យកប៊ូសស្រ្តងទៅប្តូរមួយកំប៉ុង ត្រូវរង្វាន់ម៉ូតូ PCX ថ្មីស្រឡាងមួយគ្រឿងភ្លាមៗ
Boostrong April 1, 2020 Khmernote

កាលពីចុងខែមីនានេះ កំលោះរូបស្រស់ម្នាក់ឈ្មោះ សាយ ចាប ដែលជាកូនពៅក្នុងគ្រួសារកសិករមួយនៅខេត្តកំពង់ចាម បានធ្វើឲ្យអ្នកស្រុកភ្ញាក់ផ្អើលខ្លាំងណាស់ ដោយបានឈ្នះរង្វាន់ផ្ទួនៗគ្នា ក្នុងថ្ងៃតែមួយ ឈ្នះប៊ូសស្រ្តង១កំប៉ុងហើយ យកទៅប្តូរស្រាប់តែត្រូវរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ថែមទៀត។

សព្វថ្ងៃ លោកសាយ ចាប រស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន 2នាក់ ឋិតនៅក្នុងភូមិវ៉ារិន្ធទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងមានមុខរបរ ជាអ្នកធ្វើស្រែចំការ ដែលជីវភាពបានត្រឹមតែផ្គត់ផ្គង់ប្រចាំថ្ងៃប៉ុណ្ណោះ។ កំលោះដ៏មានសំណាងរូបនេះបានប្រាប់ក្រុមការងារប៊ូសស្រ្តងឲ្យដឹងថា លោកតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តង យកមកពិសាជាប្រចាំរាល់ពេលដែលធ្វើការអស់កំលាំង ហើយថ្មីៗនេះ លោកបានទៅទិញប៊ូសស្ត្រង ក៏ត្រូវរង្វាន់មួយកំប៉ុង បន្ទាប់មកយករង្វាន់ទៅប្តូរ ស្រាប់តែគាស់មកឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងថែមទៀត ភ្លាមនោះក៏ស្រែកហៅអ្នកភូមិផ្អើលឈូឆរឲ្យមកជួយពិនិត្យមើល ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូពិតមែន។ លោកសាយ ចាប បានបន្តទៀតថាលោកពិតជារំភើបស្ទើរតែហោះទៅហើយ ព្រោះមិននឹកស្មានថាមានខ្លួនឯង អាចមានវាសនាបានជិះម៉ូតូដ៏ថ្លៃជាងគេបែកនេះទេ លោកពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីដ៏ទំនើបនេះដល់លោក។

ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោកសាយ ចាបនេះ ក៏ម្នាក់ៗទទួលបាន1000$ផងដែរ។