- Khmernote
- ហិរញ្ញវត្ថុ
ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានទស្សនៈយល់ឃើញដូចគ្នានឹងរាជរដ្ឋាភិបាល អំពីសារៈសំខាន់ដែលមិនអាចមើលរំលងបានរបស់សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងរឹងមាំ។ លោកបានមានប្រសាសន៍ថា “នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនខ្លាំងនោះ នឹងមានផលជាវិជ្ជមានយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដូចជា
May 1, 2020 - សេដ្ឋកិច្ច
សមាគមឧស្សាហកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសថៃបានស្នើសុំ ឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា លុបចោលការហាមឃាត់ការលក់គ្រឿងស្រវឹងដែលត្រូវបានដាក់ជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងសំណើពីអង្គការចំនួន ៧ ដែលដឹកនាំដោយសមាគមផលិតស្រាពីផ្លែឈើ សមាគមនលើកទឹកចិត្តអ្នកផលិតក្នុងស្រុក សមាគម Bartender ថៃ និងសមាគមន៍ផលិតស្រារបស់្រទេសថៃ ដើម្បីបន្ធូរបន្ថយការរឹតត្បិតទាក់ទងនឹងគ្រឿងស្រវឹង។ ក្នុងនោះផងដែរថា សមាគមគ្រឿងស្រវឹងបានស្នើសុំរដ្ឋាភិបាលកុំពន្យារការហាមឃាត់ការលក់លើសពីថ្ងៃទី៣០ ខែមេសា និងអនុញ្ញាតឱ្យលក់ស្រាបៀរនិងស្រាតាមរយៈការវេចខ្ចប់ និងសេវាកម្មដឺកជញ្ជូន។ ពួកគេក៏បានស្នើសុំឱ្យរដ្ឋាភិបាលបន្ធូរបន្ថយបន្ទុកពន្ធនិងជួយគ្រប់គ្រងការបំផ្លាញចោលនូវទំនិញខូចគុណភាពផងដែរ។ បន្ថែមពីនេះសមាគមចង់ឲ្យរដ្ឋាភិបាលដកបម្រាមហាមឃាត់ការលក់ដុំគ្រឿងស្រវឹង ដោយពួកគេបាននិយាយថាបម្រាមរបស់រដ្ឋាភិបាលកំពុងរារាំងអ្នកផលិតពីការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់អ្នកលក់រាយដែលស្តុកអាចរក្សាទុកបានដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានបញ្ឈប់ការលក់ស្រានៅតាមហាងនានាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ។ ប៉ុន្តែដោយសារស្ថានភាពនៅក្នុងប្រទេសមិនមានភាពប្រសើរឡើង ទីក្រុងបាងកកបន្ដហាមឃាត់ការលក់គ្រឿងស្រវឹង
April 28, 2020 - សេដ្ឋកិច្ច
ក្រោយមានការបង្ហោះនៅលើ Facebook ដោយរៀបរាប់ អំពីការបង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានធ្វើការបកស្រាយការពិតដោយអះអាងថា ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាមឯណោះ ដែលនេះបញ្ជាក់ថា អោយតែមានស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារនោះឡើយ។ ក្រសួងពាណិជ្ជកម្មដដែលបានអោយដឹងទៀតថា ករណីដែលគេបង្ហោះនៅលើ Facebook នោះគឺជាការបំពុលសង្គម ដោយជាក់ស្តែងក្រសួងបានអោយមន្ត្រីពាក់ព័ន្ធចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។ ប្រិយមិត្ត និងសាធារណៈជនក៏អាចសំគាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង
April 26, 2020 - សេដ្ឋកិច្ច
រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ យោងតាមលិខិតចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ធនាគារជាតិនៃកម្ពុជាស្នើសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចជា ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួនន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០”៕
April 24, 2020 - ហិរញ្ញវត្ថុ
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ – ធនាគារ ព្រីនស៍ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នានូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួនដល់សាធារណជន។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកនាំមុខគេក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះនឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជនដែលមានសក្តានុពលថ្មីៗផងដែរ។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងកំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស ហើយអ្នកទាំងអស់នោះកំពុងស្វែងរកនូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបស់ពួកគេ”។ ធនាគារ ព្រីនស៍
April 23, 2020 - សេដ្ឋកិច្ច
ក្រុមហ៊ុន Hin Leong Trading ដែលជាអ្នកជំនួញប្រេងឯករាជ្យដ៏ធំបំផុតមួយនៅប្រទេសសិង្ហបុរី បាននិយាយថា ខ្លួនខកខានក្នុងការប្រកាសអំពីការខាតបង់នាពេលអនាគតប្រមាណ ៨០០លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាមការចុះផ្សាយរបស់ Forbes បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងស្វែងរកការផា្អកសំណងរយៈពេល ៦ខែ លើបំណុលទឹកប្រាក់ចំនួន ៣.៨៥ ពាន់លានដុល្លារ ដែលខ្លួនជំពាក់ធនាគារចំនួន២៣។ ស្ថាបនិក និងជានាយកក្រុមហ៊ុន លោក Lim Oon Kuin អាយុ ៧៧ឆ្នាំ ត្រូវបានគេឱ្យដឹងថា ជាអ្នកទទួលខុសត្រូវក្នុងការដឹកនាំនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីលាក់បាំងការខាតបង់រាប់រយលានដុល្លារពីការលេចចេញ នៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ កូនប្រុសតែមួយគត់របស់គាត់គឺលោក Evan Lim Chee
April 22, 2020 - សេដ្ឋកិច្ច
ម្ចាស់ទូកនេសាទអាយុ ៤៨ឆ្នាំម្នាក់ នៅក្នុងភូមិ Silae ក្នុងខេត្តត្រាង ភាគខាងត្បូងប្រទេសថៃ កាលពីម្សិលមិញ (ទី២០ ខែមេសា ឆ្នាំ២០២០) បានផ្តល់ត្រីប្រហែល ៤តោន ដល់អ្នកភូមិដែលកំពុងប្រឈមនឹងការលំបាក និងខ្វះខាតលុយកាក់ទិញអាហារទុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai Residents សម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ លោកស្រី Cherdchoam Kaewfoong ដែលជាម្ចាស់ទូកបាននិយាយថា លោកស្រីមានសេចក្តីរីករាយក្នុងការជួយប្រជាជននៅក្នុងភូមិ ដែលភាគច្រើនបានបាត់បង់ការងារដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ។ អ្នកភូមិបាននិយាយថា ពួកគេបានដឹងអំពីបញ្ហាវីរុស COVID-19 ហើយមនុស្សគ្រប់គ្នាកំពុងថែរក្សាខ្លួនឱ្យបានល្អ ក្នុងអំឡុងពេលមានស្ថានភាពលំបាកនេះ៕ អត្ថបទ៖ លីដា
April 22, 2020 - សេដ្ឋកិច្ច
តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះក្រោម ០ ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលវាជាសញ្ញានៃបញ្ហាសកលដែលមិនធ្លាប់មានពីមុនមក នៅពេលដែលវីរុស COVID-19 បានរាលដាលខ្លាំងដែលរារាំងការធ្វើដំណើរ និងផ្អាកសកម្មភាពសេដ្ឋកិច្ច។ កិច្ចសន្យាសម្រាប់ប្រេងឆៅរបស់ West Texas Intermediate ឬ WTI គឺជាតម្លៃគោល (benchmark) សម្រាប់តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក។ តម្លៃធ្លាក់ចុះកាលពីថ្ងៃច័ន្ទគឺដូចរូបខាងក្រោមនេះ៖ តើតម្លៃព្យាករណ៍អវិជ្ជមានមានន័យដូចម្ដេច? តម្លៃប្រេងឆៅក្នុងមួយធុងៗអាចប្រែប្រួលទៅតាមកត្តាដូចជា៖ ការផ្គត់ផ្គង់ តម្រូវការ និងគុណភាព។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈមានលើសពីតម្រូវការខ្លាំង ចាប់តាំងពីវីរុស COVID-19 បានបង្ខំឱ្យមនុស្សរាប់ពាន់លាននាក់បញ្ឈប់ការធ្វើដំណើររបស់ពួកគេ។ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវ កន្លែងស្តុកប្រេងរបស់ WTI បានពេញហូរហៀរ ហើយវាពិបាករកកន្លែងទំនេរសម្រាប់ស្ដុកថ្មីៗទៀត។ ដូចដែលរដ្ឋបាលព័ត៌មានថាមពលអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា
April 21, 2020 - សេដ្ឋកិច្ច
យោងតាមសារព័ត៌មាន Korea IT Times បានឲ្យដឹងថាក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះការដេញថ្លៃ និងទទួលបានសិទ្ធក្នុងការសាងសង់ផ្សារទំនើបអ៉ីអនម៉លទី៣ នៅកម្ពុជាដែលមានតម្លៃ ២០០ ពាន់លានវ៉ុន (ប្រហែល ១៦៤ លានដុល្លារ)។ អ្នកតំណាងក្រុមហ៊ុនឈានមុខគេរបស់កូរ៉េមួយនេះ បាននិយាយកាលពីថ្ងៃទី១៩ ខែមេសានេះថា ក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះការដេញថ្លៃលើគម្រោងនេះពីក្រុមហ៊ុន “អ៉ីអនម៉ល” ដែលជាផ្សារចែកចាយធំជាងគេមួយរបស់ជប៉ុនដែលដំណើរការមជ្ឈមណ្ឌលលក់ទំនិញជាង ២០០ កន្លែងនៅជុំវិញពិភពលោក។ (ប្លង់គំរូពិត) ប្រភពដដែលបានបន្តថា ដោយផ្អែកលើការជឿទុកចិត្តរបស់ក្រុមហ៊ុនដែលធានាបាននូវគុណភាពសំណង់ល្អ ក្រុមហ៊ុនវិស្វកម្ម Hyundai ត្រូវបានគេអញ្ជើញឱ្យដេញថ្លៃ ហើយទីបំផុតត្រូវបានជ្រើសរើសជាអ្នកម៉ៅការសម្រាប់គម្រោងសាងសង់ផ្សារអ៉ីអនម៉លទី ៣ នេះ។ គម្រោងនេះនឹងសាងសង់មជ្ឈមណ្ឌលលក់ទំនិញកំពស់
April 21, 2020 - សេដ្ឋកិច្ច
ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ចេញច្បាប់កាត់បន្ថយពន្ធកាន់តែច្រើន លើវិស័យអាជីវកម្មចំនួន ១១ ដែលស្រដៀងនឹងការលើកទឹកចិត្តដែលបានផ្តល់ដល់ឧស្សាហកម្មផលិតកម្មដើម្បីជួយដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ពីការរាត្បាតនៃវីរុសកូវីដ១៩។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថាវិស័យទាំង ១១ នោះរួមមាន ស្បៀងអាហារ ពាណិជ្ជកម្ម អគ្គិសនី ប្រេងនិងឧស្ម័នរ៉ែ ធ្យូងថ្ម ព្រៃឈើ ទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ទូរគមនាគមន៍ ភស្តុភារដឹកជញ្ជូន និងសំណង់។ លោកស្រីបានបន្ថែមថា ការលើកទឹកចិត្តដែលរដ្ឋាភិបាលបានផ្ដល់គឺក្នុងទំរង់នៃការលើកលែងពន្ធលើប្រាក់ចំណូលបុគ្គល ពន្យាពន្ធនាំចូល និងការបញ្ចុះតម្លៃ ៣០% លើពន្ធសាជីវកម្ម។ ហើយកម្មវិធីទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់ជម្រុញសកម្មភាពលើកទី៤ ដែលរដ្ឋាភិបាលកំពុងបញ្ចប់។ ទន្ទឹមនឹងនេះលោកស្រីបានបន្តថា គ្រោះមហន្តរាយដែលបង្កឡើងដោយវីរុសកូវីដ-១៩ នេះ អាចធ្វើឱ្យខូចខាតដល់អាជីវកម្ម
April 21, 2020











