ក្រសួងពាណិជ្ជកម្ម ណែនាំឱ្យម្ចាស់ឧស្សាហកម្មម្ហូបអាហារចូលរួមព្រឹត្តិការណ៍ពាណិជ្ជ កម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត
អាជីវកម្ម September 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មណែនាំឱ្យម្ចាស់ឧស្សាហកម្មម្ហូបអាហារ ចូលរួមព្រឹត្តិការណ៍ពាណិជ្ជ កម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងសិក្សាស្វែងយល់ពីទីផ្សារម្ហូប អាហារនៅអឺរ៉ុបកណ្តាល។

យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូប អាហារ (SIRHA Budapest Business Events of Food Industry) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២- ២៤ ខែមីនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ។

ប្រភពបានឱ្យដឹងថា ដំណឹងនេះចាត់ទុកជាការអញ្ជើញ លោកឧកញ៉ា លោក លោក ស្រី ដែលកំពុងធ្វើធុរកិច្ចក្នុងឧស្សាហកម្មម្ហូបអាហារដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងមានបំណងសិក្សាស្វែងយល់ពីទីផ្សារម្ហូបអាហារនៅអឺរ៉ុបកណ្តាល អាចស្វែងរកព័ត៌មានបន្ថែមដោយចូលក្នុងគេហទំព័រ http://sirha-budapest.com/en/ ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម មកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា SIRHA Budapest គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនៃឧស្សាហកម្មម្ហូបអាហារដ៏សំខាន់នៅក្នុងតំបន់អឺរ៉ុប និងធ្លាប់រៀបចំ ឡើងទទួលបានជោគជ័យចាប់តាំងពីឆ្នាំ២០១៤ កន្លង មក ដោយមានអ្នកចូលរួមដែលមានវិជ្ជាជីវៈផ្នែកម្ហូប អាហារចំនួន ២៤ ០០០ ក្រុមហ៊ុនមកពី ៤៤ប្រទេស ។ សម្រាប់ឆ្នាំ២០២២ខាងមុខ ព្រឹត្តិការណ៍នេះនឹងរៀបចំ ឡើងតាមទម្រង់កូនកាត់ (Hybrid) ដោយមានការចូល រួមដោយផ្ទាល់ និងការចូលរួមតាំងបង្ហាញផលិតផលអនឡាញ និងមានការរៀបចំព្រឹត្តិការណ៍អមដូចជាជំនួបពាណិ ជ្ជកម្មតាមរយៈការចូលរួមដោយផ្ទាល់ និងចូលរួមតាម រយៈអនឡាញផងដែរ ៕

(រូបតំណាង)