រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោគ (បឹងកប់ស្រូវ) ចំនួន៣០ហិចតា ជូនលោកស្រី គីម ហ៊ាង តែត្រូវដោះស្រាយជូនអ្នកមានឯកសារកាន់កាប់ ក្នុងតំលៃ ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
អចលនទ្រព្យ May 5, 2020 Khmernote

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះបានអោយដឹងថា រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោគ (បឹងកប់ស្រូវ) ទំហំ៣០ហិចតា ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនដល់លោកស្រី គីម ហ៊ាង ដោយតម្រូវអោយមានការដោះស្រាយជូនអ្នកដែលមានឯកសារកាន់កាប់ ផ្ទៃបឹងនោះ ក្នុងតំលៃ ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ក្នុងលិខិតនោះដែរក៏បានបង្ហាញអោយដឹងថា រដ្ឋាភិបាលសម្រេចបែងចែកផ្ទៃបឹងទំហំ៣៤ហិចតា ដែលក្នុងនោះមាន៣០ហិចតា បែងចែកជូនលោកស្រី គីម ហ៊ាង គឺយោងទៅតាមសំណើរសុះដោះដូរដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះឈ្នះ ដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្កាឌិនស៊ីធីព្រែកព្នៅ និង ទីលានចាក់សំរាមស្ទឹងមានជ័យពីមុន ដែលមានទំហំដី៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ៕