អស្ចារ្យណាស់! ប៊ូសស្រ្តងផលិតស្ពតថ្មីខ្លាំងដូចរឿង Hollywood ចឹង
Boostrong April 17, 2020 Khmernote

មិនធម្មតាទេ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្រ្តង ក្នុងឆ្នាំ 2020 នេះ បានផលិតស្ប៉តពាណិជ្ជកម្មថ្មី ឡូយអស្ចារ្យដូចក្នុងរឿងហូលីវូដអ៊ីចឹង ដែលមានឈុតឆាក ពិសេសៗជាច្រើន ព្រមជាមួយកម្រិតគុណភាពនៃការផលិតខ្ពស់លំដាប់អន្តរជាតិទៀតផង។

ពិតជាក្រុមហ៊ុនយក្សដ៏ធំមែនដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រងបានបញ្ចេញស្ពតពាណិជ្ជកម្មថ្មីរបស់ខ្លួនមួយមានចំណងជើងថា BOOSTRONG Hero World ដែលមានឈុតឆាក ល្អមើលជក់ចិត្តឡើងស្លុងអារម្មណ៍ ដូចក្នុងរឿងហូលីវូដដែលមានមនុស្សជាតួអ្នកក្លាហានរាងសង្ហាប្រែកាយក្លាយជាវីរបុរសនិងវិរនារីមកជួយសង្គ្រោះមនុស្សលោកនៅលើភពផែនដីឲ្យរួចផុតពីដុំថ្មយក្សដែលនឹងបំរុងហោះមកបុកផែនដី និងធ្វើឲ្យពិភពលោកមានសុខសុវត្ថិភាពឡើងវិញបន្ទាប់ពីពួកគាត់ញ៉ាំប៊ូសស្ត្រងអស់ម្នាក់មួយកំប៉ុងហើយបានប្រែកាយក្លាយជាវិរៈបុរសប៊ូសស្ត្រង។

មិនធម្មតាទេទាំងការសំដែង ទាំងសាច់រឿងនិងគុណភាពនៃការផលិតគឺពិតជាអស្ចារ្យ និងពិបាករកស្ពតពាណិជ្ជកម្មណាមកព្រៀបផ្ទឹមបានឡើយ។ តាមការសន្និដ្ឋានស្ពតពាណិជ្ជកម្មរបស់ប៊ូសស្ត្រងមួយនេះត្រូវបានប្រើប្រាស់ថវិការដើម្បីផលិតមិនតិចម៉ឺនដុល្លាឡើយ ព្រោះបើមើលទៅលើគុណភាពវីដេអូនៃការផលិត ហើយរយៈពេលនៃកាផលិតទំរាំបានចេញជារូបរាងសាច់រឿងវីដេអូដ៏អស្ចារ្យនេះមកក៏ប្រើប្រាស់ពេលវេលាមិនតិចខែដែរ។ ពិតជាវិសេសវិសាលណាស់សម្រាប់ប៊ូសស្ត្រងដែលបានផលិតស្ពតថ្មីប្រកបដោយគុណភាពកំរិតលំដាប់អន្តរជាតិ ស៊ីជាមួយប៊ូសស្ត្រងដែលជាភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកមែន។