Khmernote
  • អាជីវកម្ម

    យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ 7-Eleven កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា ម៉ាតដ៏ល្បីឈ្មោះមួយនៅលើពិភពលោក គឺ 7-Eleven បានប្រកាសបើកដំណើរការសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ម្ដុំជ្រោយចង្វារ។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL បានរាយការណ៍ថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះកិច្ចសន្យាផ្ដាច់សិទ្ធធំ នាំយកយីហោ 7-Eleven ចូលក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc រួចរាល់ហើយកាលពីថ្ងៃទី០៥ ខែឧសភា

    August 31, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងកសាងផ្លូវថ្មី ដែលតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិល នៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិន ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកាន់តែងាយស្រួលនិងចំណាយពេលតិចជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២១ នេះ។ ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣ តាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន

    August 31, 2021
  • អាជីវកម្ម

    «សាវម៉ាវព្រៃ» ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍។ ដើមរុក្ខជាតិមួយនេះ ជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ ស្លឹកវាស្រដៀងគ្នានឹងសាវម៉ាវស្រុកដែរ និងមានផ្លែប៉ុនសាវម៉ាវស្រុកដែរ តែមានរាងវែងបន្តិច និងមានរសជាតិជូរផ្អែម។ សាវម៉ាវព្រៃនេះ វាផ្លែទៅតាមរដូវកាល គឺចាប់ពីខែសីហា ដល់ខែតុលា។ លោក អ៊ិន សៅ សមាជិកសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា សាវម៉ាវព្រៃ គឺជាផ្លែឈើព្រៃមួយប្រភេទដែលអាចបរិភោគបាន ប៉ុន្តែមិនសូវមានអ្នកស្គាល់ និងបានបរិភោគនោះទេ ហើយក៏មិនមានអ្នកបេះយកទៅលក់នៅតាមទីផ្សារឱ្យទូលំទូលាយដែរ។ កន្លងមកនេះ ប្រជាសហគមន៍បានបេះសាវម៉ាវព្រៃនេះ សម្រាប់តែបរិភោគខ្លួនឯង និងលក់ខ្លះៗដល់ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងសហគមន៍ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ភ្ញៀវទេសចរចាប់ផ្តើមស្គាល់

    August 31, 2021
  • អាជីវកម្ម

    ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២១នេះ អាជីវកម្មប្រមាណ ៨៥,៥០០ អាជីវកម្មនៅទូទាំងប្រទេសវៀតណាម បានផ្អាកប្រតិបត្តិការ ដែលកើនឡើង ២៤.៨% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ (GSO)។ ការផ្អាកទាំងនេះ ស្ទើរតែ ១០០% គឺដោយសារជំងឺរាតត្បាតកូវីដ​-១៩ ខណៈការបន្តរាតត្បាតធ្ងន់ធ្ងរ និងវិធានការរក្សាគម្លាតក្នុងសង្គមបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មជាពិសេសនៅភាគខាងត្បូង។ ជាមួយគ្នានេះដែរ ការិយាល័យស្ថិតិទូទៅ (GSO) ក៏បានបង្ហាញថា ក្នុងចំណោមចំនួនខាងលើ អាជីវកម្មចំនួនពាក់កណ្ដាលបានផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ខណៈដែលនៅសល់កំពុងជួបការលំបាករៀបឈប់ដំណើរការ ហើយមួយចំនួនទៀតកំពុងបញ្ចប់ ឬបានបញ្ចប់នីតិវិធីរំលាយអាជីវកម្មតែម្ដង។ គួរឱ្យដឹងថា បើតាមការិយាល័យស្ថិតិទីក្រុងបានឱ្យដឹងថា នៅទីក្រុងហូជីមិញ ប្រាក់ចំណូលរបស់ផលិតកម្មឧស្សាហកម្ម ការលក់រាយ និងសេវាកម្ម បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែសីហា

    August 31, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសារធាណការ និងដឹកជញ្ជូន បានជំរុញធ្វើយ៉ាងណា ឱ្យការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានបញ្ចប់ជាស្ថារពរ នៅពាក់កណ្តាលឆ្នាំ២០២២ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លង កាត់របស់ប្រជាពលរដ្ឋឱ្យកាន់ តែមានភាពងាយស្រួល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះ ត្រូវពង្រីកពី២គន្លង ទៅ ៤គន្លង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅ មកប្រកបដោយសុវត្ថិភាព ។ ឯកឧត្តមបានបន្តថា ក្រសួងនឹងពន្លឿនការសាង សង់ផ្លូវនេះ ដើម្បីជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែល្អប្រសើរ ស្របតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ

    August 31, 2021
  • អចលនទ្រព្យ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមដែលរស់នៅទីក្រុង ហូជីមិញ និងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងលក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា លោក Quoc នាពេលថ្មីៗនេះបានលក់អាផាតមិនមួយនៅទីក្រុង Thu Duc ក្នុងតម្លៃខាតជាង ១៣៣ លានដុង (៥,៨៥៥ ដុល្លារ) ឬ ៥%។ គាត់និងប្រពន្ធរបស់គាត់បានចំណាយ ៣៥% នៃថ្លៃដើម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ៥៨% ដែលបង្ខំឱ្យពួកគេលក់អចលនទ្រព្យ។ ជាមួយគ្នានេះ លោក Tri នៅស្រុក Binh Chanh ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាដែរ

