Khmernote
  • សេដ្ឋកិច្ច

    (​ភ្នំពេញ​)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាកសិករដែលមានស្រូវរងផលប៉ះពាល់ដោយទឹកជំនន់ នឹងទទួលបានស្រូវពូជចំនួន ១០០ គីឡូក្នុងមួយគ្រួសារ ដើម្បស្ដារជីវភាពឡើងវិញ បន្ទាប់ពីទឹកជំនន់បានជន់លិច។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​។ យោងតាមប្រសាសន៍របស់សម្ដេចនៅក្នុងឱកាសនោះ បានឲ្យដឹងថា ស្រូវពូជដែលចែកក្នុងមួយគ្រួសារ ១០០

    October 26, 2020
  • សេដ្ឋកិច្ច

    យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនថវិកា « សាច់ប្រាក់សម្រាប់ការងារ » ពី ១០០ លានដុល្លារ ដល់ ១៦០ លានដុល្លារ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីចែក​អំណោយដល់ប្រជាពលរដ្ឋប្រមាណ ៥,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ភ្លាមៗនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះសម្ដេចតេជោបាន​សង្កត់ធ្ងន់ថា៖ « ក្នុងអំឡុងពេលប្រជុំ (កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ) ខ្ញុំបានណែនាំឱ្យបែងចែកផលបូកទៅខេត្តដែលរងផលប៉ះពាល់ហើយយើងរំពឹងថាប្រាក់ ១៦០ លានដុល្លារអាចបង្កើតការងារ ១ លានការងារ »។ ជាមួយគ្នានោះសម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២១ ដែលត្រូវបានអនុម័តនៅថ្ងៃទី២៣

    October 26, 2020
  • គំនិតអប់រំ បុគ្គលជោគជ័យ

    សូក្រាត គឺជាទស្សនវិទូក្រិកបុរាណដែលត្រូវបានគេចាត់ទុកថា ជាប្រភពសំខាន់នៃគំនិតលោកខាងលិច គាត់ត្រូវបានគេកាត់ទោសប្រហារជីវិតចំពោះវិធីសាស្រ្តនៃការសួរសំនួររបស់គាត់។ ជាមួយគ្នានេះដែរគាត់ជាអ្នកប្រាជ្ញ ជាគ្រូបង្រៀន និងទស្សនវិទូកើតនៅប្រទេសក្រិកបុរាណ ហើយវិធីនៃទស្សនវិជ្ជារបស់គាត់ត្រូវបានដាក់ជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធតក្កវិជ្ជា និងទស្សនវិជ្ជារបស់លោកខាងលិច។ សូក្រាត មិនមែនជាកូនមកពីគ្រួសារអភិជននោះទេ គាត់កើតក្នុងគ្រួសារធម្មតា ដែលមានឪពុកជាជាងចម្លាក់ និងម្ដាយជាឆ្មប ដូច្នេះហើយគាត់បានទទួលការអប់រំភាសាក្រិចជាមូលដ្ឋាន ហើយបានរៀនជំនាញរបស់ឪពុកគាត់តាំងពីក្មេង។ គេត្រូវបានគេជឿជាក់ថា សូក្រាតបានធ្វើការជាជាងចម្លាក់អស់រយៈពេលជាច្រើនឆ្នាំ មុនពេលគាត់លះបង់ជីវិតរបស់គាត់ទៅនឹងទស្សនវិជ្ជា។ ជាអ្នកប្រាជ្ញដែលមានចំណេះដឹងជ្រៅជ្រះ ទូលំទូលាយសូក្រាតធ្លាប់បានលើកឡើង ពីការយល់ឃើញរបស់គាត់ចំពោះលក្ខណៈប្រទេសដែលមានការការចម្រើន។ អ្នកប្រាជ្ញារូបនេះបាននិយាយថា៖ « ដើម្បីសម្គាល់ថាប្រទេសមួយដែលរីកចម្រើន គឺត្រូវមើលទៅលើចំណុច ៣ នោះគឺ មានអ្នកប្រាជ្ញច្រើន មានអ្នកមានច្រើន និងយោធាមានវិន័យច្បាស់លាស់ »៕ អត្ថបទ៖ លីនី

