- Khmernote
- អាជីវកម្ម
កាសែត Sankei បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Honda Motor Co Ltd កំពុងពិចារណាលើការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ដែលនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន។ ប្រភពដដែលបានឱ្យដឹងថា ទោះជាយ៉ាងណាក្ដី Honda នឹងនៅតែបន្តរក្សាខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសចិនសម្រាប់ទីផ្សារក្នុងស្រុកនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Honda បាននិយាយថា របាយការណ៍ Sankei មិនមែនជាអ្វីដែលប្រកាសដោយក្រុមហ៊ុននោះទេ ហើយខ្លួនកំពុងធ្វើការលើការត្រួតពិនិត្យ និងការពារហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាទូទៅ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនជប៉ុនធំៗជាច្រើន បានសាងសង់មជ្ឈមណ្ឌលផលិតកម្មយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ប៉ុន្តែថ្មីៗនេះត្រូវបានគេមើលឃើញថា ទិន្នផលត្រូវបានជាប់គាំងដោយការបិទដែលទាក់ទងនឹងជំងឺកូវីដ-១៩ ហើយក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia
August 25, 2022 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមាន ចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះមានលទ្ធភាពទិញលំនៅសម្រាប់ការរស់នៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា មកដល់បច្ចុប្បន្នក្រសួងកំពុងរៀបចំគោលនយោបាយបន្ថែមទៀតនៅឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្ត និងរៀបចំកម្មវិធីជាតិ ដើម្បីអនុវត្តលំនៅឋាន
August 24, 2022 - សេដ្ឋកិច្ច
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ម្សិលិមិញនេះ បានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧.១ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយ។ បើតាមអ្នកនាំពាក្យរូបនេះ ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗ ខណៈដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ៤៩១.៥០ លានបាត (ប្រមាណ ១៣.៥លានដុល្លារ) ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈដែលនៅសល់នឹងបានមកពីប្រភពមូលនិធិពីបរទេស។ គួរបញ្ជាក់ថា ប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ អនុម័តឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់សាងសង់ផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុងខេត្តឧត្តរមានជ័យ ដែលតភ្ជាប់ពីសៀមរាបទៅថៃ
August 24, 2022 - សេដ្ឋកិច្ច
សារព័ត៌មាន nikkei បានចេញផ្សាយថា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាននាំចូលឥន្ធនៈក្នុងចំនួន ៥.៥ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ៥ខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយទៅលើអ៊ុយក្រែន។ នេះបើយោងតាមអ្នកវិភាគដែលមានមូលដ្ឋាននៅហ្វាំងឡង់។ មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានប៉ាន់ប្រមាណថា ប្រទេសជប៉ុនបាននាំចូលធ្យូងថ្ម ប្រេង និងឧស្ម័នពីរុស្ស៊ីចំនួន ២.៦ ពាន់លានដុល្លារនៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនដល់ថ្ងៃទ៣១ ខែកក្កដា។ ស្របពេលដែលកូរ៉េខាងត្បូងមានចំនួន ១.៧ពាន់លានដុល្លារ និងតៃវ៉ាន់មានចំនួន ១.២ ពាន់លានដុល្លារ។ មជ្ឈមណ្ឌលក៏បាននិយាយនៅក្នុងរបាយការណ៍មួយថា ការទិញពី ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់
August 24, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញ ចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិបានជាង ២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញឱ្យដឹងនៅថ្ងៃនេះថា ក្នុង រយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ជាង២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ ក្នុងនោះនាំចេញទៅចិន មានចំនួនជាង ២២ម៉ឺនតោន និងប្រទេសវៀតណាម ចំនួន២ម៉ឺន៤ពាន់តោន។ ដោយឡែកការនាំចេញផ្លែស្វាយស្រស់វិញ មានចំនួនជាង១១ម៉ឺន ថយចុះ ២៦.៨៤ភាគរយ ក្នុងនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៦ម៉ឺន២ពាន់តោន ប្រទេសថៃចំនួន ២ម៉ឺន៧ពាន់តោន ប្រទេសចិនចំនួនជាង២ម៉ឺន៧ពាន់តោន
