ចាប់បើកលក់ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែន បញ្ចុះតម្លៃ 8%!
អចលនទ្រព្យ January 8, 2020 Khmernote

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីរបស់ខ្លួន ផាក លែន 50M ជាផ្លូវការ ពីថ្ងៃទី18—19 ខែមករា ឆ្នាំ២០២០ នៅទីតាំងគម្រោង ផាក លែន 50M ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់8% និងរំលស់100%។

ផាក លែន 50M ស្ថិតនៅតាមបណ្តោយផ្លូវ50M (ម៉ែត្រ) កែងផ្លូវ30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់ចំការដូង ដែលជាទីតាំងមានសក្តានុពលសេដ្ឋកិច្ច និងសន្ទុះអភិវឌ្ឍន៍ខ្លាំង។ គម្រោងនេះមានចង្ងាយត្រឹមតែ2នាទីប៉ុណ្ណោះពីផ្សារចំការដូង, 10នាទីពីផ្សារ AEON III និងផ្សារទំនើប ជីប ម៉ុង 60ម៉ែត្រ, ឬ 15នាទីពីផ្សារទំនើប ជីប ម៉ុង 271។ រឹតតែពិសេសជាងនេះ គម្រោង ផាក លែន 50M ក៏មានផ្សារទំនើប ជីប ម៉ុង 50M ផ្ទាល់ក្នុងគម្រោង ក៏ដូចជាក្លឹបហាត់ប្រាណ, អាងហែលទឹក, សួនកុមារ, សួនច្បារបៃតង ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ និងទាន់សម័យជូនអតិថិជន។

គម្រោង ផាក លែន 50M ជាគម្រោងដ៏ធំ ដែលនឹងសាងសង់លំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា វីឡាឃ្វីន, វីឡាឃ្វីន A, វីឡាភ្លោះ, វីឡាកូនកាត់ A, វីឡាកូនកាត់ B, និង លំនៅឋានម៉ូតថ្មី៣ប្រភេទគឺ៖ វីឡាឃ្វីន B, ហ្សបហៅស៍ A I និង ហ្សបហៅស៍ A II។ លំនៅឋាននីមួយៗត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់ បែបសម័យថ្មី ជាមួយនឹងគុណភាពល្អ សំណង់រឹងមាំ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្មផ្សេងៗ។

កុំភ្លេចមកចូលរួមនៅថ្ងៃកម្មវិធីបើកលក់ផ្ទាល់ ដើម្បីធ្វើការកក់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ជាមួយនឹងទីតាំងល្អៗឲ្យបានមុនគេ ក៏ដូចជាទទួលបានប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់8% ដែលមិនធ្លាប់មានពីមុនមក ជាពិសេសក៏មានការបង់រំលស់100% ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com