រដ្ឋសភាអាមេរិកយល់ព្រមលើកញ្ចប់ទឹកប្រាក់​ចំនួន ៣ទ្រីលានដុល្លារ ជាលើកទី២​ សម្រាប់ទ្រទ្រង់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-19
ហិរញ្ញវត្ថុ May 16, 2020 Khmernote

បក្សប្រជាធិបតេយ្យបានឈ្នះសេចក្តីព្រាងច្បាប់ទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ដ្រពីរដ្ឋសភា ក្នុងគោលបំណងផ្តល់ជំនួយ និងការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ សេចក្ដីព្រាងសម្រាប់ដំណោះស្រាយបន្ទាន់ថ្មីនេះត្រូវបានគេហៅថា Health and Economic Recovery Omnibus Emergency Solutions Act ឬ HEROES Act ហើយច្បាប់ស្រដៀងគ្នាបែបនេះឈ្មោះថា CARES Act ក៏ធ្លាប់បានចុះហត្ថលេខាចូលជាធរមានកាលពីចុងខែមីនា ដោយមានការគាំទ្រគណបក្សទាំងសងខាងផងដែរ។

កញ្ចប់ជំនួយសង្គ្រោះលើកទី២ ត្រូវបានទទួលសំឡេងគាំទ្រ ២០៨ ទល់ ១៩៩ ប៉ុន្តែយ៉ាងណាវាមិនទំនងឆ្លងផុតព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះទេ ដោយសារគេគិតថាបក្សប្រជាធិបតេយ្យចង់ប្រជែងជាមួយសំណើច្បាប់របស់បក្សកាន់អំណាច ដែលគ្រោងដាក់នៅខែមិថុនាខាងមុខ។ សេចក្ដីព្រាងច្បាប់ HEROES Act រួមបញ្ចូលនូវបញ្ជីអាទិភាពរួមមាន៖ ប្រាក់សង្គ្រោះចំនួន ១,២០០ដុល្លារ ការតម្លើងប្រាក់ខែសម្រាប់កម្មករចាំបាច់ បង្កើនការធានារ៉ាប់រងសុខភាព និងជំនួយហិរញ្ញវត្ថុជិត ១ ទ្រីលានដុល្លារ ដល់រដ្ឋាភិបាលក្នុងតំបន់និងរដ្ឋ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider