Khmernote
  • សេដ្ឋកិច្ច

    ប្រទេសចិន បានផ្អាកការនាំចូល និងនាំចេញទាំងអស់នៅច្រកព្រំដែនមួយរបស់ខ្លួនក្នុងខេត្ត Guangxi ជាមួយខេត្ត Lang Son របស់វៀតណាម ចាប់ពីថ្ងៃព្រហស្បតិ៍ ដើម្បីជាវិធានការបង្ការជំងឺរាតត្បាត។ យោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិកក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម មន្រ្តីគយចិនបានបិទច្រកព្រំដែន Lung Vai របស់ខ្លួននៅខេត្ត Guangxi ជាមួយច្រកព្រំដែន Coc Nam នៅខេត្ត Lang Son ចាប់ពីម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍។ អាជ្ញាធរ Lang Son បាននិយាយថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះមិនមានកុងតឺន័រជាប់គាំងនៅច្រកព្រំដែន Coc Nam ទេ។

    August 30, 2021
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ថែមទៀត សរុបទុនវិនិយោគជិត ១៥ លានដុល្លារ និងបង្កើតការងារជាង ៤ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១ ក្រុមហ៊ុនSHINING FASHION INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លាន

    August 28, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រទេសចិនបានស្នើឱ្យកម្ពុជា ធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវនិងការដាក់ចេញវិធានការ សម្រាប់ទប់ស្កាត់និងកម្ចាត់ សមាសភាពចង្រៃ សម្រាប់ការចរចានាំចេញផ្លែមៀនប៉ៃលិន បន្ទាប់ពីអគ្គរដ្ឋបាលគយចិនបញ្ជាក់ថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិន ទទួលបានការវិវត្តន៍មួយកម្រិតហើយ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនូវឯកសារបច្ចេកទេស សម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារ នាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន ។ ឯកឧត្តម បានបន្តថា ក្នុងគោលបំណងពន្លឿនការងារចរចាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

    August 28, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ភោជនីយដ្ឋាននៅក្នុងក្រុងបាងកក និងតំបន់ក្រហមក្រម៉ៅ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើវិញ។ សារព័ត៌មានដដែលបានបន្តថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានស្នើឱ្យមានការបន្ធូរបន្ថយ​ ការរឹតបន្តឹងលើភោជនីយដ្ឋាន និងបំរាមគោចរនៅខេត្តចំនួន ២៩ នៅតំបន់ក្រហមក្រម៉ៅ រួមទាំងទីក្រុងបាងកក។ យោងតាមសំណើ ភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់នឹងត្រូវបានអនុញ្ញាតឱ្យបើកទទួលភ្ញៀវក្នុងសមត្ថភាព ៥០% ខណៈពេលដែលភោជនីយដ្ឋានខាងក្រៅអាចបើកបានក្នុងសមត្ថភាព ៧៥ ភាគរយ។ លើសពីនេះបំរាមគោចរនៅតំបន់ក្រហមក្រម៉ៅ នឹងពន្យារពេល១ ម៉ោងពីលើម៉ោងចាស់ដែលបានដាក់ចេញ និងដំណើរការចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៤ ទៀបភ្លឺ។ គួររម្លឹកផងដែរថា ខេត្ត ក្រុងចំនួន ៣៩

    August 28, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សិប្បកម្មកែច្នៃផ្លែឈើស្រស់ក្នុងខេត្តបាត់ដំបងប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនស្រស់ក្នុងមួយថ្ងៃ ២តោន ខណៈដែលផ្លែមៀនប៉ៃលិនស្រស់ជាច្រើនកំពុងមានការកកស្ទះនៅលើទីផ្សារ។ លោក អ៊ុយ ចេងហេង ស្ថាបនិកកែច្នៃផ្លែឈើស្រស់នៅភូមិសាសាបាលាត់ សង្កាត់អូម៉ាល់ ក្រុង ខេត្ដបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាថា សិប្បកម្មកែច្នៃផ្លែឈើស្រស់របស់លោកកំពុងធ្វើការបញ្ជាទិញផ្លែមៀនប៉ៃលិនស្រស់ ពីប្រជាកសិករក្នុងមួយថ្ងៃ២តោន ដើម្បីចូលរួមធ្វើយុទ្ធនាការជួយកែច្នៃមៀនប៉ៃលិនស្រស់កុំឱ្យសល់ជន់ជោរនៅលើទីផ្សារ។ លោកបានបញ្ជាក់ថា សម្រាប់ផ្លែមៀនប៉ៃលិនស្រស់ដែលយកទៅកែច្នៃមានពីរប្រភេទ គឺជាដំណាប់ផ្លែមៀនប៉ៃលិនសម្ងួតក្រៀមដោយធម្មជាតិ និងផ្លែមានកំប៉ុង ដែលបានផលិតតាមស្តង់ដារបច្ចេក ទេសត្រឹមត្រូវ មិនប្រើប្រាស់ សារជាតិគីមី ស្ករ ពណ៌ ក្លិនបន្ថែមទេ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ “ជាទូទៅយើងផលិតហើយយើងទុករយៈ ពេលបីថ្ងៃ យើងទុកពិនិត្យ មើលគុណភាពសិន ដោយសារតែយើងមិនបានប្រើសមាសធាតុរក្សាទុកដូចរបស់នាំចូលទេ សម្រាប់ប្រទេសគេ គេមិនសូវគិតគូរដូចយើងទេ តែសម្រាប់ពួកយើងផលិតហើយ

