កាលពីពេលអាហ្រ្វិកខាងត្បូងទទួលបានឯករាជ្យពីមេដឹកនាំស្បែកស ក្នុងឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់លោក ណិលសុន ម៉ាន់ដេឡា (Nelson Mandela) អ្នកគាំទ្ររបស់គាត់ដែលភាគច្រើនជាកុលសម្ព័ន្ធអាហ្វ្រិក បានទាមទារខដាក់លក្ខខណ្ឌកក់កន្លែងនៅក្នុងវិស័យអប់រំ វិស័យរដ្ឋាភិបាល និងក្នុងវិស័យឯកជន។ ប៉ុន្តែលោក ណិលសិន ម៉ាន់ដេឡា ពេលនោះបានឆ្លើយតបថា លោកនឹងមិនអនុញ្ញាតឱ្យមានការដាក់លក្ខខណ្ឌណាមួយនៅក្នុងវិស័យណាមួយទេ ដូចជាវិស័យអប់រំ វិស័យរដ្ឋាភិបាល និងវិស័យឯកជនជាដើម ព្រោះថាការដាក់លក្ខខណ្ឌ និងផលិតផលនៃការដាក់លក្ខខណ្ឌ នឹងបំផ្លាញប្រទេសជាតិទាំងមូល!
សម្រង់សម្ដីដ៏ល្បីល្បាញរបស់លោក ណិលសុន ម៉ាន់ដេឡា ដែលសព្វថ្ងៃត្រូវបានបង្ហាញនៅច្រកចូលសាកលវិទ្យាល័យរបស់អាហ្រ្វិកខាងត្បូងមានខ្លឹមសារថា៖
“បំផ្លាញប្រជាជាតិណាមួយ មិនតម្រូវឱ្យមានការប្រើប្រាស់គ្រាប់បែកបរមាណូ ឬការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ។ គ្រាន់តែមានការបន្ថយគុណភាពនៃការអប់រំ និងអនុញ្ញាតឱ្យមានការលួចបន្លំក្នុងការប្រឡងរបស់សិស្សគឺគ្រប់គ្រាន់”។
“អ្នកជំងឺស្លាប់នៅនឹងដៃរបស់វេជ្ជបណ្ឌិតបែបនេះ”
“អគារដួលរលំនៅនឹងដៃរបស់វិស្វករបែបនេះ”
“លុយនឹងបាត់បង់នៅក្នុងដៃរបស់សេដ្ឋវិទូ និងគណនេយ្យករបែបនេះ”
“មនុស្សជាតិទទួលមរណភាពដោយអ្នកប្រាជ្ញខាងសាសនាបែបនេះ”
“យុត្តិធម៌ត្រូវបានបាត់បង់នៅក្នុងកណ្តាប់ដៃរបស់ចៅក្រមបែបនេះ … ”
“ការដួលរលំនៃប្រព័ន្ធអប់រំ គឺជាការដួលរលំរបស់ប្រជាជាតិមួយទាំងមូល” ៕




អត្ថបទ៖ លីដា


