ក្រុមហ៊ុនអាកាសចរណ៍វៀតណាមគ្រោងបើកជើងហោះហើរអន្តរជាតិឡើងវិញនៅដើមខែក្រោយ ក្នុងនោះក៏មានជើងហោះហើរកម្ពុជាផងដែរ
បុគ្គលជោគជ័យ June 11, 2020 Khmernote

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសង្ឃឹមថា អាចនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិចាប់ផ្តើមពីខែកក្កដា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះត្រូវបានគ្រប់គ្រងល្អ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយនៅក្នុងសេចក្តីប្រកាសមួយទៅកាន់ភ្នាក់ងារអាកាសចរណ៍ថា ខ្លួនគ្រោងនឹងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងតំបន់គោលដៅអាស៊ីអាគ្នេយ៍មួយចំនួន។ ប្រទេសឡាវនិងកម្ពុជា ក៏អាចជាទិសដៅដែលអាចហោះហើរបានផងដែរ។

សម្រាប់ជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុននេះគ្រោងនឹងដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាង ហាណូយ/ហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិអ៉ីនឈុន នៅជិតទីក្រុងសេអ៊ូល និងជើងហោះហើរទៅមក ៤ដង ក្នុងមួយសប្តាហ៍ រវាងហាណូយ/ហូជីមិញ និងទីក្រុងប៊ូសាន។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះក៏គ្រោងនឹងមានជើងហោះហើរទៅមក ៣ ទៅ ៤ ក្នុងមួយសប្តាហ៍ ពីទីក្រុងហាណូយ និងហូជីមិញ ទៅហុងកុង និងតៃវ៉ាន់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress