- Khmernote
- សេដ្ឋកិច្ច
ក្រសួងសុខាភិបាលថៃ បានចាប់ផ្តើមរៀបចំដើម្បីបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី ១ ខែតុលា ដោយចាប់ផ្តើមពីទីក្រុងបាងកក ឈុនបូរី (ប៉ាតាយ៉ា) ប្រាជុបឃីរីខាន់ (ហួហ៊ីន) និងឈៀងម៉ៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែលបានឱ្យដឹងថា មន្ត្រីសុខាភិបាល និងទេសចរណ៍បានអនុម័តសេចក្តីណែនាំសម្រាប់ការបើកដំណើរការឡើងវិញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិសុខាភិបាលនៅថ្ងៃពុធ កន្លងទៅថ្មីៗនេះ។ ការគ្រោងបើកដំណើរការឡើងវិញនេះ គឺអនុវត្តនៅក្រោមវិធានការដែលមានឈ្មោះថា (bubble-and seal) នៅក្នុងខែតុលា សម្រាប់តំបន់ទេសចរណ៍នៅខេត្ត Loei (Chiang Khan) និង Nong Khai , Trat (Koh Kood,
September 4, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មណែនាំឱ្យម្ចាស់ឧស្សាហកម្មម្ហូបអាហារ ចូលរួមព្រឹត្តិការណ៍ពាណិជ្ជ កម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងសិក្សាស្វែងយល់ពីទីផ្សារម្ហូប អាហារនៅអឺរ៉ុបកណ្តាល។ យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូប អាហារ (SIRHA Budapest Business Events of Food Industry) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២- ២៤ ខែមីនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ។ ប្រភពបានឱ្យដឹងថា
September 4, 2021 - អាជីវកម្ម
ក្រសួងសុខាភិបាលថៃ នាថ្ងៃសុក្រនេះបានឱ្យដឹងថា ហាងអាហារប៊ូហ្វេ និងសាច់អាំង ដែលជាអាជីវកម្មដ៏ល្បីមួយប្រចាំប្រទេសថៃ នៅតែត្រូវបានហាមឃាត់មិនឱ្យបម្រើអាហារពេលល្ងាច ស្របតាមការរឹតត្បិតជំងឺកូវីដ-១៩ របស់ក្រសួង។ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសពីគោលការណ៍ណែនាំសម្រាប់ភោជនីយដ្ឋាន ដែលបានកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។ ក្នុងនោះភោជនីយដ្ឋានដែលបើកបំរើសេវាកម្មអាហារពេលល្ងាចគឺត្រូវ៖ •កំចាត់មេរោគលើតុភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច •សម្លាប់មេរោគលើតំបន់ និងបង្គន់ដែលបានប៉ះពាល់រៀងរាល់មួយ ឬ ពីរម៉ោងម្ដង •មិនអនុញ្ញាតឱ្យមានការចែករំលែកអាហារ ឬផ្លាស់ប្ដូរចានគ្នា •ការបម្រើខ្លួនឯងក្នុងទម្រង់ជាអាហារប៊ូហ្វេ ឬសាច់អាំងមិនត្រូវបានអនុញ្ញាតឡើយ •តុនីមួយៗត្រូវមានដបជែលសម្រាប់លាងសម្អាត •តុត្រូវទុកនៅចន្លោះពី ១ ទៅ ២ ម៉ែត្រ។ •តុនៅក្នុងភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់ត្រូវរក្សាចម្ងាយពីគ្នា ២
September 3, 2021 - សេដ្ឋកិច្ច
បើទោះបីជារងការលំបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយក្ដី ការនាំចេញកសិផល និងជលផលរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបនៅតែមានសញ្ញាល្អៗជាច្រើន ដោយសារសហគ្រាសវៀតណាមបាននាំចេញផ្លែឈើស្រស់ដោយផ្ទាល់ទៅដៃគូបរទេស។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ សហភាពអឺរ៉ុប គឺជាទីផ្សារធំទី ៣ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ដោយមានទំហំទឹកប្រាក់នាំចេញសរុប ២២.៦ ពាន់លានដុល្លារកើនឡើង ១៥.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រភពដដែលបានបន្តឱ្យដឹងថា ក្នុងចំណោមចំណូល ២៨.៦ ពាន់លានដុល្លារនៃការនាំចេញផលិតផលកសិកម្ម និងជលផល ទីផ្សារសហភាពអឺរ៉ុបមានចំនួន ១១%។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ពោលគឺផ្លែឈើមួយចំនួនរបស់វៀតណាម ដូចជា
September 3, 2021 - សេដ្ឋកិច្ច
យោងតាមតួលេខដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ៣១០ ១៨៣,២៨តោន ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ហើយប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់តាំងពីទទួលបានជោគជ័យក្នុងការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនកាលពីខែឧសភាឆ្នាំ២០១៩ បរិមាណនាំចេញផ្លែចេកបានកើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅឆ្នាំ ២០២០ បរិមាណនាំចេញសរុបកើនឡើងដល់តម្លៃ ១១២ លានដុល្លារអាមេរិក កើនឡើង ១២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ២៧២ ០២៣,៩៥តោន ខណៈប្រទេស វៀតណាមចំនួន ៣៧ ១៤៥,៣៣តោន
