CEO អាមេរិកម្នាក់នេះចំណេញប្រាក់ ១.៥លានដុល្លារ ពីការទិញភាគហ៊ុនក្នុងរយៈពេល៨ថ្ងៃ ហើយគាត់បានចែកលុយទាំងនេះឱ្យបុគ្គលិកគាត់ទាំងអស់
ហិរញ្ញវត្ថុ May 5, 2020 Khmernote

នាយកប្រតិបត្តិនៅសហរដ្ឋអាមេរិកម្នាក់រកលុយបាន ១.៦ លានដុល្លារអាមេរិក ពីផ្សារភាគហ៊ុន (Stocks) ខណៈពេលដែលវីរុស​ COVID-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយគាត់បានសម្រេចប្រគល់ប្រាក់ចំណេញនោះទៅឱ្យបុគ្គលិករបស់គាត់ទាំងអស់។ នាយកប្រតិបត្តនោះមានឈ្មោះថា Larry Connor ជាស្ថាបនិកក្រុមហ៊ុន Connor Group ដែលកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួន១៤។ លោកសម្រេចប្រគល់ផលចំណេញទាំងអស់ទៅឱ្យបុគ្គលិកចំនួន ៤០០នាក់ របស់ក្រុមហ៊ុនផ្ទាល់​​​ ដោយសារថាពួកគេបានខំធ្វើការទាំងកំពុងមានវិបត្តិរោគរាតត្បាតជាសកល COVID-19 ហើយលោកបាននិយាយថា វាមិនមែនជារង្វាន់ទេ គឺបុគ្គលិករបស់គាត់សមតែទទួលប្រាក់ទាំងនេះ។

លោក Larry Connor និយាយថា៖ «ខ្ញុំចាប់ផ្តើមគិតអំពីគុណតម្លៃសំខាន់បំផុតរបស់យើងគឺ “ធ្វើអ្វីដែលត្រឹមត្រូវ” និង “គ្រប់គ្នាមានតម្លៃ”។ ខ្ញុំនឹងចំណាយលុយ ១.៦ លានដុល្លារ ទាំងអស់នេះ ហើយចែកវាក្នុងចំណោមអ្នករាល់គ្នា។ តាមទស្សនៈរបស់ខ្ញុំនេះមិនមែនជាកាដូ ប៉ុន្តែអ្នកគ្រប់គ្នាសមនឹងទទួលបានវា»។ បន្ទាប់ពីបានទទួលដំណឹងថា CEO របស់ពួកគេកំពុងចែកលុយដែលគាត់ចំណេញពីការទិញហ៊ុន បុគ្គលិកទាំងនោះមានការត្រេកអរយ៉ាងខ្លាំង ហើយថែមទាំងពោលពាក្យសរសើរទាំងលោកប្រធាន និងក្រុមហ៊ុនទាំងមូល។ អ្វីដែលសំខាន់ប្រាក់នេះនឹងប្រគល់ទៅបុគ្គលិកដែលត្រូវការបំផុត (ប្រាកខែទាប) ហើយចំណែកអាចមានពី ២,០០០ ទៅ ៩,០០០ដុល្លារអាមេរិក។ លោក Larry Connor បន្ថែមថា៖ «យើងជឿជាក់លើការដឹកនាំនៅនឹងមុខ និងក្នុងពេលជួបការលំបាក ព្រោះវាមានន័យថា វាមិនត្រឹមតែជាការគិតពីបញ្ហានោះទេ។ វាមានន័យថា យើងកំពុងមានសកម្មភាពលើបញ្ហាផ្ទាល់»៕

អត្ថបទ៖ លីដា
ប្រភព៖ Fox News