ជំងឺរាតត្បាតកូវីដ-១៩ បានបង្កការលំបាកដល់ដំណាំផ្លែស្រកានាគ រួមទាំងកសិករដែលដាំដុះដំណាំនេះ នៅក្នុងរដូវប្រមូលផល និងនាំចេញក្នុងពេលនេះ ខណៈប្រទេសចិនដែលមានចំនួនប្រហែល ៨០% នៃការនាំចេញផ្លែស្រកានាគសរុបរបស់វៀតណាម បានដាក់កំហិតការនាំចូលទំនិញនៅតាមច្រកព្រំដែនមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះដែរ សម្រាប់ទីផ្សារដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ជំងឺរាតត្បាតបានបណ្តាលឱ្យមានការកើនឡើងនៃថ្លៃដឹកជញ្ជូន ហើយឈ្មួញកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីតៃវ៉ាន់ ថៃនិងម៉ាឡេស៊ី។ ទោះបីជាយ៉ាងនេះក្ដី វៀតណាមកំពុងស្វែងរកវិធី ដើម្បីជ្រៀតចូលទីផ្សារថ្មីរួមទាំង អូស្ត្រាលីនិងជប៉ុន ដើម្បីដើម្បីពង្រីកទីផ្សារសម្រាប់ផ្លែស្រកានាគរបស់ខ្លួន
លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនបាននិយាយថា កសិករនិងក្រុមហ៊ុនវៀតណាមគួរតែធានាវដ្តនៃការដាំដុះការប្រមូលផល និងការអភិរក្សដើម្បីដឹកជញ្ជូន និងនាំចេញ ដើម្បីរក្សាភាពស្រស់និងរសជាតិនៃផ្លែស្រកានាគ។លោកបន្តថា ពួកគេគួរតែបង្កើនការអនុវត្តបច្ចេកវិទ្យា ក្រោយការប្រមូលផលដើម្បីធានាគុណភាពផលិតផល។
គួរបញ្ជាក់ផងដែរថា Binh Thuan គឺខេត្តមួយ ដាំដុះផ្លែស្រកានាគធំបំផុតរបស់ប្រទេសវៀតណាម ដែលមានផ្ទៃដីដាំដុះផ្លែស្រកានាគចំនួន ៣៣,៧៥០ហិកតា មានទិន្នផលប្រចាំឆ្នាំជាមធ្យម ៦៥០,០០០ តោន។ បច្ចុប្បន្ន ខេត្តនេះមានកន្លែងប្រមូលផលស្រកានាគចំនួន ២៤០ កន្លែង រោងចក្រកែច្នៃពាក់កណ្តាលសម្រេច និងវេចខ្ចប់ និងកន្លែងកែច្នៃទៅជាផលិតផលិតផលផ្សេងៗចំនួន ៦៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


