- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស បានចំនួនជិត៥ ៥៤៤ ៨៩៤ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦ តោនស្មើនឹង ៨៩,៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨ តោន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កសិផលសំខាន់ៗដែលកម្ពុជាបាននាំចេញ រួមមាន:
September 2, 2021 - អាជីវកម្ម
យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ បានបង្ហាញរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយឯកឧត្តមបានចំណាយថិវកាជាង ២លានដុល្លារ ដើម្បីសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធយក ទៅឱ្យជ្រូកផឹក។ នៅក្នុងការបង្ហោះជាវិដេអូអំពីការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹក ឯកឧត្តមបានភ្ជាប់មកសំណេរដោយរៀបតរាប់ដូច្នេះថា៖ «នេះជាវីដេអូខ្លីមួយស្តីអំពី ការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធ សម្រាប់អោយជ្រូកផឹក ដែលត្រូវចំណាយថវិការអស់ប្រមាណជាជាង USD2,000,000,00 (ពីរលានដុល្លារ) ប្រហែលជាប្រិយមិត្តយេីង មានចម្ងល់ហេីយថាតេីមានមូលហេតុអ្វី ចាំបាច់ចំណាយថវិការដ៏ច្រើនសន្ធឹកសន្ធាប់ យកទៅសាងសង់ទំនប់ទឹកនិងអាងចម្រោះទឹកបរិសុទ្ធ យកទៅអោយជ្រូកផឹកទៅវិញអីចឹង ?» ឯកឧត្តម បានបន្តរៀបរាប់ប្រាប់ពីមូលហេតុថា៖ «ដេីម្បីសុវត្ថិភាពម្ហូបអាហារ យេីងត្រូវគិតចាប់តាំងពីបន្តពូជ រហូតដល់លេីចានម្ហូបតែម្តង បេីយេីងមិនហ៊ានចំណាយថវិការ
September 2, 2021 - អាជីវកម្ម
ផ្សារទំនើបល្បីៗ របស់ប្រទេសថៃរួមមាន Siam Paragon, Siam Center, Siam Discovery និង ICONSIAM ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកដំណើរឡើងវិញ។ ការបើកដំណើរការឡើងវិញនេះ គឺគោរពតាមសេចក្តីប្រកាសថ្មីរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ របស់ប្រទេសថៃនាពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកដំណើរការឡើងវិញ ដើម្បីឱ្យប្រជាជនអាចស្តារជីវិតរស់នៅធម្មតារបស់ពួកគេតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ ក្រុមហ៊ុន OneSiam មេធំនៃផ្សារទំនើប Siam Paragon, Siam Center, Siam Discovery និង ICONSIAM ឥឡូវនេះបានត្រៀមខ្លួនបើកដំណើរការឡើងវិញហើយ ក្រោមវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ កម្រិតខ្ពស់បំផុត។ ផែនការបើកដំណើរការឡើងវិញត្រូវបានដាក់ចេញក្រោមគំនិត “ឆ្ពោះទៅមុខទាំងស្នាមញញឹម”
September 1, 2021 - អាជីវកម្ម
រដ្ឋបាលខេត្តកំពង់ធំ នឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ ក្រោយពីបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង និងជុំវិញបរិវេណផ្សារទាំង៣ខាងលើនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មុននឹងដាក់ឱ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។ ទន្ទឹមនិងនោះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការទប់ស្កាត់ជាបន្តបន្ទាប់សំដៅកាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ.១៩ ដែលឆ្លងក្នុងចំណោមអាជីវករលក់ដូរក្នុងផ្សារ ។ បន្ទាប់ពីបានយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរក មេរោគកូវីដ.១៩ ចំនួន០៣លើករួចមក
September 1, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសយងព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅភូមិ ទូលពពេល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាននាំគ្នាចាប់យកអាជីពចិញ្ចឹមចង្រិតដែក ដែលសព្វថ្ងៃនេះគាត់ថាមានទីផ្សារច្រើន ហើយមានតម្លៃថ្លៃគួរសមអាចទទួលយកបាន ហើយរយៈពេលនៃការចិញ្ចឹមក៏ខ្លីដែរ ឆាប់បានប្រមូលផលដោយប្រើរយៈពេល ៤០ ថ្ងៃប៉ុណ្ណោះ។ ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងភូមិនោះបន្តទៀតថា ការចិញ្ចឹមចង្រិតនេះ គឺសម្បូរទៅដោយទីផ្សារ មកទិញចង្រិតរបស់គាត់ដោយគាត់ផលិតមិនទាន់នឹងតម្រូវការអ្នកទិញនោះផង។ បងប្អូនប្រជាពលរដ្ឋក៏បានបន្តទៀតថា ចង្រិតមិនពិបាកលក់ទេ ដោយមានឈ្មួញមកយកដល់ផ្ទះតែម្តង។ បងប្អូនប្រជាពលរដ្ឋនៅទីនោះអ្នកខ្លះចិញ្ចឹម ១០ ទ្រុង អ្នកខ្លះចិញ្ចឹម ២០ ទ្រុង ហើយក៏មានច្រើនជាងនេះក៏មាន ហើយក្នុងចង្រិតមួយគីឡូគឺគាត់លក់ក្នុងតម្លៃ ១១,០០០ រៀល។ គាត់ក៏បានបន្តទៀតថា ការចិញ្ចឹមចង្រិតនេះងាយស្រួលជាងចិញ្ចឹមមាន់ ទា ជ្រូកដោយប្រើរយៈពេលខ្លី
