ប្រុសអីក៏ព្រើល នាយចឺមមកព្រើលដល់បាត់ដំបងទៀត
Boostrong December 31, 2019 Khmernote

មិនធម្មតាទេនាយចឺម នៅតែព្រើលតាមមកព្រើលដល់ខេត្តបាត់ដំបងថ្ងៃឆ្លងឆ្នាំទៀត តែលើកនេះហ៊ានព្រើលជាមួយកញ្ញា រ៉ាប៊ី នៅមាត់ស្ទឹងសង្កែដែលជាទីឋានបង្កើតស្នេហ៍របស់កវីល្បីៗជាច្រើនរូបនាទសវត្សរ៍ទី៦០។

ពិតជាប្លែកភ្នែកនិងមានការភ្ញៀកផ្អើលមែនទែនសម្រាប់បងប្អូនដែលមកឆ្លងឆ្នាំនៅក្រុងបាត់ដំបងដោយបានឃើញវត្តមានតារាចម្រៀងនាយ ចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅនិងលូកលាន់បិចបោចប្រលែងគ្នាគួជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ BOOSTRONG 2020 THE COUNTDOWN ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនារាប់ពាន់នាក់នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញារ៉ាប៊ីកំពុងតែច្រៀងបាន៣បទហើយស្រាប់តែនាយចឺមលេចមុខមកនៅពីក្រោយកញ្ញារ៉ាប៊ី និងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបានក៏ច្រៀងបទប្រុសអីក៏ព្រើលមួយបទទៀតផ្អើលអ្នកទស្សនាផ្ទាល់សម្លឹងមើលមិនដាក់ភ្នែកពោពេញដោយសំណើចក្អាក់ក្អាយនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រងដងស្ទឹងសង្កែឆ្នាំថ្មី។

ទោះជាយ៉ាងណានាយចឺមនិងរ៉ាប៊ីក៏បានលើកដៃសុំទោសបងប្អូនអ្នកទស្សនាទាំងអស់ដោយបានលើកឡើងថានេះគ្រាន់តែជាការសម្ដែងលេងដើម្បីចង់ឲ្យបងប្អូនសប្បាយតែប៉ុនណោះ។ សូមបញ្ជាក់ផងដែរថា ប៊ូសស្ត្រងបានរៀបចំមហាព្រឹត្តិការណ៍ Countdown ឆ្លងឆ្នាំដ៏ធំមួយនៅដងស្ទឹងសង្កែឆ្នាំនេះដែលធ្វើឲ្យបងប្អូនបន្សល់ទុកនូវអនុស្សាវរីយ៍សប្បាយៗជាមួយគ្នាមិនអាចបំភ្លេចបានឡើយ។