    August 30, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារ ងាយស្រួលលក់ចេញ ហើយប្រមូលបានជាច្រើនតោនក្នុងមួយខែៗ។ លោក អ៊ំ រតនៈ កសិករ ដាំដុះដំណាំឬស្សីទំពាំងផ្អែម រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដោយសារទឹកចិត្តស្រឡាញ់លើការងារដាំដុះដំណាំកសិកម្ម លោកបានជ្រើសរើសការដាំដុះ ឬស្សីទំពាំងផ្អែមតាំងពីឆ្នាំ២០១៨មក លើផ្ទៃដីទំហំ១ហិកតាកន្លះ ដោយលោកយល់ថា ដំណាំប្រភេទនេះ មានតម្រូវការខ្ពស់លើទីផ្សារ ប្រមូលផលបានគ្រប់រដូវកាល និងឆាប់ទទួលបានផលមកវិញ ក្រោយពេលដាំដុះរួចត្រូវរង់ចាំពេលវេលាចន្លោះពី៨ខែឡើងទៅ អាចប្រមូលផលបានហើយ។ លោកបន្តថា សព្វថ្ងៃទំពាំងផ្អែម មានតម្រូវការខ្ពស់លើទីផ្សារ ដោយក្នុងមួយខែលោកអាចលក់ចេញទំពាំង

    August 30, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា យោងតាមបទពិសោធន៍ដែលក្រសួងកសិកម្ម ទទួលបានកន្លងមក ឯកឧត្តម ចង់ចែករំលែកជូនសាធារណជន សាជាថ្មីម្តងទៀត ឲ្យបានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលា ជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។ យោងតាមបទពិសោធន៍ដែលក្រសួងទទួលបានដូចបានបញ្ជាក់ជូនខាងលើ ឯកឧត្តម រដ្ឋមន្ត្រីសូមជម្រាបជូន​សាធារណជន​បានជ្រាបថា៖ ក្នុងករណីស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន

    August 30, 2021
  • ទេសចរណ៍

    អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យលើកឡើងថា ប្រទេសថៃគួរតែផ្ដល់ការអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលមកកម្សាន្ត បន្ទាប់ពីការឆ្លងមេរោគកូវីដនៅឧបទ្វីបនេះមានភាពប្រសើរឡើង ខណៈភ្ញៀវទេសចរឥណ្ឌាកំពុងចាប់ផ្តើមចូលទៅកម្សាន្តនៅប្រទេសផ្សេងទៀត។ លោកស្រី Cholada Siddhivarn ប្រធានការិយាល័យអាជ្ញាធរទេសចរណ៍ថៃនៅទីក្រុង Mumbai បានលើកឡើងថា​ ទីផ្សារឥណ្ឌាគឺជាទីផ្សារធំទី៣ សម្រាប់វិស័យទេសចរណ៍ថៃក្នុងឆ្នាំ២០១៩ ដោយសារវាបានទាក់ទាញភ្ញៀវទេសចរជិត ២ លាននាក់ និងបង្កើនចំណូលចំនួន ៨០ ពាន់លានបាត។ លោកស្រីបានបន្តថា ទីផ្សារឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកទេសចរចំនួន ២១,០០០ នាក់បង្កើតប្រាក់យ៉ាងតិច ៩៣៨ លានបាតនៅត្រីមាសទី៤ ក្រោមសេណារីយ៉ូល្អបំផុត ដែលសន្មត់ថាភ្ញៀវទេសចរឥណ្ឌាអាចចូលប្រទេសថៃក្រោមកម្មវិធី «sandbox» ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ព្រមទាំងជើងហោះហើរពាណិជ្ជកម្មទៅកាន់ទីក្រុងសំខាន់ៗចំនួន ៦ បន្តដំណើរកម្សាន្ត។

    August 30, 2021
  • Boostrong

    មិនធម្មតាមែន! កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ពិតជាកម្មវិធីកំពូលសំណាងមានតែមួយគត់ ដែលអាចឈ្នះមាស ឈ្នះលុយផុយៗ ងាយៗ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តង។ នៅក្នុងខែសីហានេះ ត្រឹមតែ១ខែសោះមានអ្នកឈ្នះមាសសុទ្ធរហូតដល់៣តម្លឹង។ បងប្អូនគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងទាំងអស់អាចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ហើយមានឳកាសអាចឈ្នះលុយ ឈ្នះមាសបានគ្រប់ៗគ្នា។ ជាក់ស្តែងក្នុងខែសីហានេះ មានអ្នកតេចូលឈ្នះរង្វាន់ពីប៊ូសស្រ្តងជាច្រើននាក់ និងមានអ្នកឈ្នះមាសសុទ្ធរហូតដល់ទៅ៣នាក់ ស្មើរនិងមាសសុទ្ធ 3 តម្លឹង ដូចជា៖ អ្នកស្រីអូម ស៊ីយ៉ា ជាអ្នកខេត្តកំពង់ធំ អ្នកស្រី អេង អឿន ជាអ្នកភ្នំពេញ លោក អ៊ុង វិរៈ អ្នកខេត្តកំពង់ចាម។ ដើម្បីឈ្នះរង្វាន់ពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ គ្រាន់តែតេចូលឆ្លើយសំណួរងាយៗ រួចជ្រើសរើសប្រអប់ចំនួន៥

    August 30, 2021