ជី ដេវីត និងទេព បូព្រឹក្សសម្តែងរួមគ្នាឡើងផ្អើលអ្នកបាត់ដំបង
Boostrong December 30, 2019 Khmernote

នៅរាត្រីទី២នេះ វត្តមានរបស់គូសង្សារដ៏ផ្អែមល្ហែម លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានធ្វើឲ្យមហាជនយ៉ាងច្រើនណែនណាន់ស្រែកហ៊ោកញ្ជ្រៀវលាន់លឺទូទាំងដងស្ទឹងសង្កែ។ ពិតជាអស្ចារ្យខ្លាំងណាស់ នៅថ្ងៃឆ្លងឆ្នាំ ប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមហិមា BOOSTRONG 2020 THE COUNTDOWN បីថ្ងៃជាប់ៗគ្នានៅទឹកដីបាត់ដំបង ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនក្នុងថ្ងៃឆ្លងថ្មីជាមួយប៊ូសស្រ្តង។

លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានមកសម្តែង និងច្រៀងរួមគ្នាឡើងផ្អែមល្ហែមនៅលើឆាកប៊ូសស្រ្តង ចំនួន៦បទជាប់ៗគ្នា សុទ្ធតែជាបទចម្រៀងដែលកំពុងពេញនិយមខ្លាំងមែទទែននៅក្នុងស្រទាប់យុវវ័យ ជាពិសេសបទ B.A.B គ្រាន់តែចេញមកភ្លាម ធ្វើឲ្យបងប្អូនរាំចាក់ក្បាច់តាម ជាមួយសំលេងស្រែកហ៊ោយ៉ាងសប្បាយរីករាយ។ គ្រប់ចង្វាក់រាំ និងក្បាច់រាំរបស់ទេព បូព្រឹក្ស និងក្រុមរាំ គ្រាន់តែមើលក៏ស្រៀវដែរ រហូតធ្វើឲ្យអ្នកទស្សនាទប់ខ្លួនមិននឹង និងសប្បាយរីករាយមិនអាចបំភ្លេចបាន។