Khmernote
  • Boostrong

    លោកសុខា សុវណ្ណ ជាអ្នកខេត្តព្រៃវែង សព្វថ្ងៃមានបំណងចង់ទិញម៉ូតូ PCX ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ប៉ុន្តែបំណងប្រាថ្នានេះ មិនទាន់បានសម្រេចព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ស្រាប់តែចុងខែតុលានេះ បានឈ្នះរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តង។ លោកសុខា សុវណ្ណ មានអាយុ ២៩ ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយសព្វថ្ងៃនេះលោកមានមុខរបរជានគរបាលស្រុក។ ដោយហេតុតែការងារតម្រូវឲ្យលោកត្រូវចុះទៅយាមតាមតំបន់ផ្សេងៗ ហើយត្រូវមានសំភារះប្រើប្រាស់យកទៅតាមខ្លួនជាច្រើនផង ទើបលោកមានបំណងចង់បានម៉ូតូទំនើប PCX យកមកប្រើប្រាស់ តែមិនទាន់មានប្រាក់គ្រប់គ្រាន់។ កាលពីថ្ងៃទី 24 ខែតុលានេះ ពេលដែលលោកធ្វើការអស់កម្លាំង

    October 27, 2020
  • Boostrong

    កាលពីថ្ងៃទី 23 ខែតុលានេះ អ្នកដន្លងខាងស្រីបានមកលេងផ្ទះខាងកូនប្រុស អ្នកស្រីអែក ចន្ថា ទិញប៊ូសស្រ្តង 6 កំប៉ុងជូនដន្លងពិសារពេលថ្ងៃត្រង់ ស្រាប់តែគាស់មក ឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តងក៏ស្រែកហ៊ោទាំងដន្លងខាងស្រី និងដន្លងខាងប្រុសផ្អើលពេញផ្ទះ។ ​ហេតុការណ៍នេះកើតឡើងនៅក្នុង ភូមិដប់បាត ឃុំលលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាគេហដ្ឋានរបស់ អ្នកស្រីអែក ចន្ថា និងស្វាម៉ី ជាឪពុកម្តាយបង្កើតខាងកូនប្រុស ដែលសព្វថ្ងៃមានមុខរបរជាអាជីវករ។ នៅថ្ងៃទី 23 អ្នកស្រី និងអ្នកដន្លងបានណាត់ជួបគ្នាដើម្បីធ្វើច្បាប់អាពាហ៍ពិពាហ៍ឲ្យកូនប្រុសស្រីនៅសាលាឃុំ។ ក្រោយពេលចប់រួចរាល់ក៏សម្រាចចិត្តមកលេងផ្ទះរបស់អ្នកស្រី អែក ចន្ថា បន្ទាប់ពីពិសាអាហារពេលព្រឹករួច អ្នកស្រីក៏ទិញប៊ូសស្រ្តង

    October 27, 2020
  • ទេសចរណ៍

    វីរុសកូវីដ-១៩ បានវាយប្រហារទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ហើយនៅកម្ពុជាក្រៅពីសេដ្ឋកិច្ច វិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយរបស់ប្រទេសក៏ត្រូវរងផលប៉ះពាល់ខ្លាំងជាងវិស័យនានា។ ជាមួយគ្នានេះយោងតាមអ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជាអាចនឹងប្រើពេលចាប់ពី ៣ ទៅ ៥ឆ្នាំ ដើម្បីវិលត្រលប់មកសភាពធម្មតាឡើងវិញ។ ការវាយតម្លៃរបស់អ្នកជំនាញ​នេះត្រូវបានឲ្យដឹងតាមរយៈ ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល​ ៩ខែ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់ការ Pre-Recovery។ អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) និងសេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)។ ទន្ទឹនឹងនេះដែរ

    October 27, 2020
  • ទេសចរណ៍

    ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ តួលេខនេះត្រូវបានបង្ហាញដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល​ ៩ខែ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០។ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែងទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣%។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២%

    October 27, 2020
  • សេដ្ឋកិច្ច

    រដ្ឋបាលខេត្តព្រះសីហនុនឹងចាប់ផ្តើមសាងសង់ ផ្លូវថ្មើរជើងក្រោមដី ២កន្លែង នៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួល ក្នុងការឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីជាលើកដំបូងនេះ គឺគ្រោងនឹងសាងសង់ នៅលើដងផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តព្រះសីហនុ ត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ។ ឯកឧត្តមបន្តថា ការសម្រេចសាងសង់ផ្លូវថ្មើរជើងក្រោមដីត្រង់ចំណុចរោងចក្រកាត់ដេរញ៉ូវស្តារ គឺដោយសារចំណុចនេះ ជាកន្លែងដែលកម្មករ កម្មការិនី និយោជិត និងនិយោជក ធ្វើដំណើរច្រើន នៅម៉ោងចូលធ្វើការ

    October 27, 2020
  • សេដ្ឋកិច្ច

    យោងតាមកាសែតជាភាសាអង់គ្លេសរបស់ឡាវ Vientiane Times បានចុះផ្សាយនៅថ្ងៃទី ២៦ ខែតុលាថា រដ្ឋាភិបាលឡាវកំពុងបើកការឆ្លងកាត់ព្រំដែនតាមតំបន់ និងព្រំដែនធំៗមួយចំនួនជាបណ្តោះអាសន្ន ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លងរាលដាល។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យមានតុល្យភាពនៃការដាក់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសវីរុសcovid-19 ជាមួយនឹងការបន្ធូរបន្ថយការរឹតត្បិត ដើម្បីឱ្យអាជីវកម្មអាចនាំចូល និងនាំចេញទំនិញបាន នេះបើយោងតាមការដកស្រង់របស់ Vientiane Times ពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឡាវ។ ជាមួយគ្នានេះដែរ ការដកការរឹតបន្តឹងជាក់លាក់នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងខេត្តចំនួន ៤ ក្នុងប្រទេសឡាវ និងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់អាជីវកម្មកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ពួកគេនិងជំនះឧបសគ្គដែលកំពុងប្រឈមមុខ និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញផងដែរ។ ច្រកដែលបានបើករួមមានច្រកព្រំដែនក្នុងស្រុក Nongmar នៅខេត្ដ Khammuan ,ព្រំដែន Thasa-ath ក្នុងខេត្ត Borikhamxay

