គម្រោងទំនប់វារីអគ្គិសនីថ្មីទំហំ ១៥០ មេហ្គាវ៉ាត់ នឹងលេចរូបរាងនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ ក្រោយរដ្ឋាភិបាលធ្វើការពិភាក្សារួចរាល់
សេដ្ឋកិច្ច October 23, 2020 Khmernote

គម្រោងទំនប់វារីអគ្គិសនីថ្មីទំហំ ១៥០ មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុង នឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៣ ខែតុលា នេះ បើយោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគម្រោងទំនប់វារីអគ្គិសនីនេះ នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរួមជាមួយខ្សែបញ្ជូនកម្លាំង ៥០០ គីឡូវ៉ាត់ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។គម្រោងទំនប់វារីអគ្គិសនីដែលមានកម្លាំង ១៥០ មេហ្គាវ៉ាត់ ត្រូវបានស្នើឡើងសម្រាប់ការសិក្សាពីលទ្ធភាពរបស់ក្រុមហ៊ុនចិនកាលពីខែកញ្ញា ឆ្នាំមុន។

(រូបតំណាង)

ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និង ជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ទំនប់វារីអគ្គិសនីដែលមានកម្លាំង ១៥០ មេហ្គាវ៉ាត់ស្ថិតនៅផ្នែកខាងលើនៃដងទន្លេតាតៃ ឬ ប្រហែល ២០ គីឡូម៉ែត្រ ពីលើទំនប់វារីអគ្គិសនីស្ទឹងតាតៃដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៥។ ដោយឡែកទាក់ទងនឹងគម្រោងខ្សែបញ្ជូនថាមពល ៥០០ គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ គឺសម្រាប់ផ្ទេរថាមពល (២.៤០០ មេហ្គាវ៉ាត់) ដែលនាំចូលដោយប្រទេសកម្ពុជាតាមរយៈ អគ្គិសនីកម្ពុជាពីប្រទេសឡាវ៕

ប្រភព៖ ក្រសួងព័ត៌មាន