អ្នកដន្លងមកលេងផ្ទះនាំសំណាងឈ្នះ 1000$ ពីប៊ូសស្រ្តង !
Boostrong October 27, 2020 Khmernote

កាលពីថ្ងៃទី 23 ខែតុលានេះ អ្នកដន្លងខាងស្រីបានមកលេងផ្ទះខាងកូនប្រុស អ្នកស្រីអែក ចន្ថា ទិញប៊ូសស្រ្តង 6 កំប៉ុងជូនដន្លងពិសារពេលថ្ងៃត្រង់ ស្រាប់តែគាស់មក ឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តងក៏ស្រែកហ៊ោទាំងដន្លងខាងស្រី និងដន្លងខាងប្រុសផ្អើលពេញផ្ទះ។

​ហេតុការណ៍នេះកើតឡើងនៅក្នុង ភូមិដប់បាត ឃុំលលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាគេហដ្ឋានរបស់ អ្នកស្រីអែក ចន្ថា និងស្វាម៉ី ជាឪពុកម្តាយបង្កើតខាងកូនប្រុស ដែលសព្វថ្ងៃមានមុខរបរជាអាជីវករ។ នៅថ្ងៃទី 23 អ្នកស្រី និងអ្នកដន្លងបានណាត់ជួបគ្នាដើម្បីធ្វើច្បាប់អាពាហ៍ពិពាហ៍ឲ្យកូនប្រុសស្រីនៅសាលាឃុំ។ ក្រោយពេលចប់រួចរាល់ក៏សម្រាចចិត្តមកលេងផ្ទះរបស់អ្នកស្រី អែក ចន្ថា បន្ទាប់ពីពិសាអាហារពេលព្រឹករួច អ្នកស្រីក៏ទិញប៊ូសស្រ្តង ៦ កំប៉ុង ដើម្បីពិសារជុំគ្នា។

រឿងដែលរីករាយស្មានមិនដល់ ពេលដែលអ្នកស្រីគាស់កំប៉ុងប៊ូសស្រ្តង ស្រាប់តែឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តង ហៅដន្លងមកជូយពិនិត្យឃើញថាពិតជាត្រូវរង្វាន់ប្រាកដមែន ក៏សប្បយស្រែកហ៊ោកញ្ជ្រៀវផ្អើលពេញផ្ទះ។ អ្នកស្រីអែក ចន្ថា បានប្រាប់ឲ្យដឹងថា “អ្នកដន្លងពិតជាមនុស្សនាំសំណាងមែន គ្រាន់តែមកលេងផ្ទះ ក៏បាននាំសំណាងឲ្យឈ្នះរង្វាន់ 1,000$ ពីប៊ូសស្រ្តង”។ អ្នកស្រីបានបន្តទៀតថា “១កំប៉ុងតម្លៃត្រឹមតែ 2500រៀលសោះ អាចធ្វើឲ្យអ្នកស្រីឈ្នះរង្វាន់ 1,000$ ពីប៊ូសស្រ្តង ដែលធ្វើឲ្យអ្នកស្រីអាចពង្រីកមុខរបរកាន់តែធំថែមទៀត”។

​ប៊ូសស្រ្តងមិនត្រឹមតែជាភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពកំរិតពិភពលោក និងមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។