ឡូយណាស់! សំរាមប្លាស្ទិកមួយចំនួននៃសំរាមដែលបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន កំពុងត្រូវបានកែច្នៃទៅជាថូផ្កា ខ្លះបំលែងជាថាមពល និងស៊ីម៉ង់
គំនិតអប់រំ March 10, 2023 Khmernote

សំរាម បានក្លាយជាប្រធានបទក្ដៅ នៅក្នុងពេលបច្ចុប្បន្ននេះ ខណៈពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងរួមគ្នាគិតគូរពីបញ្ហាអាកាសធាតុ និងងាកមកចាប់អារម្មណ៍លើការថែរក្សាបរិស្ថាន។ ជាមួយគ្នានេះដែរ​សំរាមភាគច្រើន អាចកែច្នៃមកជាសម្ភារប្រើប្រាស់បានច្រើនយ៉ាង តួយ៉ាងយោងតាមគេហទំព័រអង្គការមួយឈ្មោះថា អង្គការទន្លេ សមុទ្រ (River Ocean Cleanup) បានឱ្យដឹងថា សំរាមពីទន្លេ កំពុងត្រូវបានច្នៃចេញជាថូផ្កាដ៏ស្រស់ស្អាត។

តាមគេហទំព័រខាងលើ សំរាមប្លាស្ទិកមួយចំនួននៃសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំលែងជាថាមពល និងផេះ ទាំងអស់ក្លាយជាសុីម៉ង់ដ៍៕