ស្វីតសាហាវ! G-Devith លុតជង្គង់សុំ ទេព បូព្រឹក្ស រៀបការលើឆាកប៊ូសស្រ្តង
Boostrong December 31, 2019 Khmernote

ពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលនៅក្នុងការប្រគំតន្ត្រីអបអរឆ្នាំថ្មីនាទឹកដីដែលធ្លាប់តែល្បីឈ្មោះតាមរយៈកវីជាច្រើនគឺដងស្ទឹងសង្កែចំណងស្នេហ៍កវីទឹកដីខេត្តបាត់ដំបង ដោយគេឃើញមានតារាចម្រៀង G-Devith បានលុតជង្គង់សុំ ទេព បូព្រឹក្ស រៀបការហើយនៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។

ពួកគេបានច្រៀងចម្រៀងរួមគ្នាអស់ជាច្រើនបទនិង មានសុទ្ធតែសម្លៀកបំពាក់ម៉ូតប្លែកៗ ជាពិសេសគឺលោក G-Devith ដែលលោកបានស្លៀកសំលាក់បំពាក់ដែលមានជាឈុតដូចហេរ៉ូខ្ចាដំរីអីចឹង។ ទាំងការច្រៀង រាំ និងការស្លៀកពាក់ពិតជាទាក់ទាញក្រសែភ្លែករាប់ម៉ឺនគូគួរឲ្យតាមដានមិនហ៊ានដាក់ភ្នែកឡើយ។ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផងស្រាប់តែលោកជី ដេវីត បានលុតជង្គង់សុំកញ្ញា ទេព បូព្រឹក ថាឲ្យព្រមរៀបការជាមួយខ្លួនទាំងកណ្ដាលឆាកតែម្ដង ហើយបានយកក្រវិលកំប៉ុង ប៊ូសស្ត្រងធ្វើជាជញ្ជៀនភ្ជាប់និស័យស្នេហ៍យ៉ាងរ៉ូមែនទិចណាស់។ គ្រប់ៗគ្នានៅមុខបូសស្ត្រងបានស្រែកហ៊ោជូនពួកគេជាខ្លាំង។

នេះជាអនុស្សាវរីយ៍ប្រចាំឆ្នាំដល់ល្អដែលគ្រប់ៗគ្នាមិនអាចបំភ្លេចបានឡើយជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗរបស់ប៊ូសស្ត្រង។