September 3, 2021 - សេដ្ឋកិច្ច
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កការលំបាកដល់ដំណាំផ្លែស្រកានាគ រួមទាំងកសិករដែលដាំដុះដំណាំនេះ នៅក្នុងរដូវប្រមូលផល និងនាំចេញក្នុងពេលនេះ ខណៈប្រទេសចិនដែលមានចំនួនប្រហែល ៨០% នៃការនាំចេញផ្លែស្រកានាគសរុបរបស់វៀតណាម បានដាក់កំហិតការនាំចូលទំនិញនៅតាមច្រកព្រំដែនមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះដែរ សម្រាប់ទីផ្សារដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ជំងឺរាតត្បាតបានបណ្តាលឱ្យមានការកើនឡើងនៃថ្លៃដឹកជញ្ជូន ហើយឈ្មួញកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីតៃវ៉ាន់ ថៃនិងម៉ាឡេស៊ី។ ទោះបីជាយ៉ាងនេះក្ដី វៀតណាមកំពុងស្វែងរកវិធី ដើម្បីជ្រៀតចូលទីផ្សារថ្មីរួមទាំង អូស្ត្រាលីនិងជប៉ុន ដើម្បីដើម្បីពង្រីកទីផ្សារសម្រាប់ផ្លែស្រកានាគរបស់ខ្លួន លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនបាននិយាយថា កសិករនិងក្រុមហ៊ុនវៀតណាមគួរតែធានាវដ្តនៃការដាំដុះការប្រមូលផល និងការអភិរក្សដើម្បីដឹកជញ្ជូន និងនាំចេញ ដើម្បីរក្សាភាពស្រស់និងរសជាតិនៃផ្លែស្រកានាគ។លោកបន្តថា ពួកគេគួរតែបង្កើនការអនុវត្តបច្ចេកវិទ្យា ក្រោយការប្រមូលផលដើម្បីធានាគុណភាពផលិតផល។
September 3, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមាន ស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ទន្លេ ជាដើម ហើយការអភិវឌ្ឍន៍ទាំងនេះ នឹងឈានទៅដល់ការ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច សុខុមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ (The 6th Belt and
September 3, 2021 - សេដ្ឋកិច្ច
រយៈពេល៦ខែឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារ មានការកើនឡើង ៦.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណ៣៧លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ នេះ។ យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានចំនួន ១៦១,១៨៦,៣៣៨,០០០រៀល (ប្រមាណ ៤០លានដុល្លារអាមេរិក) កើនឡើង៦.៣ភាគរយ បើធៀបនឹង ឆ្នាំ២០២០ សរុបចំនួន ១៥០,៨៩៨,៦៥៧,០០០ រៀល (ប្រមាណ ៣៧លានដុល្លារអាមេរិក)។ ដោយឡែក ប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន
September 2, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណាំទុរេននៅតំបន់អូសោម ខេត្តពោធិ៍សាត់ អាចប្រមូលផលបានពីចន្លោះខែសីហា និងខែកញ្ញា ដែលមានភាពខុសគ្នាពីទុរេន ខេត្តដទៃទៀត ដោយសារតំបន់នេះត្រជាក់មានភ្លៀងធ្លាក់ជាប្រចាំ។ លោកសុំ សុជាតិ ម្ចាស់ចម្ការបៃតង នៅក្នុងភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរដាំទុរេននេះអស់រយៈពេលជិត ១០ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី ខេត្តផ្សេងៗផងដែរ ។ លោកបានបន្ថែមថា ទុរេនអូសោមនេះ គឺខុសពីទុរេនខេត្តដទៃទៀត ដោយសារនៅតំបន់អូសោមមានភ្លៀងធ្លាក់ជាប្រចាំ ទើបធ្វើឱ្យមានការលំបាកក្នុងការថែទាំ និងប្រមូលផលយឺតជាងខេត្តដទៃទៀត ប៉ុន្តែទោះបីជាមានបញ្ហារឿងអាកាសធាតុយ៉ាងណា ក៏ដោយ ក៏រសជាតិនៅតែរក្សាបានភាពឈ្ងុយឆ្ងាញ់ដដែល។ លោកបន្តថា ទុរេនអូសោមនេះ
September 2, 2021 - សេដ្ឋកិច្ច
ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូល ជាទីក្រុងល្អបំផុតមួយសម្រាប់ «ធ្វើការងារ» នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងដោយគេហទំព័រ Holidu។ គេហទំព័របានធ្វើការវិភាគទៅលើកត្តាការងារ និងវិស្សមកាលនៅក្នុងប្រទេសជាង ១៥០ ។ ក្នុងនោះកត្តាការងាររួមមានការតភ្ជាប់ពីចម្ងាយ កន្លែងធ្វើការរួមគ្នា ការធ្វើដំណើរ និងការជួបជុំក្រោយពេលធ្វើការ ខណ៖កត្តាវិស្សមកាលរួមមាន ការស្នាក់នៅអាហារ បរិយាកាស ការទាក់ទាញភ្ញៀវទេសចរ។ ផ្អែកលើកត្តាទាំងនេះគេហទំព័របានបង្ហាញបញ្ជីឈ្មោះទីក្រុងកំពូលទាំង ៥ រួមមាន៖ ទីក្រុងបាងកក, ប្រទេសថៃ ,ញូវដេលីប្រទេសឥណ្ឌាទីក្រុងលីសបោន ប្រទេសព័រទុយហ្កាល់ ,ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ,ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន និងទីក្រុង Budapest
September 2, 2021












