អបអរសាទរ មោទកភាពជាតិខ្មែរ! នៅថ្ងៃនេះកម្ពុជានឹងទទួលបានជ័យលាភីរង្វាន់ទេសចរណ៍ចំនួន ១៥ ក្នុងវិស័យទេសចរណ៍ពីអាស៊ាន
សេដ្ឋកិច្ច January 13, 2020 Khmernote

កម្ពុជាទទួលបានជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ២០២០ ពីអាស៊ាននៅក្នុងកិច្ចប្រជុំវេទិកា ទេសចរណ៍អាស៊ាន លើកទី២៣ ឆ្នាំ២០២០ នៅប្រទេសព្រុយនេនៅថ្ងៃនេះ។ ដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន វេទិកាទេសចរណ៍អាស៊ាន ២០២០ និងកិច្ចប្រជុំពាក់ព័ន្ធ។

ជាមួយគ្នានេះជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២០ ដែលកម្ពុជាទទួលបានរួមមាន៖ សណ្ឋាគារបៃតងអាស៊ានចំនួន ៥ ស្តង់ដារអាស៊ាន MICE ប្រភេទបន្ទប់ប្រជុំចំនួន ៥ ទីក្រុងស្អាតអាស៊ានចំនួន ៣ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំួន ២ ពីអាស៊ានផងដែរ។ សូមបញ្ជាក់ផងដែរថាឆ្នាំ២០២០នេះ វេទិកាទេសចរណ៍អាស៊ាន (ATF) ក្រោមប្រធានបទ អាស៊ាន៖ ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី «ASEAN-Together towards a Next Generation of Travel» នឹងត្រូវចូលរួម ដោយរដ្ឋមន្ត្រីទេសចរណ៍មកពី ប្រទេស សមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងប្រទេសដៃគូ ពិភាក្សាអភិវឌ្ឍន៍មួយចំនួន៕

អត្ថបទ៖ លីនី