រដ្ឋនៅអាមេរិកចំនួន ៨ បន្ថែមទៀត បានអនុញ្ញាតឱ្យឧស្សាហកម្មរបស់ខ្លួន ដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការបិទអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។ ការផ្លាស់ប្តូរនេះបានកើតឡើងកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីគោលការណ៍ណែនាំដែលការរក្សាគម្លាតរបស់សហព័ន្ធ ដែលប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវផុតកំណត់។
រដ្ឋតិចសាស់បានអនុញ្ញាតឱ្យភោជនីយដ្ឋាន រោងកុន និងអាជីវកម្មផ្សេងទៀត បើកដំណើរការឡើងវិញតាមលក្ខខណ្ឌដែលពួកគេកំណត់។ ជាក់ស្ដែងនៅក្នុងទីក្រុងធំបំផុតរបស់រដ្ឋតិចសាស់គឺ ហ៊ូស្តុន ត្រូវបានគេមើលឃើញថា ក្រុមគ្រួសារជាច្រើនចាប់ផ្ដើមហូបអាហារនៅភោជនីយដ្ឋាននានា។ ប៉ុន្តែយ៉ាងណាញូវយ៉ក និងរដ្ឋខ្លះទៀតដែលមានទីក្រុងធំៗ នៅតែបន្ដប្រយ័ត្នប្រយែងពីការរីករាលដាលនៃការឆ្លងដដែល។ គួរឱ្យដឹងដែរថា សរុបដល់ពេលនេះរដ្ឋនៅអាមេរិកចំនួន ១៨ បានកំពុងធ្វើសកម្មភាពសេដ្ឋកិច្ចបណ្ដើរៗហើយ ប៉ុន្តែហាងមិនសំខាន់មួយចំនួននៅបិទនៅឡើយ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK


