របរកំពុងត្រូវប៉ាន់! ប្រជាពលរដ្ឋក្នុងភូមិមួយ ចាប់យកអាជីពចិញ្ចឹមចង្រិតដែក ព្រោះមានទីផ្សារច្រើន ផ្គត់ផ្គង់មិនចង់គ្រប់គ្រាន់តាមតម្រូវការ
អាជីវកម្ម September 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសយងព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅភូមិ ទូលពពេល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាននាំគ្នាចាប់យកអាជីពចិញ្ចឹមចង្រិតដែក ដែលសព្វថ្ងៃនេះគាត់ថាមានទីផ្សារច្រើន ហើយមានតម្លៃថ្លៃគួរសមអាចទទួលយកបាន ហើយរយៈពេលនៃការចិញ្ចឹមក៏ខ្លីដែរ ឆាប់បានប្រមូលផលដោយប្រើរយៈពេល ៤០ ថ្ងៃប៉ុណ្ណោះ។

ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងភូមិនោះបន្តទៀតថា ការចិញ្ចឹមចង្រិតនេះ គឺសម្បូរទៅដោយទីផ្សារ មកទិញចង្រិតរបស់គាត់ដោយគាត់ផលិតមិនទាន់នឹងតម្រូវការអ្នកទិញនោះផង។ បងប្អូនប្រជាពលរដ្ឋក៏បានបន្តទៀតថា ចង្រិតមិនពិបាកលក់ទេ ដោយមានឈ្មួញមកយកដល់ផ្ទះតែម្តង។

បងប្អូនប្រជាពលរដ្ឋនៅទីនោះអ្នកខ្លះចិញ្ចឹម ១០ ទ្រុង អ្នកខ្លះចិញ្ចឹម ២០ ទ្រុង ហើយក៏មានច្រើនជាងនេះក៏មាន ហើយក្នុងចង្រិតមួយគីឡូគឺគាត់លក់ក្នុងតម្លៃ ១១,០០០ រៀល។ គាត់ក៏បានបន្តទៀតថា ការចិញ្ចឹមចង្រិតនេះងាយស្រួលជាងចិញ្ចឹមមាន់ ទា ជ្រូកដោយប្រើរយៈពេលខ្លី គឺគាត់អាចទទួលបានផលហើយ ហើយការចំណាយចំណីក៏តិចដែរ ដោយចង្រិតស៊ីស្លឹកឈើ និងចំណីកូនមាន់បន្តិចបន្តួចតែប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន