ជួបជាមួយតារាស្រីល្បីៗ 3 ដួងក្នុងកម្មវិធី SOFT OPENING របស់ COFFEE BERRY CAMBODIA នៅផ្សារទំនើប AEON Mall សែនសុខស៊ីធី
PR January 8, 2020 Khmernote

នៅពីថ្ងៃទី ១១ ខែមករាខាងមុខនេះ COFFEE BERRY និងប្រារព្ធកម្មវិធី Soft Opening ចែកភេសជ្ជៈ Free ចាប់ពីម៉ោង ៣ ល្ងាច នៅសាខា AEON Mall សែនសុខស៊ីធី ជាន់ទី១ ដែលមានវត្តមានតារាល្បីៗជាច្រើនរូបចូលរួមដូចជាកញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella បានអញ្ជើញចូលរួមជាភ្ញៀវកត្តិយសក្នុងកម្មវិធីនេះ។ COFFEE BERRY មានវត្តមាននៅលើទីផ្សារប្រទេសថៃតាំងពីឆ្នាំ ២០០២ ដោយបានធ្វើការស្រាវជ្រាវ ស្វែងរកវត្ថុធាតុដើមនិងរូបមន្តដែលធ្វើអោយ កាហ្វេមានរសជាតិឆ្ងាញ់ចេញពីគ្រាប់ កាហ្វេអារ៉ាប៊ីកាពិត ១០០% មិនប៉ះពាល់ដល់សុខភាព។ COFFEE BERRY បាន ផ្តោតលើគុណភាពកាហ្វេដើម្បីផ្តល់អោយអតិថិជននូវកាហ្វេល្អ រសជាតិជាប់ចិត្ត ជាមួយនឹង សេវាកម្មរហ័សនិងតម្លៃសមរម្យ។

ឥឡូវនេះ COFFEE BERRY បានពង្រីកសាខាជាច្រើនរបស់ខ្លួននៅប្រទេសកម្ពុជាដែលមាន សាខាទី១ នៅក្នុងស្ថានីយ៏ប្រេងឥន្ធនៈ តូតាល់បាគូ សាខាទី២ AEON Mall សែនសុខស៊ីធី ជាន់ទី១ កាន់តែអស្ចារ្យជាងនេះទៅទៀតនោះ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ លោកអ្នកនឹងមានឱកាសជួប និងទទួលយកភេសជ្ជ:ផ្ទាល់ពី Influencers ទាំង 3 រូបដ៏ស្រស់ស្អាត គឺកញ្ញា Shin Yubin, កញ្ញា Stella និង កញ្ញា Abby។

ប្រញាប់ឡើង កុំឲ្យឱកាសនេះកន្លងហួសណា! ជួបគ្នានៅនៅផ្សារទំនើប AEON MALL សែនសុខស៊ីធី ចាប់ពីម៉ោង 3 រសៀលតទៅ ចាំជួបគ្នាណាហ្វេនរបស់ COFFEE BERRY និងហ្វេន កញ្ញា Shin Yubin, កញ្ញា Abby, កញ្ញា Stella ទាំងអស់គ្នាណា។ គួរបញ្ជាក់ផងដែរថា COFFEE BERRY កំពុងធ្វើការសាងសង់ សាខាចំនួន 8 ថែមទៀត និងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ លេខទូរស័ព្ទទំនាក់ទំនង 061 779 927