ធនាគារ ព្រីនស៍ ចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០
ហិរញ្ញវត្ថុ April 17, 2020 Khmernote

ភ្នំពេញ [ថ្ងៃទី១៧ ខែមេសា ឆ្នាំ2020] – ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការសហការយ៉ាងជិតស្និតជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលទើបតែបានបង្កើតឡើង សម្រាប់គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០។គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០ នឹងធ្វើការផ្តល់នូវកម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនបន្ថែមសំរាប់បង្កើនទ្រព្យសកម្ម ឬប្រាក់បង្វិល ដែលមានអត្រាការប្រាក់ពិសេសទាបបំផុត ៧% ក្នុងមួយឆ្នាំ និងបានរយៈពេលកម្ចីរហូតដល់៤ឆ្នាំផងដែរ។

សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើសុំកម្ចីតាមរយៈគម្រោងហិរញ្ញប្បទានដល់សហគា្រសធុនតូច និងមធ្យមនេះ លោកអ្នកនៅតែអាចដាក់ពាក្យស្នើសុំឥណទានអាជីវកម្មពីធនាគារ ព្រីនស៍បានដែរ។ សំរាប់ពត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីតាំងសាខាធនាគារ ព្រីនស៍ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ១៨០០ ២០ ៨៨៨៨។ សូមអរគុណ!