August 23, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ កើនឡើងប្រមាណ ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងនៅថ្ងៃនេះថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយ សារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិត ផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើង ដែលបានធ្វើឱ្យកំណើននាំ ចេញផលិតផលពីកម្ពុជា តាមរយៈកំពង់ផែស្វយ័តភ្នំពេញមានការកើនឡើងប្រមាណជាង ៣៥ភាគរយ។ យ៉ាងណាក៏ដោយកំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុក ដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែ ជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់ រហ័សដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។
August 23, 2022 - អាជីវកម្ម
ក្រុមហ៊ុន Apple Inc គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ស្វែងរកជម្រើសជំនួសប្រទេសចិន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg។ របាយការណ៍បាននិយាយនៅថ្ងៃអង្គារទី២៣ ខែសីហានេះថា ក្រុមហ៊ុនបាននឹងកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការផលិត iPhone ស៊េរីថ្មី ពី ៦ ទៅ ៩ខែ សម្រាប់ការចេញលក់នៅពេលមុនៗ។ បើតាមរបាយការណ៍ដដែល ក្រុមហ៊ុនផ្គត់ផ្គង់ Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់របស់ Apple បានសិក្សាពីដំណើរការនៃការដឹកជញ្ជូនទំនិញពីប្រទេសចិន និងដំឡើង iPhone 14 នៅរោងចក្ររបស់ខ្លួននៅខាងក្រៅទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា។
August 23, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំ បានបង្ហាញពីគោលការណ៍បច្ចេកទេស៥ចំណុច ដល់កសិករ ក្នុងការចិញ្ចឹមគោឱ្យទទួលបានជោគជ័យ ដើម្បីជាការតម្រង់ទិសឱ្យកាន់តែល្អប្រសើរ និងមាននិរន្តរភាព។ លោក សេង សោភា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្ត បានចាប់អារម្មណ៍លើមុខរបរ ចិញ្ចឹមគោ ដែលជាមុខរបរមួយជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ ខណៈដែលនៅពេលនេះ តម្រូវសាច់គោ សម្រាប់បរិភោគកាន់តែមានការពេញនិយម ។ លោកបន្តថា ការចាប់យកមុខរបរបន្ថែមនេះ គឺជារឿងមួយដ៏ល្អប្រសើរ តែទាមទារឱ្យមានការអនុវត្តន៍ ឱ្យបាន ត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែលនឹងនាំឱ្យការចិញ្ចឹមនេះទទួលបានជោគជ័យ តាមការរំពឹងទុក ។
August 23, 2022 - សេដ្ឋកិច្ច
ការកើនឡើងនៃវិស័យទេសចរណ៍ចិនទៅកាន់ប្រទេសថៃ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបានស្នើសុំបង្កើនចំនួនជើងហោះហើរ ៥ដង រវាងប្រទេសទាំងពីរ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ប្រកាសថាពួកគេបានទទួលលិខិតពី CAAC ដែលស្នើសុំឱ្យបង្កើនជើងហោះហើរនោះរហូតដល់ ១៥ជើងក្នុងមួយសប្តាហ៍។ បើតាម CAAT ជើងហោះហើរដែលបានស្នើសុំភាគច្រើន គឺសម្រាប់ការធ្វើដំណើរអាជីវកម្ម និងការធ្វើដំណើរផ្សេងទៀត។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ការស្នើសុំនេះនៅតែត្រូវបានចាត់ទុកថាជារឿងដ៏សំខាន់ និងល្អប្រសើរមួយ ខណៈច្បាប់កូវីដ-១៩ ដ៏តឹងរឹងរបស់ប្រទេសចិននៅតែមាននៅដដែល។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានជើងហោះហើរចំនួន ៣ដងក្នុងមួយសប្តាហ៍រវាងប្រទេសថៃ និងប្រទេសចិន។ យ៉ាងណាមិញក្រៅពីស្នើសុំបង្កើនជើងហោះហើរទៅថៃ សមភាគីចិនរបស់ CAAT ក៏ស្នើសុំឱ្យមានការសម្របសម្រួល ដោយស្នើឱ្យប្រទេសថៃបង្កើនជើងហោះហើរពីប្រទេសខ្លួនទៅកាន់ប្រទេសចិនផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger
August 23, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមនឹងមានសិទ្ធិក្នុងការលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗពីក្រុមហ៊ុន ចាប់តាំងពី Apple បានលើកប្រទេសវៀតណាមក្នុងទីផ្សារអាទិភាពរបស់ខ្លួន។ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាញលក់រាយមួយបានប្រាប់ VnExpress ថា “iPhone 14 នឹងត្រូវបានលក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានដាក់លក់នៅក្នុងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង និងប្រទេសជប៉ុន”។ ប្រភពដដែលបានបន្ថែមថា Apple បានផ្លាស់ប្តូរប្រទេសវៀតណាមពីកម្រិតអាទិភាពទី៤ មកទី៣ វិញ ហើយអាចធ្វើឱ្យប្រទេសនេះក្លាយជាទី២ ឬទី១ ក្នុងរយៈពេលពីរ ឬបីឆ្នាំទៀត។ រម្លឹកផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក
August 23, 2022












