របៀបរបបជនជាតិជប៉ុនទាំង ១៣ ចំណុច ដែលខុសឆ្ងាយខ្លាំងពីពិភពលោកខាងក្រៅ
គំនិតអប់រំ January 12, 2023 Khmernote

១. មិនលាបពណ៌សក់៖ ប៉ុន្មានឆ្នាំមុនប្រជាជនជប៉ុនក៏ដូចជាអ្នកដទៃនៅលើពិភពលោកដែរ ពួកគេលេងពណ៌សក់ជាធម្មតា។ ប៉ុន្តែសព្វថ្ងៃនេះពណ៌ខ្មៅពីធម្មជាតិត្រូវបានគេចាត់ទុកថាជា Trendy (ទាន់សម័យ) លើកលែងតែហ្វេន Anime ប៉ុណ្ណោះ ដែលពួកគេនៅតែលាបពណ៌លេងម៉ូតសក់។

២. ជនជាតិជប៉ុនមិនហៅមិត្តភក្តិទៅលេងផ្ទះនោះទេ៖ ការហៅមិត្តជិតស្និទ្ធទៅលេងផ្ទះអាចនិយាយបានថា ជារឿងដែលចម្លែកសម្រាប់ជនជាតិជប៉ុន។ ពួកគេច្រើនតែណាត់ជួបមិត្តភក្ដិនៅខាងក្រៅ ហើយពួកគេក៏មិនអញ្ជើញនរណាម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នោះដែរ។

៣. មិនដើរបណ្ដើរហូបបណ្ដើរនោះទេ៖ ជប៉ុនគោរពអាហារខ្លាំងណាស់ ហើយដំណើរការនៃការហូបអាហារ គឺជារឿងពិសិដ្ឋនៅទីនោះ។ ការហូបអាហារនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏ជារឿងមិនសមរម្យផងដែរ ប៉ុន្តែវាមិនអីនោះទេ ប្រសិនបើអ្នកធ្វើដំណើរផ្លូវវែងឆ្ងាយ។

៤. ស៊ីហ្លេនៅពេលផ្លូវកំពុងស្ទះជាសញ្ញានៃភាពឈ្លើយ៖ ទោះបីជាផ្លូវកកស្ទះប៉ុណ្ណាក៏ដោយ ក៏អ្នកនឹងមិនឮជនជាតិជប៉ុនណាមួយស៊ីហ្លេផ្ដេសផ្ដាស់នោះដែរ។ ពួកគេមានភាពគួរសម និងមិនចង់រំខានអ្នកដទៃនៅលើផ្លូវនោះទេ។ មិនដូចប្រទេសផ្សេងៗដែលឱ្យតែមានផ្លូវស្ទះ ពួកគេធ្វើការស៊ីផ្លេដើម្បីរំសាយភាពមួម៉ៅពេញផ្លូវ។

៥. ពិបាករកអាហារបួស៖ អ្នកលក់នៅទីនោះមិនរំពឹងថា លោកអ្នកជាអ្នកហូបបួស (vegetarian) នោះទេ។ គ្រប់មុខអាហារសុទ្ធតែមានជាតិសាច់ សូម្បីតែមីធម្មតាក៏មានជាតិសាច់ ដោយសារតែវាត្រូវបានចម្អិនដោយទឹកស៊ុបរំងាស់ដោយសាច់។

៦. កណ្ដាស់ដាក់អ្នកដទៃគឺជារឿងប្រមាថ៖ ប្រសិនបើអ្នកផ្ដាសាយ ហើយកណ្ដាស់នៅនឹងមុខជនជាតិជប៉ុន គឺវាដូចជាអ្នកកំពុងប្រមាថពួកគេផងដែរ។ ព្រោះពួកគេគិតថា អ្នកកំពុងចង់បង្ហាញថាអ្នកល្អជាងពួកគេ។ ប្រសិនបើជនជាតិជប៉ុនមានហៀរសំបោរ ពួកគេត្រូវពាក់ម៉ាស (ទោះបីជាមិនមែននៅក្នុងជំនាន់រោគរាតត្បាត)។

៧. ពួកគេមិនទម្លាប់មានម៉ោងសម្រាកនោះទេ៖ ជនជាតិជប៉ុនជាមនុស្សដែលរវល់បំផុត ពួកគេមិនចេះសម្រាកនោះទេ។ ពួកគេអាចធ្វើការរហូតដល់ ៦០ម៉ោងក្នុងមួយសប្ដាហ៍ ដែលធ្វើឱ្យពួកគេគ្មានសូម្បីតែពេលទៅលេងកីឡា និងដើរលេងបន្ទាប់ពីការងារ។

៨. ជប៉ុនមិនអាចជួយការងារអ្នកដទៃនោះទេ៖ សូមកុំយល់ច្រឡំត្រង់ចំណុចនេះ! មិនមែនពួកគេមិនចេះជួយគ្នានោះទេ ប៉ុន្តែពួកគេមិនអាចធ្វើការខុសពីតួនាទីឡើយ។ ជាក់ស្ដែងប្រសិនបើអ្នកជួយការងារអ្នកអនាម័យ វាត្រូវបានគេចាត់ទុកថា អ្នកចង់ប្រជែងយកការងាររបស់ពួកគេ។