    August 28, 2021
  • សេដ្ឋកិច្ច

    វិស័យជលផលវៀតណាម កំពុងជួបការលំបាកក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីប្រទេសនេះបានរឹតបន្តឹងលក្ខខណ្ឌនាំចូលដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដោយសមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) ក្នុងរយៈពេល ៧ ខែដំបូង ការនាំចេញទៅកាន់ចិនដីគោកនិងហុងកុងបានធ្លាក់ចុះ ៥% ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ២៣៨ លានដុល្លារ។ របាយការណ៍បានបង្ហាញទៀតថា នៅចន្លោះថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដា ទីក្រុង Zhanjiang ដែលជាមជ្ឈមណ្ឌលធំបំផុតមួយនៅក្នុងប្រទេសចិន សម្រាប់ការផ្ទេរទំនិញបានឈប់ទទួលយកអាហារសមុទ្រក្លាស្សេដែលមកពីប្រទេសចំនួន ១១ រួមមានឥណ្ឌា វៀតណាម និងថៃ ដែលជាប្រទេសនាំចេញធំ ចំនួន ៣ ដោយសារការព្រួយបារម្ភអំពីកូវីដ។ ជាមួយគ្នានេះ

    August 27, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញពីវឌ្ឍនភាពនៃការចរចារបើកផ្លូវក្នុងការនាំផ្លែតាង៉ែនហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន។ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម បានលើកឡើងដូច្នេះថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងគោលបំណងពន្លឿនការងារចរចារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើរជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    August 27, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប នៅតែបន្តមុខរបរធ្វើអង្រឹងពីកំប្លោកសម្រាប់លក់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ទោះបីជាបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈម ក្នុងការលក់ចេញខ្លះៗក៏ដោយ។ អ្នកស្រីសន សុភា អាយុ៥០ ឆ្នាំ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរធ្វើអង្រឹងពីកំប្លោកលក់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារអ្នកស្រីយល់ថា អង្រឹងផលិតពីកំប្លោក ជាផលិតផលក្នុងស្រុក ដែលមានភាពងាយស្រួលក្នុងការរកមកផលិតជាអង្រឹង សម្រាប់ជូនអតិថិជន។ អ្នកស្រីបន្តថា ទម្រាំអាចផលិតបានជាអង្រឹងមួយៗ មិនងាយស្រួលប៉ុន្មានឡើយ ព្រោះត្រូវចំណាយពេលវេលាទៅកាប់ កំប្លោក នៅតាមបឹង មកហាលថ្ងៃឱ្យស្ងួតពី ៣ថ្ងៃទៅ៥ថ្ងៃ ទើបយកមកវិញជាអង្រឹង ដោយត្រូវចំណាយពេលវេលាបន្ថែមយ៉ាងហោចណាស់ ៣ថ្ងៃទៀត

    August 27, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រោងចក្រកាត់ដេរ ចំនួន២០ បន្ថែមទៀត គ្រោងនឹងបើកដំណើរការ ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងផ្ដល់ឱកាសការងាររាប់ពាន់កន្លែង។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងដូច្នេះក្នុងឱកាសចែកប័ណ្ណចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ប្រមាណ ៩៨៥៨នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងរោងចក្រស៊ីក្លូ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ នាឱកាសនោះ ឯកឧត្តម បានថ្លែងទៀតថា ទោះបីជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ក៏ដោយ ខេត្តកំពង់ស្ពឺ នៅតែជាខេត្តគោលដៅសម្រាប់អ្នកវិនិយោគទុន ដោយសារបរិយាកាសភូមិសាស្ត្រល្អប្រសើរ កម្មករ កម្មការិនី

    August 27, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus គណៈរដ្ឋមន្រ្តីថៃបាន​បើកភ្លើងខៀវពន្យារពេលប្រមូលពន្ធអាករបន្ថែម ៧% សម្រាប់រយៈពេល ២ឆ្នាំទៀត។ ការពន្យារពេលនេះ គឺក្នុងគោលបំណង កាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងប្រជាជនដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី Rachada Dhanadirek អនុប្រធានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា អាករលើតម្លៃបន្ថែម ៧% នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ ខណៈអត្រាពន្ធ ៧% ដែលត្រូវបានពន្យារពេលជាច្រើនដងនេះ គ្រោងនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយថា វិធានការនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើន

    August 27, 2021