ឱកញ៉ា ម៉ុង ឫទ្ធី ប្រាប់ពីមូលហេតុចំណាយលុយជាង ២លានដុល្លារ សង់ទំនប់ទឹក និងអាង​ចម្រោះ​ទឹក​បរិសុទ្ធ​ យកទៅអោយ​ជ្រូកផឹក
អាជីវកម្ម September 2, 2021 Khmernote

យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ បានបង្ហាញរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយឯកឧត្តមបានចំណាយថិវកាជាង ២លានដុល្លារ ដើម្បីសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធយក ទៅឱ្យជ្រូកផឹក។

នៅក្នុងការបង្ហោះជាវិដេអូអំពីការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹក ឯកឧត្តមបានភ្ជាប់មកសំណេរដោយរៀបតរាប់ដូច្នេះថា៖ «នេះជា​វីដេអូ​ខ្លី​មួយ​ស្តីអំពី​ ការងារ​សាងសង់​ទំនប់ទឹក​ និងអាង​ចម្រោះ​ទឹក​បរិសុទ្ធ​ សម្រាប់​អោយជ្រូកផឹក​ ដែលត្រូវ​ចំណាយ​ថវិការ​អស់​ប្រមាណ​ជាជាង​ USD2,000,000,00 (ពីរលាន​ដុល្លារ​) ប្រហែល​ជា​ប្រិយមិត្ត​យេីង​ មាន​ចម្ងល់​ហេីយថាតេី​មានមូលហេតុអ្វី​ ចាំបាច់​ចំណាយ​ថវិការ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ យកទៅសាងសង់​ទំនប់ទឹក​និងអាង​ចម្រោះ​ទឹក​បរិសុទ្ធ​ យកទៅអោយ​ជ្រូកផឹកទៅ​វិញ​អីចឹង​ ?»

ឯកឧត្តម បានបន្តរៀបរាប់ប្រាប់ពីមូលហេតុថា៖ «ដេីម្បី​សុវត្ថិភាព​ម្ហូប​អាហារ​ យេីងត្រូវ​គិត​ចាប់តាំងពី​បន្តពូជ​ រហូតដល់​លេីចាន​ម្ហូបតែម្តង​ បេីយេីង​មិនហ៊ាន​ចំណាយ​ថវិការ ទៅលេី​ការងារ​បន្សុតពូជ​ ទឹក​ ចំណី​ និង​ថែទាំ​ទេ នៅពេលដែល​ជ្រូក​ឆ្លងរោគ​នោះ​ យេីងនិងត្រូវ​ទទួល​ការខាតបង់​រិតតែ​ ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​ »៕

អត្ថបទ៖ លីនី