ចាស់ហើយ ត្រូវទៅស៊ីឈ្នួលនៅស្រុកគេ បែរជាមានសំណាងត្រូវ 10,000$ ពីប៊ូសស្រ្តង
Boostrong January 14, 2020 Khmernote

លោកអ៊ំវ័យចំណាស់ម្នាក់រស់នៅខេត្តសៀមរាប ព្រោះតែជីវភាពក្រីក្រ ក៏បង្ខំចិត្តចាកឆ្ងាយពីប្រពន្ធកូននៅឯស្រុកកំណើត ទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីធ្វើជាកូនជាងស៊ីឈ្នួលធ្វើផ្ទះឲ្យគេ ដែលឋិតក្នុងភូមិត្រពាំងលើក ឃុំរកាធំ ស្រុករកាធំ ខេត្តកំពង់ស្ពឺ។ ថ្មីៗនេះ លោកអ៊ំធ្វើការអស់កម្លាំងក៏ទិញប៊ូសស្រ្តងពិសារ ស្រាប់តែប្រទះឃើញរង្វាន់ 10,000$ លើក្រវិលកំប៉ុងប៊ូសស្ត្រង។

លោកអ៊ំមានឈ្មោះ ហ៊ត់ ហ៊ាង អាយុ 63ឆ្នាំ មានកូនចំនួន ៥នាក់ ដែលមានស្រុកកំណើតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកអ៊ំ ហ៊ត់ ហ៊ាង បានប្រាប់ក្រុមការងារឲ្យដឹងថា “លោកអ៊ំតែងតែពិសារប៊ូសស្រ្តងក្រោយពេលធ្វើការអស់កំលាំង ហើយស្រាប់តែលើកនេះ លោកអ៊ំគាស់រៀបនឹងពិសារ ក៏ស្រាប់តែឃើញ 10,000$ នៅលើក្រវិលកំប៉ុងប៊ូសស្ត្រង” លោកអ៊ំក៏បានបន្តទៀតថា “លោកអ៊ំរំភើបស្ទើរតែហោះទៅហើយ ព្រោះថាប្រាក់រង្វាន់ 10,000$ របស់ប៊ូសស្រ្តងនេះ នឹងធ្វើឲ្យឆាកជីវិតលោកអ៊ំ និងក្រុមគ្រួសារល្អប្រសើរឡើង និងជាពិសេសបានរស់នៅជួបជុំគ្រួសារវិញ”។

អស្ចារ្យណាស់ប៊ូសស្រ្តងបានកែប្រែជីវភាពរបស់លោកអ៊ំឲ្យបានធូធារ និងបានរស់នៅជុំគ្រួសារវិញ។ ចំណែកអ្នកលក់ដុំ និងអ្នកលក់រាយជួនលោកអ៊ំក៏បានសំណាងទទួលបាន ក្នុងម្នាក់ៗ 5,000$ ពីប៊ូសស្រ្តងផងដែរ។