នឹកប្រពន្ធពេក ទ្រាំមិនបានក៏ទៅលេង បែរជាមានសំណាងឈ្នះម៉ូតូ PCX ពីប៊ូសស្រ្តង
Boostrong January 16, 2020 Khmernote

ប្តីប្រពន្ធមួយគូ ដែលស្រលាញ់គ្នាស្ទើរលេបបានរៀបការជាមួយគ្នាក្នុងខេត្តពោធិ៍សាត់ ព្រោះតែជីវភាពក៏បង្ខំចិត្តចែកផ្លូវគ្នារកប្រាក់។ ស្វាម៉ីធ្វើស្រែចំការ ចំណែកភរិយាត្រូវឃ្លាតកាយទៅជួលផ្ទះគេធ្វើជាកម្មកររោងចក្រនៅឯខេត្តកោះកុង។ ដោយហេតុតែបែកប្រពន្ធយូរ នឹករលឹកប្រពន្ធពេក បុរសជាស្វាម៉ីក៏សម្រេចចិត្តទៅលេងប្រពន្ធ សំណាងស្មានមិនដល់ស្រាប់តែឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង។

បុរសជាស្វាម៉ីមានឈ្មោះ សួង អឿន និងភរិយាឈ្មោះ ជា ស្មាច បានរៀបការជាមួយគ្នានៅភូមិឆាយលូត ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទទួលបានចំណងដៃកូនស្រី ១នាក់។ លោកសួង អឿនបានប្រាប់ក្រុមការងារឲ្យដឹងថា” ដោយហេតុនឹកប្រពន្ធពេក ក៏សម្រេចចិត្តទៅលេងប្រពន្ធ ក្រោយពេលទៅដល់ផ្ទះជួលប្រពន្ធ ដោយសារតែធ្វើដំណើរឆ្ងាយអស់កំលាំង ក៏ទិញប៊ូសស្រ្តងញ៉ាំ ស្រាប់តែគាស់ភ្លាម ឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងក៏រំភើបស្រែកហ៊ោ រត់អោបប្រពន្ធ” លោកសួង អឿនក៏បានបន្តទៀតថា “ក្រោយពេលឈ្នះរង្វាន់ម៉ូតូទំនើប PCX ពីប៊ូសស្រ្តង លោកលែងពិបាកទៀតហើយ ពេលនឹកប្រពន្ធលោកអាចទៅលេងប្រពន្ធពេលណាក៏បាន”។

ពិតជាប្រពៃណាស់រង្វាន់របស់ប៊ូសស្រ្តងបានជូយសំរួលដល់ជីវភាពរបស់ប្តីប្រពន្ធមួយគូនេះឲ្យបានល្អប្រសើរឡើងបានច្រើនណាស់។ ចំណែកអ្នកលក់ដុំ និងអ្នកលក់រាយជួនលោកសួង អឿនក៏បានសំណាងទទួលបាន ក្នុងម្នាក់ៗ 1,000$ ពីប៊ូសស្រ្តងផងដែរ។