៩. គ្មានធុងសំរាម៖ នៅក្នុងទីក្រុងតូក្យូ ដែលជារាជធានីរបស់ជប៉ុន គឺស្ទើរតែគ្មានធុងសំរាមទាល់តែសោះ។ ប្រជាជនដាក់សំរាមក្នុងថង់ ហើយទុកដាក់វាជាគំនររហូតដល់ក្រុមភ្នាក់ងារពិសេសមកទទួល។ មូលហេតុដែលពួកគេមិនសូវប្រើធុងសំរាម គឺដោយសារកំឡុងឆ្នាំ២០០០ ធុងសំរាមត្រូវបានគេប្រើជាកន្លែងលាក់គ្រាប់បែក ហើយជាលទ្ធផលមានភេរវកម្មកើតឡើងដែលធ្វើឱ្យមានមនុស្សស្លាប់។

១០. ជប៉ុនកត់សម្គាល់ព័ត៌មានលម្អិតទាំងអស់៖ ប្រសិនបើសំឡេងរបស់អ្នកស្តាប់ទៅចម្លែកតែបន្តិច ពួកគេនឹងសួរអ្នកភ្លាមថា តើអ្នកមានកើតអីឬអត់ទេ។ ជាពិសេសគឺនៅពេលដែលអ្នកស្រឡាញ់ជនជាតិជប៉ុនណាម្នាក់ ការឆុងតែ ឬចិតផ្លែឈើជាពិសេសសម្រាប់ម្នាក់នោះ គឺជាការបង្ហាញការស្រឡាញ់ដ៏មានឥទ្ធិពលសម្រាប់ពួកគេ។

១១. ស្ត្រីមិនអាចមានប្រាក់ខែស្មើបុរស៖ សង្គមបែបនេះគែហៅថាបិតាធិបតេយ្យ (patriarchy) ដែលស្ត្រីគួរតែនៅផ្ទះមើលកិច្ចការក្នុងផ្ទះ។ ទោះជាមានការងារដូចគ្នា ក៏ស្ដ្រីមិនអាចទទួលប្រាក់ខែស្មើបុរសនោះដែរ ហើយនេះជាមូលហេតុដែលភាគច្រើនស្ត្រីជប៉ុនបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងកំណត់ច្បាប់ដោយលែកខ្លួនឯង។ នៅជប៉ុនក្រោយពេលអ្នករៀបការរួចហើយនោះ ជាប្រពន្ធត្រូវនៅផ្ទះទុកដាក់កិច្ចការក្នុងផ្ទះ ហើយសូម្បីតែប្រាក់ខែរបស់ប្ដីក៏ប្រពន្ធជាអ្នកទុកដាក់ឱ្យដែរ។

១២. បារប្រពៃណីសម្រាប់ការជួបជុំរវាងបុគ្គលិក និងចៅហ្វាយ៖ ការជួបជុំរវាងមេនិងកូនចៅ  គឺជាប្រពៃណីសម្រាប់បុគ្គលិកជប៉ុន ហើយក៏ជាវិធីដែលធ្វើឱ្យពួកគេមានទំនាក់ទំនងល្អជាមួយគ្នា។ ការងារនៅការិយាល័យវាដូចជាទាសភាពមួយដែរ ព្រោះថាប្រសិនបើអ្នកមិនទៅតាមគេ អ្នកនឹងដាច់ឆ្ងាយពីគេ។ អ្នកត្រូវធ្វើតាមច្បាប់ក្រមសីលធម៌ ដើម្បីកុំឱ្យមេរបស់អ្នកមិនសប្បាយចិត្ត។ ព្រោះថាចៅហ្វាយរបស់អ្នកបានអញ្ជើញអ្នកទាំងអស់គ្នាមកសប្បាយ ហើយគាត់ក៏ជាអ្នកចំណាយលើថ្លៃទាំងនោះ ដូច្នេះវាដូចជាការប្រមាថទឹកចិត្តគាត់មួយដែរ ប្រសិនបើអ្នកជំទាស់។

១៣. មិនមានលុយបន្ថែម សម្រាប់អ្នកធ្វើការថែមម៉ោងនោះទេ៖ បើក្រុមហ៊ុនណាមានការងារច្រើនដែលតម្រូវឱ្យធ្វើការបន្ថែមម៉ោង នោះ ពួកគេនឹងធ្វើការថែម៉ោងដោយមិនគិតរឿងលុយថែមម៉ោងនោះទេ។ ការឡើងប្រាក់ខែឱ្យបុគ្គលិកក៏មិនផ្អែកលើការងារល្អរបស់ពួកគេនោះដែរ ប៉ុន្តែស្ថិតនៅលើរយៈពេលដែលបុគ្គលិកនោះធ្វើការឱ្យក្រុមហ៊ុនទៅវិញ។ មានពេលខ្លះបុគ្គលិកអាចនឹងធ្វើការអូសបន្លាយស៊ីម៉ោង និងក្លែងធ្វើជារវល់បាន ព្រោះថាគេមិនខ្វល់ថាអ្នកធ្វើបានល្អប៉ុណ្ណានោះទេ៕

អត្ថបទ៖ លីដា
អត្ថបទ៖ Bright Side, Post Jung