ឆ្នាំនេះឡូយហួស! ប៊ូសស្រ្តងធ្វើ Countdown នៅបាត់ដំបង
Boostrong December 24, 2019 Khmernote

ឆ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ថ្ងៃ Countdown ជាលើកដំបូងនៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបង ដោយប៊ូសស្រ្តងនឹងរៀបចំឡើងនូវកំពូលព្រឹត្តិការណ៍ធំៗ ព្រមៗគ្នាទាំង 3 ថ្ងៃពេញ ថ្ងៃទី 29.30.31 ធ្នូ ឆ្នាំ 2019 ។

នៅតាមដងស្ទឹងសង្កែដែលធ្លាប់តែល្បីល្បាញតាមរយៈទឹកខ្មៅរបស់កវីល្បីៗរាប់សិបអ្នកនោះ។ ពេលនេះចំថ្ងៃឆ្លងឆ្នាំសាកល នឹងមានព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺការ Countdown រាប់ថយក្រោយ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២០ នាចុងឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយមិនគួរំលងនេះមានឈ្នោះថា BOOSTRONG 2020 THE COUNTDOWN ដែលមានស្តង់តាំងពិព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែសរុបទំនិញមានជាង២០២០មុខ មានការបាញ់កាំជ្រូចខ្នាតធំ២០២០ដើម និងមានការចែកញ៉ាំប៊ូសស្ត្រង ឥតគិតថ្លៃ២០២០កំប៉ុង។ ក្រៅពីមានកម្មវិធីដ៏អស្ចារ្យជាច្រើនដូចនេះហើយ ប៊ូសស្ត្រងក៏បានរៀបចំការប្រគំតន្ត្រីដ៏ធំមហិមានៅជាប់ដងស្ទឹងសង្កែដ៏ស្រស់ស្អាតផងដែរ ដែលមានសុទ្ធតែកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសផងដែរ។

ចូលរូមស្រែកហ៊ោកញ្រ្ជៀវជាមួយមនុស្សជាទីស្រលាញ់ និង រាប់ថយក្រោយ Countdown ព្រមៗគ្នា និងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្រ្តង។