ការជួបជុំយ៉ាងច្រើនកុះករឆ្លងឆ្នាំ ២០២០ ជាមួយហ្វ្រេសស៊ី
Boostrong January 1, 2020 Khmernote

បងប្អូនច្បាស់ជាបានឃើញទិដ្ឋភាពនាពេលរាត្រីដ៏រំភើប អមដោយការបាញ់កាំជ្រួចភ្លឺភ្លែកឆ្លងឆ្នាំថ្មី ក្នុងថ្ងៃទី31 ធ្នូ 2019 វេលាម៉ោង 11:59 នាទីនៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ សង្កេតឃើញបងប្អូនជាយ៉ាងច្រើនបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍ Countdown នៅខេត្តបាត់ដំបងពិតជាបានសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់នាទី រួមគ្នាជាមួយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តផងដែរ។នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ កាន់ដៃគ្នាជាមួយ កំប៉ុងហ្វ្រេសស៊ី ដែលជាតំណាងនិងបង្កប់ន័យក្នុងក្តីស្រឡាញ់ដែលមិនអាចបំភ្លេចបាន។

បងប្អូនរាប់ពាន់នាក់ ច្បាស់ជាបានទទួលអារម្មណ៍ប្លែក នឹងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ជាមួយហ្វ្រេសស៊ីពោពេញដោយក្តីស្រឡាញ់។ សូមជូនពរដល់បងប្អូន និង ប្រជាពលរដ្ឋ ឲ្យទទួលបាន លាភសំណាងក្នុងឱកាស countdown ផងដែរ។