ក្រុមហ៊ុន ហ៊ួត ជា បើកសម្ពោធជាផ្លូវការ តំណាងសិទ្ធចែកចាយសាខាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
អាជីវកម្ម May 2, 2020 Khmernote

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុន ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។

តាមការបញ្ចាក់របស់ លោកស្រី ហ៊ួត គាម ប្រធានសាខាហ៊ួត ជារហូតដល់ទៅ ៣កន្លែង បានមានប្រសាសន៍ថា ដោយសារការមើលឃើញថាវិស័យសំណង់កើនឡើងកាន់តែខ្លាំង ទោះបីជាស្ថានភាពធ្លាក់ចុះបន្តិចក្តី ការលក់កាន់តែខ្លាំងដដែល។​ដោយយល់ពីតម្រូវការកាន់តែច្បាស់ អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ទោះជាយ៉ាងណាក៏ដោយ ក្នុងកម្មវិធីសម្ពោធអតិថិជនក៏មិនភ្លេចថែរក្សារសុខភាព ជៀសផុតពីជំងឺរាតត្បាតផ្សេងៗ។

បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅក្នុងស្រុកកណ្តាលស្ទឹង អាចធ្វើការទំនាក់ទំនងបានតាមលេខទូរសព្ទ 085888810, 016888810។