រំភើបណាស់! ប៊ូសស្រ្តងអញ្ជើញអធិរាជស៊ុតបាល់ហ្រ្វីខីក Roberto Carlos មកបង្ហាត់ក្រុមជម្រើសជាតិខ្មែរ
Boostrong February 1, 2020 Khmernote

ខ្មែរយើងកាន់តែខ្លាំងហើយ នៅដើមខែកុម្ភៈនេះ ប៊ូសស្រ្តងនឹងអញ្ជើញវីរៈបុរស ដែលជាអធិរាជស៊ុតបាល់ Free Kick ទូទាំងពិភពលោក មកបង្វឹកបង្ហាត់ពីតិកនិចពិសេសផ្ទាល់ដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី 05 ខែកុម្ភះ ឆ្នាំ 2020 ចាប់ពីម៉ោង 2 រសៀលតទៅ។

ប៊ូសស្រ្តងបានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាននេះ ដើម្បីលើកស្ទួយវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។ នេះពិតជាមហាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលទទួលបានការណែនាំផ្ទាល់ពីអធិរាជហ្វ្រីខីកជើងឆ្វេងដ៏ល្បីល្បាញ ពីរបៀបទាត់ និងទម្ងន់ជើង ដែលជាតិកនិចដើម្បីទាត់ហ្រ្វីខីកឲ្យអស្ចារ្យដូចលោក។ តាមប្រភពព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថាកីឡាករ ដែលនឹងចូលរួមមានដូចជា៖ កែវ សុខសិលា(អ្នកចាំទី), កែវ សុខផេង, អ៊ុក សុវណ្ណ, ស៊ីន កក្កដា, ឆេង ម៉េង, កែន ចាន់សុភក្ក័, ស៊ីន សុផាណាត់, និង អ៊ិន សុដាវីតផងដែរ។

កុំភ្លេចចូលរួមជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នា បងប្អូនអាចចូលរួមបានដោយស៊េរីជាមួយប៊ូសស្រ្តង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។