    October 24, 2020
  • សេដ្ឋកិច្ច

    ទេសាភិបាលធនាគារកណ្ដាលថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលក្នុងគ្រួសាររបស់​ប្រជាជនថៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ១៧ឆ្នាំមកនេះ ហើយការកើនឡើងនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលអាជីវកម្ម និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុស Covid-19។ លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្ដាលបានប្រាប់អ្នកយកព័ត៌មានថា៖ « ជំងឺរាតត្បាតបានកាត់បន្ថយ ការងារ ប្រាក់ចំណូល និងសមត្ថភាពរបស់ប្រជាជនថៃក្នុងការសងបំណុល ដែលជាហេតុធ្វើឲ្យកម្រិតបំណុលកាន់តែកើនឡើង »។ ជាមួយគ្នានេះលោកបានបន្តថា៖ « ស្ថានភាពការងារក្នុងពេលបច្ចុប្បន្ននេះមិនទាន់វិលត្រឡប់មករកភាពប្រក្រតីវិញនៅឡើយទេ ហើយសេដ្ឋកិច្ចក៏មិនអាចដូចដើមភ្លាមៗដែរ យ៉ាងហោចណាស់ដល់ត្រីមាសទី៣ នៃឆ្នាំ២០២២ »។ យោងតាមការសិក្សារបស់ធនាគារកណ្ដាល អ្នកជំពាក់បំណុលដដែលមានចំនួន ៨០% នៃបំណុលគ្រួសាររបស់ប្រទេសថៃ ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ។ ម្នាក់ក្នុងចំណោមប្រាំនាក់

    October 24, 2020
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានចេញវិញ្ញាបនប័ត្រវិនិយោគក្នុងខេត្តឧត្តរមានជ័យលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD ដែលមានអានុភាព ២៦៥ មេហ្កាវ៉ាត់ ហើយមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី២៣ ខែតុលា ដោយមានទុនវិនិយោគ ២៩៤.៣ លានដុល្លារ គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ នឹងអាចបង្កើតការងារចំនួន ២២០ សម្រាប់ប្រជាជនក្នុងស្រុក។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED

    October 24, 2020
  • សេដ្ឋកិច្ច

    មន្ត្រីជំនាញកសិកម្មខេត្តសៀមរាបបានត្រៀមគ្រាប់ពូជស្រូវ និងបន្លែគ្រប់ប្រភេទប្រមាណជាង ៣០តោន ដើម្បីចែកជូនប្រជាពលរដ្ឋ បន្ទាប់ពីផ្ទៃដីកសិកម្មនៅក្នុងខេត្តសៀមរាបប្រមាណ ២០០ហិកតាបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ លោកទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងខេត្តសៀមរាបផ្ទៃដីកសិកម្មដែលបានរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ មានចំនួនប្រមាណ ២០០ហិកតា ប៉ុន្តែមិនបានរងការខូចខាតទាំងស្រុងឡើយ គ្រាន់តែអាចថយទិន្នផលខ្លះប៉ុណ្ណោះ។ លោកបន្តថា នៅពេលឆាប់ៗនេះ ក្រោយពេលទឹកចាប់ផ្តើមស្រក មន្ទីរកសិកម្មបានត្រៀមពូជស្រូវស្រាល និងពូជដំណាំផ្សេងៗ ប្រមាណជាង ៣០តោន ផ្តល់ជូនកសិករ ដើម្បីស្តារឡើងវិញពេលទឹកស្រក នៅតំបន់ដែលមានលក្ខណៈសមស្របទៅតាម ប្រភេទដំណាំ។ លោក​បញ្ជាក់​ថា​៖ «និយាយទៅផលប៉ះពាល់នៅក្នុងខេត្តសៀមរាបហ្នឹង បើតាមខ្ញុំចុះពិនិត្យមើលមួយថ្ងៃពេញវាខូចខាតប្រហែល ២០០ហិកតាទេ

    October 24, 2020
  • ទេសចរណ៍

    អាជ្ញាធរចិនបាននិយាយថា ប្រទេសចិននឹងបន្តផ្អាកដំណើរទេសចរណ៍ជាក្រុម និងហាមឃាត់ទីភ្នាក់ងារទេសចរណ៍ពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្តក្នុងប្រទេស ដោយសារតែហានិភ័យនៃការកើតឡើងជាថ្មីនៃករណីវីរុស Covid-19 នៅក្នុងរដូវរងារនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានធ្វើការប្រកាសនៅក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធ។ ការដាក់បម្រាមលើដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃជាដើម ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានផ្អាកដំណើរទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេសជាលើកដំបូងនៅក្នុងខែមករា ដែលជាផ្នែកមួយនៃវិធានការណ៍ត្រួតពិនិត្យការរាតត្បាតរាតត្បាតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ដែលបានលេចចេញជាលើកដំបូងនៅកណ្តាលទីក្រុង Wuhan ។ ទោះយ៉ាងណាចាប់តាំងពីខែកក្កដា ប្រទេសចិនបានអនុញ្ញាតឱ្យបើកដំណើរទេសចរណ៍ក្នុងស្រុកចាប់ផ្តើមឡើងវិញ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនករណីថ្មី៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost

