មុនពេលដែលលោក Steve Jobsស្ថាបនិកក្រុមហ៊ុន Apple ទទួលមរណភាពបានបញ្ចេញនូវដំបូន្មានដ៏ចាក់ដោតជាច្រើននៅក្នុងជីវិតពិតរបស់មនុស្ស ដែលធ្វើឲ្យសម្ដីទាំងនោះក្លាយជាការចងចាំដ៏ល្អ និងជាធាតុសំខាន់សម្រាប់ដឹកនាំជីវិតដែលមនុស្សគ្រប់គ្នាបានរៀនសូត្រតាម។ ក្រៅពីដំបូន្មានល្អៗដូចជា ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះកុំខ្ជះខ្ជាយវារស់នៅក្នុងជិវិតអ្នកដទៃ, កុំជាប់អន្ទាក់ដោយសារជំនឿរបស់អ្នក និងមានភាពក្លាហានធ្វើតាមបេះដូង និងវិចារណញ្ញាណរបស់អ្នក លោក Steve Jobs ក៏បានលើកឡើងពីដំបូន្មានដ៏មានតម្លៃ ៣ យ៉ាងដែលធ្វើឲ្យអ្នករស់នៅក្នុងជីវិតដ៏ល្អបំផុតមួយ៖
១.គិតគូពីអ្វីដែលអ្នកបានឆ្លងកាត់៖ មិនថាអ្នកជានរណានោះទេ សុទ្ធតែមានពេលវេលាកំណត់នៅលើផែនដីនេះ ដូច្នេះអ្នកគួររៀនសូត្រតាម Jobs ដោយប្រើប្រាស់សេចក្ដីស្លាប់ ដូចដែលគាត់បានធ្វើដោយគាត់តែងតែរំលឹកខ្លួនឯងថាគាត់នឹងស្លាប់ក្នុងពេលឆាប់ៗនេះ ហើយវាគឺជាឧបករណ៍សំខាន់បំផុតដែលគាត់ធ្លាប់បានជួបប្រទះដើម្បីជួយគាត់ឲ្យធ្វើការសំរេចចិត្តធំៗ នៅក្នុងជីវិត។ ដូច្នេះពេលវេលាដែលអ្នកទុកចោលគឺមិនមានន័យថាត្រូវបានកំណត់នោះទេ ផ្ទុយទៅវិញវាផ្តល់អំណាចឲ្យអ្នកប្រើពេលវេលានោះតាមរបៀបដែលមានអត្ថន័យបំផុត។

២.ស្មោះត្រង់ក្នុងការវាយតម្លៃអំពីខ្លួនឯង៖ នៅពេល Jobs មានអាយុ ១៧ ឆ្នាំ គាត់បានអានសម្រង់មួយដែលជះឥទ្ធិពលដល់គាត់ពេញមួយជិវិតរបស់គាត់គឺ «ប្រសិនបើអ្នករស់នៅរាល់ថ្ងៃដូចជាថ្ងៃចុងក្រោយរបស់អ្នកថ្ងៃណាមួយអ្នកប្រាកដជាត្រឹមត្រូវហើយ»។ ពេញមួយជិវិតរបស់គាត់ Jobs បានចាប់ផ្ដើមជារៀងរាល់ថ្ងៃដោយឈរនៅមុខកញ្ចក់ហើយសួរខ្លួនឯងថា “ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះទេ?” ចំពោះ Jobs នៅពេលណាដែលចម្លើយគឺ “ ទេ” អស់ជាច្រើនថ្ងៃជាប់ៗគ្នា គាត់ដឹងថាគាត់ត្រូវការផ្លាស់ប្តូរអ្វីមួយ។ ដូច្នេះសួរខ្លួនឯងនូវសំណួរដូចគ្នានេះនៅពេលអ្នកចាប់ផ្តើមថ្ងៃរបស់អ្នកហើយឆ្លើយដោយស្មោះត្រង់ វាអាចជាការគួរឲ្យភ័យខ្លាចក្នុងការសារភាពថាអ្នកមិនបានរស់នៅក្នុងជីវិតដែលអ្នកចង់បាននោះទេ ប៉ុន្តែវាគឺជាមធ្យោបាយតែមួយគត់ដើម្បីដើរឆ្ពោះទៅរកការហៅពិតរបស់អ្នក។
៣.ធ្វើអ្វីដែលចូលចិត្ត ហើយទទួលបានជោគជ័យដោយខ្លួនឯង៖ ដូចដែល Jobs ពន្យល់ថា ការរស់នៅក្នុងជីវិតរបស់អ្នកដទៃគឺកំពុងខ្ជះខ្ជាយពេលវេលាខ្លួនឯង។ ផ្ទុយទៅវិញគាត់បានជំរុញឲ្យអ្នកស្វែងរកតួនាទីដែលអ្នកចង់បំពេញ អ្នកត្រូវរកអ្វីដែលអ្នកស្រលាញ់ ការងាររបស់អ្នកនឹងបំពេញមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីតែមួយគត់ដែលត្រូវបានគេពេញចិត្តពិតប្រាកដ គឺត្រូវធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏អស្ចារ្យ។ ហើយវិធីតែមួយគត់ដែលត្រូវធ្វើការងារអស្ចារ្យ គឺស្រលាញ់អ្វីដែលអ្នកធ្វើ។ ការស្វែងរកអ្វីដែលអ្នកពិតជាចូលចិត្តធ្វើ គឺមិនងាយស្រួលនោះទេហើយ Jobs ក៏ទទួលស្គាល់ច្រើនដែរ។ វានឹងត្រូវការការអត់ធ្មត់ និងការខិតខំប៉ុន្តែចុងបញ្ចប់អ្នកនឹងអាចរកឃើញវា ដោយ Jobs បាននិយាយថា “ ប្រសិនបើអ្នកមិនទាន់រកឃើញវាទេចូរបន្តស្វែងរក កុំដោះស្រាយដូចបញ្ហាទាំងអស់នៃបេះដូង អ្នកនឹងដឹងថាពេលណាអ្នករកវាឃើញ”៕
អត្ថបទ៖ លីនី



