កម្ពុជានាំចេញផ្លែចេកស្រស់ជាង ៣១តោន ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ខណៈប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុត
សេដ្ឋកិច្ច September 3, 2021 Khmernote

យោងតាមតួលេខដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ៣១០ ១៨៣,២៨តោន ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ហើយប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។

បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់តាំងពីទទួលបានជោគជ័យក្នុងការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនកាលពីខែឧសភាឆ្នាំ២០១៩ បរិមាណនាំចេញផ្លែចេកបានកើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅឆ្នាំ ២០២០ បរិមាណនាំចេញសរុបកើនឡើងដល់តម្លៃ ១១២ លានដុល្លារអាមេរិក កើនឡើង ១២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ២៧២ ០២៣,៩៥តោន ខណៈប្រទេស វៀតណាមចំនួន ៣៧ ១៤៥,៣៣តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨តោន៕

ប្រភព៖ ក្រសួងព័ត៌មាន