    October 24, 2020
  • បុគ្គលជោគជ័យ

    នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway និងជាអ្នកមានបំផុតទី៤ នៅលើពិភពលោក បានបង្ហាញពីរបៀបរស់នៅដ៏ប្លែករបស់គាត់នៅក្នុងបទសម្ភាសន៍រយៈពេល ៣ ម៉ោងជាមួយកាសែត Financial Times ។ លោក Warren Buffett បានប្រាប់ FT ថា លោកគ្មានផែនការចូលនិវត្តន៍ទេ ទោះបីគាត់មានវ័យកាន់តែចាស់ មានន័យថា គាត់នៅតែអាចធ្វើការបានធម្មតា តែត្រូវពាក់ឧបករណ៍ជំនួយក្នុងការស្តាប់ ហើយចៀសវាងបើកបរពេលយប់ តែគាត់នៅតែក្រោកពីគ្រែរាល់ថ្ងៃទៅធ្វើការ។ មហាសេដ្ឋីរូបនេះបាននិយាយថា៖ « គាត់ញ៉ាំ McDonald ៣ ដងក្នុងមួយសប្តាហ៍ និងកូការៀងរាល់ថ្ងៃ ព្រោះគាត់មិនត្រូវបានរំខានដោយសេចក្ដីស្លាប់ »។ ហើយចំពោះលោក

    October 23, 2020
  • សេដ្ឋកិច្ច

    ប្រជាជនកូរ៉េខាងត្បូងកំពុងប្រឈមនឹងកង្វះអាហារសំណព្វមួយ បន្ទាប់ពីអាកាសធាតុក្នុងរដូវក្ដៅបាន​កើនឡើងខ្លាំង ដែលបានបំផ្លាញដំណាំស្ពៃបូកគោដែលជាគ្រឿងផ្សំសំខាន់របស់គីមឈី។ យោងតាមសារព័ត៌មាន theguardian បានឲ្យដឹងថា វិបត្តិពេញចំការនៅតំបន់ណាប៉ា ឬ អាចម្យ៉ាងទៀតថា ចំការស្ពៃចិន (ភាសារបស់ប្រជាជនកូរ៉េ)ត្រូវបានបំផ្លាញ នៅខែសីហា និងខែកញ្ញា នៅពេលឧបទ្វីបកូរ៉េ ត្រូវបានវាយប្រហារ ដោយព្យុះទីហ្វុង ទឹកជំនន់ និងការបាក់ដី ដែលបង្កឱ្យមានការកើនឡើងភ្លាមៗ នៃតម្លៃបន្លែ។ ការខូចខាតនេះបានធ្វើឱ្យគ្រួសារជាច្រើនកំពុងព្យាយាមស្វែងរកស្ពៃ ដែលមានតំលៃសមរម្យ ដើម្បីធ្វើជាគីមឈីសម្រាប់ទុកទទួលទានជាប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េ និង បានក្លាយជាអាហារពេញនិយមនៅទូទាំងពិភពលោក បន្ទាប់ពីប៊ឺហ្គឺរ និងភីហ្សា។ ជាមួយគ្នានេះដែរ កង្វះខាតបានធ្វើឲ្យតម្លៃស្ពៃកើនឡើងរហូតដល់ ៦០% មុនពេលចូលដល់រដូវគីមឈីតាមប្រពៃណីជារៀងរាល់ឆ្នាំ ដើម្បីស្តុកទុកទទួលទាន។ សកម្មភាពរួមនៃការធ្វើគីមឈីដែលត្រូវបានគេស្គាល់ថា «គីមចាង

    October 23, 2020
  • សេដ្ឋកិច្ច

    គម្រោងទំនប់វារីអគ្គិសនីថ្មីទំហំ ១៥០ មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុង នឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៣ ខែតុលា នេះ បើយោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគម្រោងទំនប់វារីអគ្គិសនីនេះ នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរួមជាមួយខ្សែបញ្ជូនកម្លាំង ៥០០ គីឡូវ៉ាត់ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។គម្រោងទំនប់វារីអគ្គិសនីដែលមានកម្លាំង ១៥០ មេហ្គាវ៉ាត់ ត្រូវបានស្នើឡើងសម្រាប់ការសិក្សាពីលទ្ធភាពរបស់ក្រុមហ៊ុនចិនកាលពីខែកញ្ញា ឆ្នាំមុន។ (រូបតំណាង) ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និង ជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ទំនប់វារីអគ្គិសនីដែលមានកម្លាំង ១៥០ មេហ្គាវ៉ាត់ស្ថិតនៅផ្នែកខាងលើនៃដងទន្លេតាតៃ

    October 23, 2020