អូហូ! ដឹងតែសប្បាយកប់ហើយ កំពូលព្រឹត្តិការណ៍Rockដ៏ធំជាងគេរបស់ប៊ូសស្រ្តងនឹងធ្វើនៅខេត្តក្រចេះមុនគេ
Boostrong February 27, 2020 Khmernote

មហាព្រឹត្តិការណ៍ 𝗕𝗢𝗢𝗦𝗧𝗥𝗢𝗡𝗚 𝗥𝗘𝗗 𝗠𝗔𝗡 𝗥𝗢𝗖𝗞 𝟮𝟬𝟮𝟬 ជាកម្មវិធីប្រគំតន្រ្តីRockដ៏អស្ចារ្យជាងគេ ធំជាងគេ ខ្លាំងជាងគេ និងមុនគេបង្អស់សម្រាប់ឆ្នាំ 2020នេះ នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តង នៅបរិវេណមន្ទីវប្បធម៌ខេត្តក្រចេះ នាថ្ងៃទី 29 កុម្ភៈ និងថ្ងៃទី 01 មីនា ឆ្នាំ2020 ខាងមុខនេះ។

ក្នុងឆ្នាំ 2020នេះ កំពូលព្រឹត្តការណ៍បែបRock និងត្រូវបានចាប់ផ្តើមឡើងនៅខេត្តក្រចេះ ដែលមានវត្តមានសុទ្ធតែជាកំពូលតារាចម្រៀងដែលកំពុងនិយាម និងកំពូលតារាចម្រៀងRockប្រចាំប្រទេសផងដែរ។ ប៊ូសស្រ្តងបានជ្រើសជ្រើសខេត្តក្រចេះ ដែលជាខេត្តដំបូងគេ រៀបចំមហាព្រឹត្តិការណ៍ 𝗕𝗢𝗢𝗦𝗧𝗥𝗢𝗡𝗚 𝗥𝗘𝗗 𝗠𝗔𝗡 𝗥𝗢𝗖𝗞 𝟮𝟬𝟮𝟬 នេះ ដែលមានកំពូលតារាចម្រៀងដ៏ល្បីៗជាច្រើនដួងដូចជា៖ លោកហ្សូណូ កញ្ញាទេព បូព្រឹក្ស កញ្ញាយូរី លោកនី រតនា លោកឃី សុឃុន កញ្ញាឈីន រតនៈ លោកអ៊ីណូ កញ្ញាវិរៈ និច្ច កញ្ញាប៉េប៊ី នឹងចូលរួមធ្វើឲ្យមហាព្រឹត្តិការណ៍ទាំងមូលកាន់តែល្បីកក្រើក។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា កំពូលព្រឹត្តការណ៍បែបRock នេះមិនមែនមានត្រឹមតែខេត្តក្រចេះមួយទេ គឺប៊ូសស្រ្តងនឹងរៀបចំឡើងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស សូមបងប្អូនទាំងអស់ទន្ទឹងរង់ចាំទទួលយកទស្សនីយភាពដ៏អស្ចារ្យនេះ។

នេះជាមហាព្រឹត្តិការណ៍Rockដ៏ធំមហិមាដែលមានតែមួយគត់នៅទឹកដីខេត្តក្រចេះ ដែលគ្រប់គ្នាទន្ទឹងរង់ចាំ។ ចូលរូមស្រែកហ៊ោកញ្រ្ជៀវ និងលោតតាមចង្វាក់Rockព្រមៗគ្នា ថែមទាំងមានឳកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីប៊ូសស្រ្តងថែមទៀតផង។

x