September 1, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងសទី១ ខែកញ្ញា នេះបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានស្នើដល់អ្នកផលិតក្នុងស្រុកត្រូវពង្រឹងគុណភាពស្ដង់ដារ ផលិតផលរបស់ខ្លួនឱ្យមានគុណភាពល្អ ដើម្បីដាក់លក់លើទីផ្សារ Franchise បរទេស ខណៈដែលបច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញឱ្យផ្សារ Franchise បរទេសចូលមកកម្ពុជា ដាក់លក់ផលិតផលខ្មែរផងដែរ ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលណាផលិតផលរបស់ខ្មែរ មានគុណភាពល្អ, មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរនឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ជាពិសេសនឹងមានការ បញ្ជាទិញពីផ្សារ Franchise បរទេស ជាមិនខាន ។ ឯកឧត្តម
September 1, 2021 - សេដ្ឋកិច្ច
អាជ្ញាធរ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានដាក់ចេញនូវការរឹតត្បិតថ្មីរួមទាំង ការហាមឃាត់ការធ្វើដំណើរពេលយប់ ការបិទអាជីវកម្មរោងចក្រ ព្រំដែន និងសាលារៀន ដោយសារការរីករាលដាលនៃវីរុស កូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ បើតាមប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា កន្លងទៅថ្មីៗនេះ អភិបាលក្រុងលោក Atsaphangthong Siphandone បានចេញបទបញ្ជាមួយ ដោយដាក់ចេញនូវការហាមឃាត់ និងបិទអាជីវកម្ម រោងចក្រ ព្រំដែនទាំងក្នុង និងក្រៅស្រុក រួមទាំងសាលារៀនផងដែរ។ ក្នុងនោះ ការធ្វើដំណើរតាមផ្លូវត្រូវបានហាមឃាត់ទូទាំងរាជធានីចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៥ ព្រឹក
September 1, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្កើនភាព ស្រស់ស្អាត បរិស្ថានល្អ និងកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជំនាញនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដាំស្មៅបន្ថែម នៅបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាព បរិស្ថាន ឲ្យកាន់តែមានភាពល្អប្រសើរ និងកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។ លោកបន្តថា ការងារដាំស្មៅនេះគឺចាប់ផ្តើម ពីមាត់កសិណខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទតែម្តង ដោយការដាំនៅកន្លែងដែលមានចន្លោះៗ មើលទៅមិនស្រស់ស្អាត នឹងធ្វើការកែលម្អជាថ្មី ជាពិសេសផ្តោតលើការដាំ នៅសងខាងផ្លូវ ដែលភ្ញៀវទេសចដើរទស្សនាប្រាសាទ។ លោកបន្តទៀតថា គម្រោងដាំស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ តាមផែនការគ្រោងទុក
September 1, 2021 - អាជីវកម្ម
ផ្សារទំនើប Big C ដែលជាផ្សារទំនើបឈានមុខគេមួយនៅក្នុងប្រទេសថៃ និងត្រូវបានបង្កើតឡើងជិត៣០ឆ្នាំ បានឈានជើងចូលក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៩។ ក្រោយបើកដំណើរការជាលើកដំបូងនៅលើទឹកដីប៉ោយប៉ែត ផ្សារដ៏ល្បីមួយនេះក៏បានប្រកាសពង្រីកខ្លួននៅលើទឹកដីខេត្តសៀមរាប និងក្រុងភ្នំពេញ។ យ៉ាងណាមិញ បើយោងតាមផេកផ្លូវការរបស់ផ្សារទំនើបប៊ីកស៊ី (Big C) ដែលបានចុះផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ បានបង្ហាញតម្រុយថា ផ្សារទំនើប Big C នឹងបើកដំណើរ មីនីប៊ីកស៊ី (Mini Big C) នៅក្នុងក្រុងភ្នំពេញឆាប់ៗនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរស់នៅក្នុងក្រុងភ្នំពេញ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ខាងផ្សារទំនើបប៊ីកស៊ី (Big C) មិនបានបង្ហាញពីកាលបរិច្ឆេទជាក់ស្ដែងនោះទេ។ គួរឱ្យដឹងផងដែរថា
August 31, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌ Bangkok Post បានឱ្យដឹងថា ប្រទេសថៃត្រៀមបើកកោះទេសចរណ៍ដ៏ពេញនិយមមួយទៀត គឺកោះឡាន ដើម្បីបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញ បន្ទាប់ពីមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកញ្ញា។ លោក Booncherd Boonying ប្រធានសហគមន៍កោះឡាន បាននិយាយថា ក្នុងជំហានដំបូងនៃការបើកឡើងវិញ តំបន់ឆ្នេរនៅតែត្រូវបិទដដែល និងសេវាកម្មជួលកៅអីអង្គុយលំហែនៅមាត់ឆ្នេរនោះទេ។ ប៉ុន្តែរមណីយដ្ឋាន កន្លែងស្នាក់នៅ និងកន្លែងទេសចរណ៍ផ្សេងទៀតបានត្រៀមរួចរាល់សម្រាប់ភ្ញៀវទេសចរ។ ប្រធានសហគមន៍កោះឡានរូបនេះបានបន្តថា វិធានការណ៍សុវត្ថិភាព សុខភាពនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងរួមទាំងការប្រើប្រាស់ជែលលាងដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គម សម្រាប់ប្រតិបត្តិករទេសចរណ៍ និងអ្នកទេសចរដែលនឹងត្រូវបានត្រួតពិនិត្យសីតុណ្ហភាពនៅតាមកប៉ាល់ ទូកនិងកន្លែងផ្សេងទៀត។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរថៃ
August 31, 2021












