វ៉ាវ! ថ្ងៃទី១សោះមានអ្នកចូលរួមច្រើនដល់ម្លឹង
Boostrong December 30, 2019 Khmernote

ស្ទើរតែមិនគួរឲ្យជឿ គ្រាន់តែថ្ងៃទី១សោះ មានមនុស្សជាច្រើនម៉ឺននាក់ចូលរួមលេងកំសាន្តក្នុងកម្មវិធី Countdown ដែលបានរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តងនៅខេត្តបាត់ដំបង នាដងស្ទឹងសង្កែ ដែលមានរយៈពេល 3 ថ្ងៃពេញ ចាប់ពីថ្ងៃទី 29 ដល់ ថ្ងៃទី 31 ធ្នូ ឆ្នាំ 2019។ មហាព្រឹត្តិការណ៍ Boostrong 2020 The Countdown គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបង្អស់នៅខេត្តបាត់ដំបង ដែលមានព្រឹ្តត្តិការណ៍ដ៏អស្ចារ្យជាច្រើនកើតឡើងក្នងពេលតែមួយ។

ទស្សនីយភាពដ៏វិសេសគ្មានពីរទាំងនេះ បានទាក់ទាញចិត្តមនុស្សជាច្រើនម៉ឺននាក់មកចូលរួមទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិដោយទឹកមុខញញឹមញញែម សប្បាយរីករាយនិងមានសុភមង្គលជាមួយក្រុមគ្រួសារផងដែរ។ មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីនេះនៅតែបន្តរហូតដល់ថ្ងៃទី31 ដូច្នេះកុំភ្លេចមកចួលរួមជាមួយប៊ូសស្ត្រងទាំងអស់គ្នាកុំបីខាន។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។