    October 27, 2020
  • អចលនទ្រព្យ

    គម្រោងអភិវឌ្ឍន៍កោះនរាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈនិងសេដ្ឋកិច្ចជាតិ ដោយមានស្ពានឆ្លងកាត់ងាយស្រួល និងធ្វើឱ្យតម្លៃដីធ្លីកាន់តែហក់ឡើងខ្ពស់ ហើយរាជរដ្ឋាភិបាលនឹង ទទួលបានចំណូលពន្ធផងដែរពីការបង់ពន្ធប្រថាប់ត្រា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍស្ពានតំបន់កោះពេជ្រ កោះនរា គឺបានផ្តល់សារៈប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម តាមរយៈការទាញ យកផលចំណេញពីវិស័យអចលទ្រព្យ។ ក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោង អភិវឌ្ឍន៍កោះនរា មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតឱ្យមានស្ពាននេះ ជាសមិទ្ធផលរបស់ជាតិ គឺបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ

    October 27, 2020
  • បុគ្គលជោគជ័យ

    លោក Bill Gates គឺជាបុគ្គលម្នាក់ដែលតែងតែព្រមានទៅលើជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗនេះលោកបានធ្វើការព្រមានជាថ្មីម្ដងទៀតថា៖ « ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ ក៏ពិភពលោកមិនអាចត្រលប់ទៅដូចដើមវិញដែរ នៅចុងឆ្នាំ២០២១ »។ នៅក្នុងបទសម្ភាសន៍មួយដែលនឹងត្រូវចាក់ផ្សាយជាសាធារណៈ មហាសេដ្ឋីរូបនេះបានប្រាប់ទៅលោក Andy Serwer អគ្គនាយកក្រុមហ៊ុន Yahoo ថា៖ « ដោយសារភាពយឺតយ៉ាវនៃការឆ្លើយតបជាសកល ទោះនៅចុងនៅឆ្នាំ២០២១ វីរុសកូវីដមិនឈប់រាតត្បាតទេ ហើយពិភពលោកក៏មិនវិលទៅរកសភាពដើមវិញដែរ »។ លោកបានបានបញ្ជាក់បន្ថែមថា៖ « ជារឿងគួរឲ្យសោកស្ដាយមួយដែលយើងបានឃើញចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ហើយក្នុងកម្រិតខ្ពស់ទៀត។ ហេតុផលដែលចំនួនទាំងនេះខ្ពស់ខ្លាំង គឺដោយសារតែការឆ្លើយតបរបស់យើងមិនសូវល្អ »​។ គួរឲ្យដឹងផងដែរថា

    October 26, 2020
  • សេដ្ឋកិច្ច

    លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូនចា បានបញ្ជាឲ្យក្រសួងសុខាភិបាលធ្វើការរៀបចំ ដើម្បីឲ្យប្រជាជនអាចទទួលបានការព្យាបាលនៅគ្រប់មន្ទីរទាំងអស់ ក្រោមគម្រោងថែទាំសុខភាពថ្មី តម្លៃ ៣០បាត ឬអាចហៅថា (ប័ណ្ណមាស) នេះបើយោងតាមអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីលោក Anucha Burapachaisri បានឲ្យដឹងកាលពីថ្ងអាទិត្យ។ បើយោងតាមសារព័ត៌មាន Bangkok Post គម្រោងថែទាំសុខភាពតម្លៃ ៣០បាត ត្រូវបានអនុម័តដោយអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងឆ្នាំ២០០១ ហើយបានមួយឆ្នាំក្រោយមកត្រូវបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស ដោយកាលពីមុនមានមនុស្ស ២០ លាននាក់ មិនបានទទួលគម្រោងថែទាំសុខភាពណាមួយ ចូលក្នុងបណ្តាញសុវត្ថិភាពសង្គមនោះទេ។ ប្រភពដដែលបានបន្តថា ក្រោមកម្មវិធីនេះប្រជាជនថៃគ្រប់រូបអាចត្រូវបានព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាវេជ្ជសាស្ត្រក្នុងតម្លៃ ៣០បាត នៅពេលទៅមន្ទីរពេទ្យនីមួយៗ។

    October 26, 2020
  • សេដ្ឋកិច្ច

    យោងតាមការលើកឡើងរបស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែល​​ជា​វិនិយោគិន​ និង​ពាណិជ្ជករ​ដ៏​ល្បី​ល្បាញ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC) បានឲ្យដឹងថា ការចំណាយជិត ៥៥០ លានដុល្លារ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល ៣ឆ្នាំដំបូងនៃគម្រោងអភិវឌ្ឍន៍កោះនរា អាចរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជា ២២៥​ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗដែលស្មើនឹងជិត ០.៩% នាពេលបច្ចុប្បន្ន។ ​អ្នក​ឧកញ៉ាបានបញ្ជាក់ឲ្យដឹងដូច្នេះនៅក្នុងពិធី បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    October 26, 2020