រ្វិកខាងត្បូងមានខ្លឹមសារថា៖ “បំផ្លាញប្រជាជាតិណាមួយ មិនតម្រូវឱ្យមានការប្រើប្រាស់គ្រាប់បែកបរមាណូ ឬការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ។ គ្រាន់តែមានការបន្ថយគុណភាពនៃការអប់រំ និងអនុញ្ញាតឱ្យមានការលួចបន្លំក្នុងការប្រឡងរបស់សិស្សគឺគ្រប់គ្រាន់”។ “អ្នកជំងឺស្លាប់នៅនឹងដៃរបស់វេជ្ជបណ្ឌិតបែបនេះ” “អគារដួលរលំនៅនឹងដៃរបស់វិស្វករបែបនេះ” “លុយនឹងបាត់បង់នៅក្នុងដៃរបស់សេដ្ឋវិទូ
January 4, 2020 - PR
ជាការពិតណាស់ វាមិនមែនជារឿងងាយស្រូលនោះទេដែលយើងអាចទទួលបានជោគជ័យនៅក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនព្រោះមានមនុស្សមួយចំនួនតូចពួកគាត់ជោគជ័យតែមួយៗនោះទេ តែសំរាប់កកញ្ញាសាលីកាវិញ គឺនៅក្មេងខ្ចី តែគំនិតរកស៊ីរបស់កញ្ញាមិនបានក្មេងនោះទេ ពោលគឺកញ្ញាបានខិតខំរកស៊ីយ៉ាងខ្លាំងទើបទទួលបានជោគជ័យទាំងក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនបែបនេះ។ នាយិកាវ័យក្មេងម្នាក់នេះ បាននិយាយថាទម្រាំតែអាចដើរមកដល់ចំណុចនេះ មិនមែនជារឿងងាយទេ គឺកញ្ញាបានជួបនៅឧបសគ្គយ៉ាងខ្លាំង នឹងរឿងយ៉ាប់នៅក្នុងជីវិតជាច្រើន តែរឿងទាំងអស់នេះមិនមែនជាឧបសគ្គសំរាប់អ្នកដែលមានគោលដៅច្បាស់លាស់នៅក្នុងការរកស៊ីដូចជាកញ្ញានោះទេ។ កញ្ញាសាលីកា បានបន្តថាក្រុមហ៊ុន Ravy Salyka cosmetic Co.,LTD គឺទើបតែបើកធ្វើជំនួញនៅក្នុងរយៈពេល៦ខែនោះទេ តែមានតំណាងចែកចាយរហូតដល់ ២ម៉ឺននាក់ ហេតុនេះហើយទើបធ្វើអោយកញ្ញាសម្រេចចិត្តសម្ពោធក្រុមហ៊ុនជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានកម្មវិធីជួបជុំតំណាងចែកចាយធំៗប្រមាណ ៥០០នាក់ ហើយជាពិសេសក៏មានការលេងហ្គេមសប្បាយៗ នឹងមានការចាប់រង្វាន់ការដូរដ៏មានតម្លៃជាច្រើនសំរាប់តំណាងចែកចាយ និងមានការចែកជូននៅប័ណ្ណសរសើរជាច្រើនសំរាប់តំណាងចែកចាយដែលជាអ្នកលក់ឆ្នើមៗផងដែរហើយក្រុមហ៊ុនមួយនេះទើបតែបើកបានកន្លះឆ្នាំនោះទេ តែហាក់បីដូចជាមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងជំនួញអនឡាញ នឹងមានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យទាំងអស់។ កញ្ញាបានលើកឡើងថា
January 3, 2020 - សេដ្ឋកិច្ចចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនារមណីយដ្ឋានអង្គរមានការថយចុះប្រមាណ ១៥% ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ
យោងតាមសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរបានឲ្យដឹងថា រយៈពេល១២ខែ នៃឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២,២០៥,៦៩៧នាក់ ដោយទទួលបានចំណូលចំនួន ៩៩.០៨៨.៨៩៤ដុល្លារ។ ដោយឡែកបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ១៥% ខណៈដែលចំណូលក៏ធ្លាក់ចុះ ១៥.០៥%។ សូមបញ្ជាក់ផងដែរថាក្នុងឆ្នាំ ២០១៩នេះ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលប្រាសាទបេងមាលាចូលក្នុងបណ្ណទស្សនារបស់ទេសចរអន្តរជាតិ ដូច្នេះមានន័យថាចាប់ពីថ្ងៃនេះតទៅភ្ញៀវអាចទៅទស្សនាបន្ថែមនៅប្រាសាទបេងមាលាមួយបន្ថែមទៀត៕ អត្ថបទ៖ លីនី
January 3, 2020 - Boostrong
បងប្អូនច្បាស់ជាបានឃើញទិដ្ឋភាពនាពេលរាត្រីដ៏រំភើប អមដោយការបាញ់កាំជ្រួចភ្លឺភ្លែកឆ្លងឆ្នាំថ្មី ក្នុងថ្ងៃទី31 ធ្នូ 2019 វេលាម៉ោង 11:59 នាទីនៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ សង្កេតឃើញបងប្អូនជាយ៉ាងច្រើនបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍ Countdown នៅខេត្តបាត់ដំបងពិតជាបានសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់នាទី រួមគ្នាជាមួយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តផងដែរ។នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ កាន់ដៃគ្នាជាមួយ កំប៉ុងហ្វ្រេសស៊ី ដែលជាតំណាងនិងបង្កប់ន័យក្នុងក្តីស្រឡាញ់ដែលមិនអាចបំភ្លេចបាន។ បងប្អូនរាប់ពាន់នាក់ ច្បាស់ជាបានទទួលអារម្មណ៍ប្លែក នឹងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ជាមួយហ្វ្រេសស៊ីពោពេញដោយក្តីស្រឡាញ់។ សូមជូនពរដល់បងប្អូន និង ប្រជាពលរដ្ឋ ឲ្យទទួលបាន លាភសំណាងក្នុងឱកាស countdown ផងដែរ។
January 1, 2020












