ក្រអៅឈូកមួយបាច់ ប្តូរបាន 10,000$ ពីប៊ូសស្រ្តង
Boostrong May 31, 2020 Khmernote

កម្មករសំណង់ម្នាក់ឈ្មោះ ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារមកធ្វើសំណង់នៅទីក្រុងភ្នំពេញ ស្រាប់តែចុងខែឧសភានេះ សំណាងមកដល់ គ្រាន់តែក្រអៅឈូកមួយបាច់ធ្វើឲ្យលោកមានវាសនាស្គាល់លុយ 10,000$។

លោក ជឿម សុជាតិ មានអាយុ ២៣ ឆ្នាំ ជាអ្នកភូមិកកោះ ឃុំកកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានកូនស្រីប្រុស 2 នាក់។ សព្វថ្ងៃលោក និងភរិយាខិតខំធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទំនប់បម្រុងឲ្យកូនបានរៀនសូត្រ។ លោកបានបញ្ជាក់ឲ្យដឹង “កាលពីរសៀលចុងខែឧសភានេះ លោកបានចុះបឹង ដើម្បីដកក្រអៅឈូកយកមកធ្វើម្ហូប សល់ខ្លះចែកលក់ឲ្យអ្នកក្បែរផ្ទះមួយបាច់ តម្លៃ 2,000៛ ក៏លុយនេះទៅទិញប៊ូសស្រ្តងពិសារ សំណាងនឹកស្មានមិនដល់ស្រាប់តែគាស់មកឃើញលេខ 10,000$ នៅលើក្រវិលកំប៉ុង”។ លោកបានបន្តទៀតថា ”លោកពិតជាសប្បាយចិត្តរកអី្វថ្លែងមិនបានទេ ព្រោះ ប្រាក់ 10,000 $ ធ្វើឲ្យលោកអាចសងបំណុលគេរួច និងបង្កើតមុខរបរដ៏ល្អប្រសើរនៅស្រុកកំណើតរបស់ខ្លួនវិញ”។

រង្វាន់ 10,000$ របស់ក្រុមហ៊ុនប៊ូសស្រ្តងបានជួយឲ្យកម្មករសំណង់មានជីវភាពល្អប្រសើរឡើង ជាពិសេសអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក ក៏ទទួលបានម្នាក់ៗ 5,000$ ផងដែរ។