ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនារមណីយដ្ឋានអង្គរមានការថយចុះប្រមាណ ១៥% ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ
សេដ្ឋកិច្ច
January 3, 2020
Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរបានឲ្យដឹងថា រយៈពេល១២ខែ នៃឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២,២០៥,៦៩៧នាក់ ដោយទទួលបានចំណូលចំនួន ៩៩.០៨៨.៨៩៤ដុល្លារ។ ដោយឡែកបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ១៥% ខណៈដែលចំណូលក៏ធ្លាក់ចុះ ១៥.០៥%។
សូមបញ្ជាក់ផងដែរថាក្នុងឆ្នាំ ២០១៩នេះ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលប្រាសាទបេងមាលាចូលក្នុងបណ្ណទស្សនារបស់ទេសចរអន្តរជាតិ ដូច្នេះមានន័យថាចាប់ពីថ្ងៃនេះតទៅភ្ញៀវអាចទៅទស្សនាបន្ថែមនៅប្រាសាទបេងមាលាមួយបន្ថែមទៀត៕

អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


