ទីក្រុងបាងកក ជាប់ឈ្មោះជាទីក្រុងល្អបំផុតសម្រាប់ «ធ្វើការងារ» ដោយសារលក្ខណៈពិសេសទាំងនេះ
សេដ្ឋកិច្ច September 2, 2021 Khmernote

ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូល ជាទីក្រុងល្អបំផុតមួយសម្រាប់ «ធ្វើការងារ» នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងដោយគេហទំព័រ Holidu។ គេហទំព័របានធ្វើការវិភាគទៅលើកត្តាការងារ និងវិស្សមកាលនៅក្នុងប្រទេសជាង ១៥០ ។ ក្នុងនោះកត្តាការងាររួមមានការតភ្ជាប់ពីចម្ងាយ កន្លែងធ្វើការរួមគ្នា ការធ្វើដំណើរ និងការជួបជុំក្រោយពេលធ្វើការ ខណ៖កត្តាវិស្សមកាលរួមមាន ការស្នាក់នៅអាហារ បរិយាកាស ការទាក់ទាញភ្ញៀវទេសចរ។

ផ្អែកលើកត្តាទាំងនេះគេហទំព័របានបង្ហាញបញ្ជីឈ្មោះទីក្រុងកំពូលទាំង ៥ រួមមាន៖ ទីក្រុង​បាងកក​, ប្រទេស​ថៃ ,ញូវដេលីប្រទេសឥណ្ឌាទីក្រុងលីសបោន ប្រទេសព័រទុយហ្កាល់ ,ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ,ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន និងទីក្រុង Budapest ប្រទេសហុងគ្រី។

គួរឱ្យដឹងថា បើយោងតាម Holidu ក្រុងបាងកកទទួលបានចំណាត់ថ្នាក់កំពូល ព្រោះវាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតម្លៃសមរម្យបំផុតនៅលើពិភពលោក។ ឧទាហរណ៍ ការស្នាក់នៅក្នុងទីក្រុងបាងកកអាចមានតម្លៃថ្លៃ ប៉ុន្តែអាហារមានតម្លៃថោក។ គេហទំព័រនេះក៏បាននិយាយផងដែរថា មនុស្សភាគច្រើននៅក្នុងរដ្ឋធានីថៃ និយាយភាសាអង់គ្លេស ហើយទីក្រុងផ្តល់ជូននូវសម្ភារៈទំនើប ៗ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand