គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញទីតាំងស្នើសុំវិនិយោគរបស់ផ្សារទំនើប Aeon 3 ដែលមានទុនវិនិយោគប្រមាណ ២៨៩,៦ លានដុល្លារអាមេរិក នៅលើផ្ទៃដីសរុប ១៨ហិចតា
អចលនទ្រព្យ អាជីវកម្ម December 26, 2019 Khmernote

ផ្យារទំនើប AEON របស់ជប៉ុននឹងត្រៀមបង្ហាញសាខាទី៣ របស់ខ្លួន បន្ទាប់ពីបោះជំហានចូលក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យជាមួយអាជីវកម្មផ្សារទំនើប ដោយតាមប្រភពពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្នុងសាងសង់ផ្សារទំនើបថ្មីដែល​ជាសាខាទី៣។

ផ្សារទំនើប Aeon 2 នៅខណ្ឌសែនសុខ

ផ្សារទំនើប Aeon 2 ខណ្ឌសែនសុខ

ផ្សារទំនើបទី៣ ដែលក្រុមហ៊ុនត្រៀមសាងសង់មានទីតាំងស្ថិតនៅភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ២៨៩,៦ លានដុល្លារអាមេរិក នៅលើផ្ទៃដីសរុប ១៨ហិចតា។ បន្ថែមពីនេះចំណាយពេលសាងសង់រយៈពេល ២ ឆ្នាំ ដោយបើកដំណើរការនៅក្នុងឆ្នាំ ២០២៣ ដែលអាចបង្កើតការងារបានចំនួន ៤៧ កន្លែង៕

រូបតំណាង

រូបតំណាង

អត្ថបទ៖ លីនី