បុរី ប៊ុន លី ផ្តល់ជូនកម្មវិធីពិសេសមិនធ្លាប់មាន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេស
អចលនទ្រព្យ May 30, 2020 Khmernote

(ភ្នំពេញ)៖ ភាពជោគជ័យនៃជំហានដំបូងនៃការចូលទីផ្សារ ធ្វើអោយ បុរី ប៊ុន លី កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ ហើយជាការលើកទឹកចិត្ដដល់អតិថិជន និងដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេស ស្របពេលប្រទេសមានវិប្បត្តិសុខុមាភាព (Covid-19) បុរី ប៊ុនលី បានរៀបចំកម្មវិធី ថ្ងៃសំណាង (Luck day) ដែលជាកម្មវិធីមួយ ផ្តល់ឱកាសឱ្យអ្នកចង់ទិញផ្ទះទិញបាន ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់ទៅ 5,000$ ភ្លាមៗដោយគ្មានការចាប់ឆ្នោតឬផ្សងសំណាង និងបូកបន្ថែមជាមួយកម្មវិធីប្រូម៉ូសិន បណ្តោងខ្សែកពេជ្រ ពី បុរី ប៊ុនលីបន្ថែមទៀត។ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា តែប៉ុន្នោះ។

គួរបញ្ចាក់ ផងដែថា: បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋានប្រណីត មួយដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ3ហិកតា មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ នឹងជាតំបន់ដែរប្រមូលផ្តុំដោយ អាជីវកម្ម សាលារៀន ផ្សារទំនើប សហគ្រាស និងសំណង់លំនៅស្ថានជាច្រើន កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែតត្រ) ។ យើងផ្ដល់ជូនលោកអ្នកនូវគេហដ្ឋានដែរមានគុណភាព ភាពងាយស្រួលរស់នៅ និងទំនុកចិត្ត ហើយជាគេហដ្ឋានដែរអាចធ្វើការិយាល័យ និង ប្រកបអាជីវក្មបានយ៉ាងងាយស្រួល មានទីធ្លាចំណតរថយន្តធំទូលាយ ។

បុរី ប៊ុន លី ក៏មានគម្រោងបើកលក់ប្រភេទផ្ទះ វីឡាកូន(Link House), វីឡាភ្លោះ (Twin Villa) និងប្រភេទវីឡាប្រណិតៗជាច្រើនបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក គម្រោង បុរី ប៊ុន លី បច្ចុប្បន្នមានលក់ប្រភេទ ផ្ទះអាជីវកម្ម (Shop House), និងផ្ទះសម្រាប់ការិយាល័យនិងរស់នៅបែបទំនើប (Town-House) ដែលកំពុងទទួលបានការពេញនិយមនិងគាំទ្រពីសំណាក់ អតិថិជនគ្រប់លំដាប់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ៕
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។