ហត្ថាកសិករ លីមីតធីត ប្រគល់រង្វាន់ម៉ូតូ ៥គ្រឿង និងរង្វាន់ផ្សេងៗទៀតជូនអតិថិជន ប្រើប្រាស់ឥណទានខ្នាតតូច
PR January 28, 2020 Khmernote

ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដែលការប្រគល់រង្វាន់នេះបានប្រព្រឹត្តិ នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

គួររំលឹកផងដែរថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានធ្វើការចាប់ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជនប្រើប្រាស់ឥណទានខ្នាតតូច” ដែលរង្វាន់ទាំងអស់នោះរួមមានម៉ូតូហុងដា ឌ្រីម (Honda Dream) ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ីញ ចំនួន ១០រង្វាន់ និងកង្ហារហាតារិ ចំនួន២០រង្វាន់។ នាឱកាសនេះដែរ ការប្រគល់រង្វាន់គឺធ្វើការផ្តល់ជូនអតិថិជនដែលបានឈ្នះរង្វាន់ធំ គឺម៉ូតូហុងដា ឌ្រីម(Honda Dream) ឆ្នាំ២០២០ ចំនួន៥គ្រឿង ហើយសម្រាប់រង្វាន់ទូរទស្សន៍ និងកង្ហារហាតារិ នឹងយកទៅប្រគល់ជូនអតិថិជនដោយផ្ទាល់នៅតាមការិយាល័យសាខារបស់ហត្ថាកសិករ លីមីតធីត ដែលអតិថិជនបានប្រើប្រាស់សេវា របស់យើងទូទាំងខេត្តក្រុង។

ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំ ជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។