សំណាងណាស់! កំពុងតែខ្វះលុយទិញម៉ូតូផង ស្រាប់តែឈ្នះរង្វាន់ម៉ូតូ PCX ពីប៊ូសស្រ្តង
Boostrong October 27, 2020 Khmernote

លោកសុខា សុវណ្ណ ជាអ្នកខេត្តព្រៃវែង សព្វថ្ងៃមានបំណងចង់ទិញម៉ូតូ PCX ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ប៉ុន្តែបំណងប្រាថ្នានេះ មិនទាន់បានសម្រេចព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ស្រាប់តែចុងខែតុលានេះ បានឈ្នះរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តង។

លោកសុខា សុវណ្ណ មានអាយុ ២៩ ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយសព្វថ្ងៃនេះលោកមានមុខរបរជានគរបាលស្រុក។ ដោយហេតុតែការងារតម្រូវឲ្យលោកត្រូវចុះទៅយាមតាមតំបន់ផ្សេងៗ ហើយត្រូវមានសំភារះប្រើប្រាស់យកទៅតាមខ្លួនជាច្រើនផង ទើបលោកមានបំណងចង់បានម៉ូតូទំនើប PCX យកមកប្រើប្រាស់ តែមិនទាន់មានប្រាក់គ្រប់គ្រាន់។ កាលពីថ្ងៃទី 24 ខែតុលានេះ ពេលដែលលោកធ្វើការអស់កម្លាំង ក៏បានទិញប៊ូសស្រ្តងយកមកពិសា រឿងដែលរីករាយស្មានមិនដល់ ស្រាប់តែគាស់មកឃើញរូបម៉ូតូទំនើប PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ស្រែកហៅឲ្យគេជួយពិនិត្យ ឃើញថាពិតជាត្រូវរង្វាន់ពិតប្រាកដមែន។

លោកសុខា សុវណ្ណបានប្រាប់ឲ្យដឹងថា “លោកពិតជាត្រេកអរណាស់ កំពុងតែត្រូវការម៉ូតូ PCX យកមកប្រើប្រាស់ផង ស្រាប់តែបានឈ្នះម៉ូតូទំនើប PCX ពីប៊ូសស្រ្តង”។ លោកបានបន្តទៀតថា “១កំប៉ុងតម្លៃត្រឹមតែ 2500រៀលសោះ អាចធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រាច”។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោកសុខា សុវណ្ណ ក៏ទទួលបានម្នាក់ៗ 1,000$ផងដែរ។